ប្រទេសបារាំង ៖ បណ្ដាអង្គការយុវជនបារាំង កាលពីថ្ងៃទី៣ វិច្ឆិកា អំពាវនាវដល់យុវជនឲ្យលើកគ្នារាំងខ្ទប់់បណ្ដាមហាវិទ្យាល័យ និងវិទ្យាល័យ ទន្ទឹមនឹងអ្នកតវ៉ាប្រឆាំងទំនិញថ្លៃ ក៏អំពាវនាវឲ្យធ្វើកូដកម្ម និងបាតុកម្មដែរ។

យោងតាមក្រសួងអប់រំបារាំងថា គ្រឹះស្ថានសិក្សាចំនួន៤១ បានត្រូវរាំងខ្ទប់តាំងពីថ្ងៃទី២ វិច្ឆិកា តែសហភាពសហជីពវិទ្យាល័យអះអាងថា គ្រឹះស្ថានសិក្សាដល់៤ដងច្រើនជាងនេះ ត្រូវរាំងខ្ទប់ ។ មកដល់ថ្ងៃទី៣ វិច្ឆិកា តួលេខនេះ ពិតជាមានខ្ពស់ដោយនាថ្ងៃដំបូងនៃបវេសមកាលវិទ្យាល័យ និងមហាវិទ្យាល័យកាន់តែច្រើន ផ្ដោតលើការរៀបចំបន្តចលនាតវ៉ា ។
សម្រេចថា នឹងមិនបន្ធូរដៃ ប្រឈមមុខនឹងបណ្ដាការប្រកាសរបស់រដ្ឋាភិបាលចាត់ទុកថា មិនទាន់គ្រប់គ្រាន់ បណ្ដាអង្គការយុវជនអំពាវនាវឲ្យប្រមូលផ្ដុំមនុស្សឲ្យច្រើនរាំងខ្ទប់ បណ្ដាមហាវិទ្យាល័យ និងវិទ្យាល័យនាថ្ងៃទី៣ វិច្ឆិកា មុនលើកគ្នាចូលរួម ក្នុងបាតុកម្មរបស់និយោជិតជាតិ នាថ្ងៃទី៥ វិច្ឆិកា ប្រឆាំងទំនិញឡើងថ្លៃ ។ នាងហ្សូហ្សាននីសដាមប្រធានអង្គការFAGE ជាអង្គការនិស្សិតធំជាងគេអះអាងថា ចលនានឹងមិនបញ្ឈប់ឡើយ បណ្ដានិស្សិតចង់ប្រមូលផ្ដុំគ្នាបន្តទៀត ។

ចំណែកអគ្គលេខាធិការអង្គការនិស្សិតUNEF នាងម៉ាណុនម៉ូរេតគូសបញ្ជាក់ថា នាថ្ងៃទី២៣ វិច្ឆិកា មានការប្រមូលផ្ដុំគ្នា ដោយការប្រមូលផ្ដុំគ្នាធ្វើបាតុកម្មនោះ អូសបន្លាយពេលរហូតដល់ថ្ងៃទី៥ វិច្ឆិកា ជាថ្ងៃដែលបណ្ដានិយោជិតរដ្ឋនិងឯកជន លើកគ្នាធ្វើបាតុកម្មនិងកូដកម្ម តាមការអំពាវស្ទើរតែគ្រប់សហជីពទាំងអស់ហើយបាតុកម្មនោះពិតជាធំបំផុត ។
ចំណែករដ្ឋមន្ត្រីមហាផៃ្ទបារាំង លោកឡូរ៉ង់នុយណេសវិញេះអាងថា ដើម្បីរក្សាសណ្ដាប់ធ្នាប់យើងមិនបោះបង់ចោលមធ្យោបាយណាមួយដើម្បីទប់ទល់នឹងពួកបាតុករឡើយ ដូចជាឧស្ម័នបង្ហូរទឹកភ្នែកនិងគ្រាប់បែកផ្សែង។ ហេតុផលគឺប៉ូលិសត្រូវការពារខ្លួន ពេលប៉ះទង្គិចជាមួយពួកបាតុករ។ សមាជិកសភាបារាំងច្រើនរូបទាមទារកុំឲ្យប៉ូលិសប្រើគ្រាប់បែកផ្សែង ក្រោយពីសិស្សវិទ្យាល័យច្រើននាក់រងរបួស ក្នុងចលនាបាតុកម្មលើកមុន ៕

ចែករំលែកព័តមាននេះ