ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អភិបាល​ខេត្តបន្ទាយមានជ័យ​ណែនាំ​ដល់កសិ​ករ​​ប្រើប្រាស់​ទឹក​សន្សំ​សំចៃ ​ខណៈរដូវប្រាំង​ខាង​មុខ​​អាច​ប្រឈម​នឹងការ​​ខ្វះខាត​ទឹក

3 អាទិត្យ មុន
  • បន្ទាយមានជ័យ

ខេត្ត​បន្ទាយ​មាន​ជ័យ​ ៖ ​អភិបាល​ខេត្តបន្ទាយមានជ័យ ​ណែនាំ​ដល់​ប្រជា​កសិករឱ្យ​​ប្រើប្រាស់​ទឹក​សន្សំ​សំចៃ​ ក្រោយ​ទឹកជំនន់​លិចលង់​ស្រូវ​ខូចខាត​ជាង​២​ម៉ឺន​ហិ​កតា បន្ទាប់ពី​បាន​​ចុះ​ពិនិត្យ​ស្ថានភាព​ទឹក​កាលពី​ថ្ងៃ​ទី​៣០ ខែតុលា ឆ្នាំ​២០២៦​ នៅ​ស្រុក​មង្គល​បូ​រី​ ។
 
ឯកឧត្តម អ៊ុំ រាត្រី អភិបាល​ខេត្តបន្ទាយមានជ័យ​ បានឱ្យ​ដឹងថា​ ​នៅ​ពេល​ចុះ​ពិនិត្យ​មើល​ស្ថានភាព​ទឹក​នៅ​ស្ទឹង​មង្គល​មង្គល​បូ​រី​បាន​ណែនាំ​ដល់​ប្រជា​កសិករ​ត្រូវ​ប្រើប្រាស់ទឹកដោយ​​សន្សំ​សំចៃ​ ​ព្រោះ​នៅ​រដូវប្រាំង​ខាង​មុខ​នេះ​អាច​ប្រឈម​នឹងការ​​ខ្វះខាត​ទឹក ជា​ពិសេស​ប្រជា​កសិករ​ដែល​ធ្វើ​ស្រូវ​មិន​ប្រកាន់​រដូវ​គឺ​ស្រូវប្រាំង ​ព្រោះ​នៅ​ពេល​ខាង​មុខ​កម្ពុជា​ទទួល​រង​ឥទ្ធិពល​រលក​កម្តៅ​ខ្លាំង​ប្រឈម​ខ្វៈ​ខាត​ទឹក​ប្រើប្រាស់​ ។
 
ឯកឧត្តម​បាន​បញ្ជាក់​ថា ​នៅ​ខេត្តបន្ទាយមានជ័យ​នៅ​ឆ្នាំ​២០២៦​នេះ ​បាន​រង​គ្រោះ​ដោយ​ទឹកជំនន់​ទូ​ទាំង​ខេត្ត​មាន​៩​ស្រុក-​ក្រុង​ដែល​រង​ផល​ប៉ះ​ពាល់​ដោយ​ទឹកជំនន់​ ដែល​ប៉ះ​​ពាល់​ធ្ងន់ធ្ងរ​ និង​លិច​រយៈពេល​យូរ រួម​​មានស្រុក​មង្គល​បូ​រី និង​ក្រុង​សិរី​សោភ័ណ​ដែល​ប៉ៈ​ពាល់​ស្រូវ​លើ​ផ្ទៃដី​៣៧.៤៧៤​ហិ​កតា​និង​ស្រូវ​លិច​ទឹក​ខូចខាត​ទាំងស្រុង​លើ​ផ្ទៃដី​២០.៩២៦​ហិ​កតា​។
 
ឯកឧត្តម អ៊ុំ រាត្រី បាន​កោត​ស​សើរ​និង​គាំទ្រ​ចំពោះ​ប្រជា​កសិករ​ដែល​រង​គ្រោះ​ដោយ​ទឹកជំនន់​លិច​ស្រូវ​ហើយ​ត្រូវ​បាន​បង្កបង្កើន​ផល ​ឬ​ស្តារ​​ឡើង​វិញ ​ក្រោយ​ទទួល​ស្រូវពូជ​ជា​អំណោយ​រាជរដ្ឋាភិបាល​កម្ពុជា​ដែល​បាន​ផ្តល់​ជូន​ប្រជា​កសិករ​ដែល​រង​គ្រោះ​ដោយ​ទឹកជំនន់​ដើម្បី​ស្តារ​ឡើង​វិញ​ ៕