ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​ត្រាំ ប្តូរវោហារសាស្ត្រថា កិច្ចព្រមព្រៀងជាមួយអ៉ីរ៉ង់អាច​ជិតមកដល់ ធ្វើឱ្យតម្លៃប្រេងពិភពលោកចាប់ផ្តើមធ្លាក់ចុះ

3 អាទិត្យ មុន

សង្គ្រាម​អ៉ី​រ៉​ង់ ៖ ប្រធានាធិបតី​អា​មេ​រិ​ក ​លោក​ដូ​ណា​ល់​ត្រាំ ​ដែល​មុន​នេះ​ គំរាម​វាយប្រហារ​ខ្លាំង​បំផុត​រយៈពេល​ខ្លី​មួយ ប្រឆាំង​
អ៉ី​រ៉​ង់​នោះ ស្រាប់តែ​នា​ថ្ងៃ​ទី​២​ វិច្ឆិកា​ បាន​ដូរ​វោហា​សាស្ត្រ ដោយ​ថ្លែង​នា​មុន​ពេល​បោះ​ឆ្នោត​ពាក់កណ្ដាល​អាណត្តិ​១​ថ្ងៃ​ថា កិច្ចព្រមព្រៀង​មួយ​ជាមួយ​អ៉ី​រ៉​ង់​អាច​មក​ដល់ ​។

តាម​បណ្ដាញ​សង្គម​ TRUTH SOCIAL របស់​លោក​ប្រធានាធិបតី​អា​មេ​រិ​ក​សរសេរ​ថា តម្លៃ​ប្រេង​នឹង​ធ្លាក់​ចុះ​ដូច​ធ្លាក់​ដុំ​ថ្ម ព្រោះ​មនុស្ស​ម្នា​គិត​ថា​​នឹង​លែង​មាន​សង្គ្រាម​ជាមួយអ៉ី​រ៉​ង់​ទៀត​ហើយ​ ។ អ៉ី​រ៉​ង់​ចង់បាន​កិច្ចព្រមព្រៀង​មួយ​ដោយ​ឆាប់​បំផុត តាម​ដែល​អាច​ធ្វើ​ទៅ​បាន​ ។ កាលពី​ចុង​ស​ប្ដា​ហ៍​កន្លង​ទៅ​ លោក​ត្រាំ​និយាយ​ថា ត្រៀម​វាយប្រហារ​ខ្លាំងក្លា​បំផុត​លើ​អ៉ី​រ៉​ង់​ និង​ថ្លែង​ថា លោក​​នៅ​ចង់​វាយប្រហារ​ទីតាំង​នុយក្លេអ៊ែរ​អ៉ី​​រ៉​ង់​មួយ ​ឬ​២​កន្លែង​ទៀត​ ។

ចំណែក​អនុ​ប្រធានាធិបតី​អា​មេ​រិ​ក​ លោក​ឌី​ជេ​វ៉ា​ន​វិញ ​អះអាង​នា​ថ្ងៃ​ទី​២​ វិច្ឆិកា​ ថា លោក​ដូ​ណា​ល់​ត្រាំ ​និង​រូប​លោក​ផ្ទាល់ មាន​អារម្មណ៍​សុទិដ្ឋិនិយម​ចំពោះ​កិច្ចព្រមព្រៀង​មួយ​ដែល​សម្រេច​បាន​តាម​ការ​ចរចា ដើម្បី​បញ្ចប់សង្គ្រាម​ជាមួយ​អ៉ី​រ៉​ង់ ​តែ​មិន​កំណត់​កាលបរិច្ឆេទ​ឡើយ​ ។

ទោះបី​យ៉ាងណា​ ជំហរ​របស់​ភាគី​ទាំង​២​នៅ​តែ​ឃ្លាតឆ្ងាយ​ពី​គ្នា​យ៉ាង​ខ្លាំង ដោយ​តាម​អ៉ី​រ៉​ង់​ថា ការ​ជជែក​ពិភាក្សា​គ្នា​ពិតជា​តឹងតែង ដើម្បី​ចៀសវាង​ការ​ប្រទូស្ត​រ៉ា​យ​គ្នា​ជា​ថ្មី​ជាមួយ​សហរដ្ឋអាមេរិក ដែល​ការ​លើក​ឡើង​បែប​នេះ​បង្កើត​បរិយាកាស ធ្វើ​ឲ្យ​តម្លៃ​ប្រេង​ធ្លាក់​ចុះ​នា​ថ្ងៃ​ទី​២​វិច្ឆិកា​ ។

ក្រុង​តេ​ហេ​រ៉​ង់​អះអាង​ពី​ការ​ត្រៀម​បើក​ច្រក​សមុទ្រ​ហ័​រ​មូស​ ដែល​ជា​ចំណុច​ស្នូរ​នៃ​ជម្លោះ​ឡើង​វិញ ក្នុង​ពេល​២​ថ្ងៃ​ទៀត​ខុស​
ពី​ផែនការ​ដំបូង​រយៈពេល​៧​ថ្ងៃ​ តែ​នៅ​រក្សា​បណ្ដា​លក្ខខណ្ឌ ដែល​លោក​ត្រាំ​បដិសេធ​កាលពី​ខែកញ្ញា​។ ការ​ចរចា​គ្នា​ដែល​ធ្វើ​ដោយ​មានកា​តា​ជា​អាជ្ញាកណ្ដាល គឺ​ក្នុង​គោលបំណង​ចៀសវាង​សង្គ្រាម​ជា​ថ្មី​ដូច​សង្គ្រាម​រយៈពេល​៤០​ថ្ងៃ​ដែល​មានការ​ទម្លាក់​គ្រាប់បែក​ខ្លាំងក្លា​បំផុត​លើ​អ៉ី​រ៉​ង់ ហើយ​ប៉ុនប៉ង​ជម្រុញ​ឡើង​វិញ​ការ​ចរចា ក្នុង​ជម្លោះ​នោះ​ដែល​ធ្វើ​ឲ្យ​រង្គោះរ​ង្កើ​រ​ដល់​សេដ្ឋកិច្ច​ពិភពលោក​ ។

យោង​តាម​រដ្ឋមន្ត្រី​ការ​បរទេស​អ៉ី​រ៉​ង់​លោក​អាប់​បាស់​អា​រ៉ា​សជី​ថា ដោយ​គិតដល់​ភាព​រសើប​និង​ភាព​ធ្ងន់ធ្ងរ​នៃ​សភាពការណ៍​បច្ចុប្បន្ន ការ​ជជែក​ពិភាក្សា​គ្នា​ពិតជា​តឹងតែង ដោយ​លោក​គូសបញ្ជាក់​ពី​ការ​ខិតខំ​ប្រឹងប្រែង​របស់​អាជ្ញាកណ្ដាល​កា​តា​ និង​ប៉ា​គី​ស្ថាន​។ ចំណែក​ប្រធានាធិបតី​អ៉ី​រ៉​ង់​លោក​ម៉ា​ស៊ូ​ដ​ប៉េ​ហ្សេ​ស្គី​យ៉ា​ន​ថា ប្រហែលជា​ឆន្ទៈ​ចង់​សម្រួល​ដល់​ការ​ចរចា​គ្នា ទើប​មេ​ដឹក​នា​កំពូល​អ៉ី​រ៉​ង់​លោក​អា​យ៉ា​តុលា​ម៉ូ​សតា​បា​ខា​មេ​នី បាន​ផ្ដល់​អំណាច​មួយ​ចំនួន​ដល់​រដ្ឋាភិបាល​ ។

សេចក្ដីថ្លែងការណ៍​ទាំងនោះ​រួម​បញ្ចូល​ព័ត៌មាន​របស់​បណ្ដា​សារព័ត៌មាន នាំ​ឲ្យ​ទីផ្សារ​ប្រេង​មានការ​ផ្លាស់​ប្ដូរ ដោយ​តម្លៃ​ប្រេង​ឆៅ​BRENT បាន​ធ្លាក់​ចុះ​វិញ​ដល់​៧,៦៤% មក​នៅ​ត្រឹម​១០៤,៧៧​ដុល្លារ​ ក្នុង​១​ធុង​ទល់​នឹង​ប្រមាណ​៧០​ដុល្លារ មុន​ចាប់ផ្ដើម​
សង្គ្រាម​៕