ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​នាំ​យក​ស្រូវពូជចែក​ជូន​ប្រជា​កសិករ​រង​គ្រោះ​ទឹកជំនន់​​ជិត​៥​ពាន់​​គ្រួសារ ​ក្នុងស្រុក-ក្រុងចំនួន២

3 អាទិត្យ មុន
  • បន្ទាយមានជ័យ

ខេត្ត​បន្ទាយ​មាន​ជ័យ​ ៖ ​រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​នាំ​យក​ស្រូវពូជ​របស់​រដ្ឋាភិបាល​ចែក​ជូន​ដល់​ប្រជា​កសិករ​រង​គ្រោះ​ទឹកជំនន់​ជិត​៥.០០០​គ្រួសារ​ ក្នុង​ស្រុក​-ក្រុងចំនួន​២គឺស្រុក​មង្គល​បូ​រី ​និង​ក្រុង​សិរី​សោភ័ណ​ ​កាលពី​ថ្ងៃ​ទី​៣០ ខែតុលា ឆ្នាំ​២០២៦​។
 
ឯកឧត្តម អ៊ុំ រាត្រី អភិបាល​ខេត្តបន្ទាយមានជ័យ​រាយការណ៍​ថា​ ខេត្តបន្ទាយមានជ័យ​នៅ​ចុងឆ្នាំ​២០២៦​នេះ​បាន​រង​គ្រោះ​ដោយ​ទឹកជំនន់​ទាំង​៩​ស្រុក​/​ក្រុង​ទូ​ទាំង​ខេត្ត​ដែល​ប៉ះ​ពាល់​៤៥​ឃុំ​/​សង្កាត់​ស្មើ​៣២៣​ភូមិ​ មាន​១៩.០៣៣​គ្រួសារ​ ស្មើ​​នឹង​​ចំនួន​៧៦.៣៤៥​នាក់​ ទឹកជំនន់​ប៉ះ​ពាល់​ស្រូវ​ផ្ទៃដី​៣៧.៤៧៤​ហិ​កតា ទឹក​លិច​ខូចខាត​ទាំងស្រុង​ផ្ទៃដី​២០.៩២៦​ហិ​កតា​។
 
ឯកឧត្តម ឌិ​ត ទីណា រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​រុក្ខា​ប្រ​ម៉ា​ញ់​និង​នេសាទ​ មាន​ប្រសាសន៍​ថា​ ​ជា​ការ​យកចិត្តទុកដាក់​ពី​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​ដែល​មាន​សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា បាន​ចែក​ជូន​ស្រូវពូជ​​ជូន​ប្រជា​កសិករ​ដែល​រង​គ្រោះ​ដោយ​ទឹកជំនន់​ចំនួន​២​ស្រុក​/​ក្រុង មាន​ចំនួន​៤.៨២៦​គ្រួសារ ​ក្នុង​នោះ​មានស្រុក​មង្គល​បូ​រី​៤.៦២១​គ្រួសារ ​និង​ក្រុង​សិរី​សោភ័ណ​២០៥​គ្រួសារ​។
 
ឯកឧត្តម​បាន​បញ្ជាក់​ថា​ ​រាជរដ្ឋាភិបាល​កម្ពុជា​និង​បន្ត​ចែក​ស្រូវពូជជូន​ប្រជា​កសិករ​ដែល​រង​គ្រោះ​ដោយ​ទឹកជំនន់​លិច​ស្រូវ​ដែល​ខូចខាត​ត្រូវ​បាន​ចែក​ជូន​មាន​៤​ស្រុក​/​ក្រុង រួម​មាន​ស្រុក​មង្គល​បូ​រី ក្រុង​សិរី​សោភ័ណ​  ស្រុក​ភ្នំស្រុក និង​ស្រុក​ព្រះ​នេត្រ​ព្រះ ដើម្បី​អោយ​ប្រជា​កសិករ​បាន​យក​ទៅ​បង្កបង្កើន​ផល​​ ឬស្តារ​​ឡើង​វិញ​សម្រាប់ជី​វភាព​គ្រួសារ​ ៕