ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រុស្ស៊ី-អ៊ុយក្រែន៖ ហេតុការណ៍វា.យ.ប្រ.ហារប.ង្ហូរ.ឈា.ម.លើទីជម្រកជនភៀសខ្លួន គំរាមកំហែងដល់ក្ដីសង្ឃឹមសន្តិភាពមុន​កិច្ចចរចាខែវិច្ឆិកា

3 អាទិត្យ មុន

សង្គ្រាម​អ៊ុយ​ក្រែ​ន ៖ រុ​ស្ស៊ី កាលពី​ថ្ងៃ​ទី​២ ​វិច្ឆិកា​ បាន​វាយប្រហារ​សាលារៀន​មួយ យក​ធ្វើ​ជា​កន្លែង​ចែកចាយ​ជំនួយ​មនុស្សធម៌​ព្រមទាំង​ជា​ជម្រក​សម្រាប់​អ្នក​ភៀសខ្លួន បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​យ៉ាងតិច​២៦​នាក់​ ។ បែប​នេះ​ ប្រធានាធិបតី​អ៊ុយ​ក្រែ​ន​លោក​
វ៉ូ​ឡូ​ឌី​មៀរ ​ហ្សេ​ឡេ​ន​ស្គី​ មាន​ប្រតិកម្ម​ថា ការ​វាយប្រហារ​នេះ​ ធ្វើ​ឲ្យ​ផុយ​ស្រួយ​ដល់​ក្ដី​ស​ង្សឹ​ម​ ធ្វើ​ឲ្យ​មានការ​រីក​ចម្រើន​ទៅ​រក​សន្តិ​ភាព ក្រោយ​បទ​ឈប់​បាញ់​គ្នា​តាម​មូលដ្ឋាន​នៅ​ភាគ​ខាងត្បូង​ប្រទេស​កាលពី​ស​ប្ដា​ហ៍​មុន​ ។

យោង​តាម​អាជ្ញាធរ​មូលដ្ឋាន​ថា ការ​វាយប្រហារ​មួយ​ចំនួន​របស់​រុ​ស្ស៊ី ​សំដៅលើ​មជ្ឈមណ្ឌល​ចែកចាយ​ជំនួយ​មនុស្សធម៌​នៅ​កូ​មី​ស៊ូ​វ៉ា​ខា តំបន់​ក្រុង​ហ្សា​ប៉ូ​រី​ហ្ស៊ី​យ៉ា ប​ណ្ដា​ល​ឲ្យ​មនុស្ស​ស្លាប់​យ៉ាងតិច​២៦​នាក់​ ។ ក្នុង​សង្កថា​ ប្រចាំ​ថ្ងៃមួយ​ប្រធានាធិបតី​អ៊ុយ​ក្រែ​ន​លើក​ឡើង​ថា រៀងរាល់ថ្ងៃ​ចន្ទ​ ជំនួយ​មនុស្សធម៌​ ត្រូវ​ចែកចាយ​នៅ​មជ្ឈមណ្ឌល​នោះ​។ រុ​ស្ស៊ី ​បាន​វាយប្រហារ​ចំ​ពេល​មនុស្ស​ម្នា​មក​​ដល់​។ គ្រាប់បែក​ច្រើន​គ្រាប់​ត្រូវ​បាន​ទម្លាក់​ ។ បន្ទាប់​មក ​មានការ​វាយប្រហារ​តាម​អាកាស​មួយទៀត​ដែល​លើក​នេះ​សំដៅលើ​ជម្រក​សម្រាប់​បណ្ដា​ជនភៀសខ្លួន​ ។

ប្រមុខ​រដ្ឋបាល​យោធា​មូលដ្ឋាន​លោក​មី​ខា​អ៊ី​​ឡូ​សឺ​មី​គី​ន​បញ្ជាក់​ថា គ្រាប់បែក​បញ្ជា​ធុន​FAB-3000 ចំនួន​៩​គ្រាប់ ដែល​ក្នុង​១​គ្រាប់​មាន​ទម្ងន់​៣​តោន​ត្រូវ​បាន​ប្រើ​ ។ បណ្ដា​រូបភាព​ផ្សាយ​តាម​បណ្ដាញ​សង្គម​បង្ហាញ​អគារ​មួយ ដែល​បំផ្លាញ​ក្លាយជា​គំនរ​បាក់បែក ហើយ​បណ្ដា​អ្នក​ជួយ​សង្គ្រោះ​កំពុង​រើ​កកាយ​រក​មនុស្ស​ដែល​អាច​នៅ​រស់រាន​មានជីវិត​ និង​ទាញ​យក​ចេញ​សាកសព​មនុស្ស​។

កាលពី​ថ្ងៃ​ទី​១​ វិច្ឆិកា​ សហគ្រាស​ឧស្សាហ​កម្ម​មួយ​របស់​រុ​ស្ស៊ី ​រង​ការ​វាយប្រហារ ដោយ​បណ្ដា​ដ្រូ​ន​អ៊ុយ​ក្រែ​ន ក្នុង​តំបន់​ខាងកើត​ក្រុង​មូ​ស្គូ​ខណៈ​អ៊ុយ​ក្រែ​ន​អះអាង​ថា បាន​វាយប្រហារ​រោងចក្រ​ចម្រាញ់​ប្រេងកាត​សំខាន់​មួយ ​។ អភិបាល​តំបន់​នី​ស​នី​ណូ​វ​ហ្គោ
​រ៉ូ​ដលោក​ក្លេ​ប​នី​គី​ទី​ន​គូសបញ្ជាក់​ថា ការ​វាយប្រហារ​ខ្លាំងក្លា​ដោយ​ដ្រូ​ន​កើត​មាននៅ​តំបន់​នោះ នា​ពេល​យប់​និង​ព្រឹក​ថ្ងៃ​ទី​១ ​វិច្ឆិកា ហើយ​ដ្រូ​ន​ជាង​១០០​គ្រឿង​បាន​ត្រូវ​កម្ទេច​ ។ តាម​ព័ត៌មាន​ដំបូង​ៗ​ថា ការ​វាយប្រហារ​នោះ​មិន​បណ្ដាល​ឲ្យ​មាន​ជន​រង​គ្រោះ​ឡើយ​។ សហគ្រាស​ឧស្សាហកម្ម​មួយ​នៃ​ស្រុក​ខេ​ស្តូ​វ៉ូ​រង​ការ​ខូចខាត​ធ្ងន់ធ្ងរ ​។

ការ​វាយប្រហារ​របស់​អ៊ុយ​ក្រែ​ន​លើ​រោងចក្រ​ចម្រាញ់​ប្រេងកាត​រុ​ស្ស៊ី កើត​មាន​ជា​ថ្មី​ពេល​ដែល​អា​មេ​រិ​ក​កំពុង​រង់ចាំ ការ​ផ្គត់ផ្គង់​ប្រេងម៉ាស៊ូត​ពី​រុ​ស្ស៊ី ​។ លោក​អា​ឡិច​សាន់​ដ្រ៍​ណូ​វ៉ា​ក់ ​អនុរដ្ឋមន្ត្រី​ថាមពល​រុ​ស្ស៊ី​គូសបញ្ជាក់​ថា ពេល​នេះ​ ការ​វាយប្រហារ​ប្រឆាំង​បណ្ដា​រោងចក្រ​ចម្រាញ់​ប្រេងកាត​យើង​បាន​បន្ត​ឡើង​វិញ ក្រោយ​ពី​ស្ងប់ស្ងាត់​មួយ​រយៈ ​។ រោងចក្រ​ចម្រាញ់​ប្រេងកាត​រង​ការ​វាយប្រហារ​នោះ​ស្ថិត​នៅ​តំបន់​សា​ម៉ា​រ៉ា​រុ​ស្ស៊ី​ ចម្ងាយ​ប្រមាណ​ជា​៨០០​គីឡូម៉ែត្រ​ពី​ព្រំដែន​អ៊ុយ​ក្រែ​ន​ ។ រោងចក្ររ​នោះ​ត្រូវ​ភ្លើង​ឆាបឆេះ​។ ចំណែក​មនុស្ស​២​នាក់​ស្លាប់​ដោយសារ​ការ​វាយប្រហារ​របស់​ដ្រូ​ន​អ៊ុយ​ក្រែ​ន​។ រុ​ស្ស៊ី​​នឹង​ធ្វើ​យុទ្ធនាការ​វាយប្រហារ​ខ្លាំងក្លា​លើ​បណ្ដា​ហេដ្ឋារចនាសម្ព័ន្ធ​ថាមពល​អ៊ុយ​ក្រែ​ន​ពេល​រដូវរងា​ជិត​ចូល​មក​ដល់ ​។

ចំណែក​បេសកជន​ពិសេស​​អា​មេ​រិ​ក ​លោក​ STEVE WITKOFF អះអាង​ នា​ថ្ងៃ​ទី​២​ វិច្ឆិកា​ ថា អ៊ុយ​ក្រែ​ន​និង​រុ​ស្ស៊ី​បាន​សុខចិត្ត​ធ្វើ​ការ​ចរចា ក្រោម​ការ​ជួយ​ជ្រោ​ម​ជ្រា​ញ​ធ្វើ​អាជ្ញាកណ្ដាល​ដោយ​សហរដ្ឋអាមេរិក ហើយ​ការ​ចរចា​នោះ​នឹង​ប្រព្រឹត្ត​ទៅ​ នា​ថ្ងៃ​ទី​១០​និង​១១ ​វិច្ឆិកា ​នៅ​ក្រុង​អា​ប៊ូ​ដា​ប៊ី​ ៕