ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក ដូណាល់ ត្រាំ ប្រកាសថា អាមេរិកនឹងបញ្ឈប់ជំនួយយោធាជិត៤ពាន់លានដុល្លារដល់អ៉ីស្រាអែល ចាប់ពីឆ្នាំ២០២៧

1 ម៉ោង មុន

អ៉ីស្រា​អែ​ល​-​អា​មេ​រិ​ក ៖ ប្រធានាធិបតី​អា​មេ​រិ​ក​ លោក​ដូ​ណា​ល់​ត្រាំ​ ថ្លែង​កាលពី​ថ្ងៃ​ទី​៣ ​វិច្ឆិកា​ ថា ក្រុង​វ៉ា​ស៊ី​ន​តោន​នឹង​បញ្ឈប់​ជំនួយ​យោធា​ជិត​៤​ពាន់​លាន​ដុល្លារ​ក្នុង​១​ឆ្នាំ​ដល់អ៉ី​ស្រា​អែ​ល​ចាប់ពី​ឆ្នាំ​២០២៧​ទៅ​ ។ លោក​បាន​ធ្វើការ​ប្រកាស​នោះ​ទៅ​កាន់​អ្នកបោះឆ្នោត​អា​មេ​រិ​ក ដោយ​អំ​ពា​វនា​វ​ដល់​ពួក​គេ​ឲ្យ​នាំ​គ្នា​ទៅ​បោះ​ឆ្នោត​ពាក់កណ្ដាល​អាណត្តិ​ ។

ថ្លែង​តាម​ទូរ​ស័​ព្ទ​ទៅ​កាន់​ទូរទស្សន៍​ FOX NEWS លោក​ត្រាំ​អះអាង​ថា អ៉ី​ស្រា​អែ​ល​មិន​ត្រូវការ​ប្រាក់​នោះ​ទៀត​ទេ តែ​អា​មេ​រិ​ក​នៅ​បន្ត​លក់​គ្រឿង​ស​ព្វា​វុ​​ធ​ឲ្យ​ដល់​សម្ព័ន្ធមិត្ត​ជិត​ស្និទ្ធ​បំផុត​នៅ​តំបន់​ម​ជ្ឈឹ​ម​បូព៌ានោះ​។ លោក​គូសបញ្ជាក់​ថា​ នាយក​រដ្ឋមន្ត្រី​អ៉ី​ស្រា​
អែ​ល​លោក​បេន​ចា​មីន​នេ​តាន់​យ៉ា​ហ៊ូ បាន​មក​ផ្ដល់​គំនិត​នោះ​ដល់​លោក​ហើយ​យើង​បាន​ពិភាក្សា​គ្នា​ចាប់តាំងពី​ជាង​២​ឆ្នាំ​មក​ហើយ​។

លោក​ត្រាំ​បន្ត​ទៀត​ថា​ មើលចុះ​យើង​ផ្ដល់​ឲ្យ​គេ​៤​ពាន់​លាន​ដុល្លារ​ថ្លៃ​សម្ភារ​យោធា​និង​ទឹកប្រាក់​។ តែ​គេ​ថា ​មិន​ត្រូវការ​ទៀត​ឡើយ​។ លោក​ក៏​លើក​ឡើង​ដែរ​ថា​ សេចក្ដីសម្រេច​នោះ​ក៏​ទាក់ទិន​នឹង​នយោបាយ​ផង​ដែរ​។ ជំនួយ​នោះ​បាន​ក្លាយជា​គោលដៅ​ដែល​ងាយស្រួល​បំផុត​សម្រាប់​ការ​រិះគន់​នានា​ ។

ក្រុម​លោក​បេន​ចា​មីន​នេ​តាន់​យា់​ហ៊ូ​ មិន​ទាន់​មាន​ប្រតិកម្ម​ភ្លាម​ៗ​ចំពោះ​ការ​ប្រកាស​នោះ​របស់​លោក​ត្រាំ​នៅឡើយ​។ ចំណែក​មេដឹកនាំ​ប្រឆាំង​សំខាន់​របស់​អ៉ី​ស្រា​អែ​ល​គឹ​លោក​ហ្គា​ឌី​អី​ស៊ីន​កូត​លើក​ឡើង​ថា រឿង​នោះ​វា​គ្រោះថ្នាក់​ណាស់​ដែល​ក្បាល​ម៉ា​
ស៊ីន​ការពារអ៉ីស្រា​អែ​ល​ទទួល​ព័ត៌មាន​ពី​ការ​ផ្លាស់​ប្ដូរ​នេះ​ពី​បណ្ដា​សារព័ត៌មាន​ហើយ​លោក​អំពាវនាវ​ឲ្យ​មានការ​ផ្លាស់​ប្ដូរ​នាយក​រដ្ឋមន្ត្រី​។ កិច្ចព្រមព្រៀង​បច្ចុប្បន្ន​រយៈពេល​១០​ឆ្នាំ មាន​ទឹកប្រាក់​៣៨​ពាន់​លាន​ដុល្លារ ត្រូវ​បាន​ចុះហត្ថលេខា​កាលពី​ឆ្នាំ​២០១៦ ក្រោម​ប្រធានាធិបតី​អា​មេ​រិ​ក​លោក​បា​រា់ក់​អូ​បា​ម៉ា​ហើយ​ត្រូវ​ផុត​ក្នុង​ឆ្នាំ​២០២៨ ៕