ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សង្គ្រាមអ៉ីរ៉ង់ ៖ អាមេរិកវា.យ.ប្រ.ហា.រលើកោះ Qeshm នៅច្រកសមុទ្រហ័រមូស មុនការបោះឆ្នោតពាក់កណ្តាលអាណត្តិ

3 អាទិត្យ មុន

សង្គ្រាម​អ៉ី​រ៉​ង់ ៖ ខណៈ​នា​ពេល​មុន​នេះ​ ប្រធានាធិបតី​អា​មេ​រិ​ក ​លោក​ដូ​ណា​ល់​ត្រាំ​ បង្ហាញ​ពី​សុទិដ្ឋិនិយម​ចំពោះ​រឿង​ចរចា​ជាមួយ​អ៉ី​រ៉​ង កាសែត​ WALL TREET JOURNAL ​រាយការណ៍​ថា អា​មេ​រិ​ក​នា​ថ្ងៃ​ទី​២ វិច្ឆិកា បាន​វាយប្រហារ​លើ​កោះ​ QESHM​ អ៉ី​រ៉​ង់ ស្ថិត​នៅ​ច្រក​សមុទ្រ​ហ័​រ​មូស ​។ ការ​វាយប្រហារ​នោះ​ធ្វើ​ឡើង ​ខណៈ​សល់​ពេល​តែ​ប៉ុន្មាន​ម៉ោង​ទៀត​ប៉ុណ្ណោះ ដល់​ការ​បោះ​ឆ្នោត​
ពា​ក់កណ្ដាល​អាណត្តិ​នៅ​អា​មេ​រិ​ក ​។

បណ្ដា​អ្នក​ទទួលខុសត្រូវ​អា​មេ​រិ​ក​គូសបញ្ជាក់​ប្រាប់​កាសែត​នោះ​​ថា ការ​វាយប្រហារ​នេះ ​ស្ថិត​ក្នុង​ក្រប​ខណ្ឌ​នៃ​ការ​វាយប្រហារ​មាន​កម្រិត​មួយ​ចំនួន​របស់​អា​មេ​រិ​ក​ប្រឆាំងអ៉ីរ៉​ង​​រយៈពេល​ប៉ុន្មាន​ស​ប្ដា​ហ៍​ចុង​ក្រោយ​នេះ​ ។ អ្នក​ទទួលខុសត្រូវ​អា​មេ​រិ​ក​ម្នាក់​និយាយ​​ថា កងទ័ព​អា​មេ​រិ​ក​ចង់​រក្សា​ទុកជា​ការ​សម្ងាត់​​ចំពោះ​ការ​វាយប្រហារ​ទាំងនោះ​ ដើម្បី​កុំ​ឲ្យ​គេ​ដឹង​ថា សហរដ្ឋអាមេរិក​គ្រោង​ធ្វើ​ប្រតិបត្តិការ​យោធា​ទ្រង់ទ្រាយ​ធំ​ឡើង​វិញ​ប្រឆាំង​អ៉ី​រ៉​ង់​។

ទីភ្នាក់ងារសារព័ត៌មាន​ អ៉ី​​រ៉​ង់​ IRNA មុន​នេះ ​រៀបរាប់​ពី​ស្នូរ​ផ្ទុះ​៥​លាន់ឮ​នៅ​លើ​កោះ​ QESHM និង​រាយការណ៍​ទៀត​ថា​ ប្រជាជន​បានឃើញ​យន្តហោះ​២​គ្រឿង​ហោះហើរ​នៅ​លើ​មេឃ​ពីលើ​កោះ​នេះ​ ៕