ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មិន​បុ.ក​ចំ ប៉ុន្តែ​ត្រូវ​ប្រយ័ត្ន ! ព្យុះ​អ៊ី​ន​ហ្វា ក្លាយជា​ព្យុះសង្ឃរា ឥទ្ធិពល​មក​ដល់​កម្ពុជា ពី​ថ្ងៃ​ទី​៣-៥ វិច្ឆិកា​នេះ

2 អាទិត្យ មុន
  • ភ្នំពេញ


រាជធានី​ភ្នំពេញ ៖ មុន​ចេញ​ក្រៅ​ផ្ទះ​ត្រូវ​ដឹង​! ព្យុះសង្ឃរា «​អ៊ី​ន​ហ្វា​» ជះ​ឥទ្ធិពល​លើ​អាកាសធាតុ​កម្ពុជា ៣​ថ្ងៃនេះ តើ​ខេត្ត​របស់​អ្នកមាន​ភ្លៀង​ដែរ​ឬទេ?

ជាក់ស្តែង​ក្រសួង​ធនធានទឹក បាន​ប្រកាស​នា​ព្រឹក​ថ្ងៃ​ទី​៣ ខែវិច្ឆិកា​នេះ​ថា ៖ ព្យុះ​ទី​៣១ ឈ្មោះ អ៊ី​ន​ហ្វា (In-fa)T2631 បាន​វិ​វត្ត​ទៅ​ជា​ព្យុះសង្ឃរា ហើយ​មាន​ឥទ្ធិពល​លើ​របប​ខ្យល់មូសុង​ឦសាន​ដែល​បក់​លើ​ឈូង​សមុទ្រ​បេង​ហ្គា​ល សមុទ្រ​អាន់​ដា​ម៉ា​ន់ សមុទ្រ​ចិន​ខាងត្បូង អាង​ទន្លេមេគង្គ សមុទ្រ​កម្ពុជា និង​លើ​ព្រះរាជាណាចក្រ​កម្ពុជា​។ ព្រះរាជាណាចក្រ​កម្ពុជា​ពុំ​ស្ថិត​នៅ​ក្នុង​គន្លង​ផ្លូវ​ដើរ​របស់​ព្យុះ អ៊ី​ន​ហ្វា នេះ​ទេ​

ស្ថានភាព​បែប​នេះ​នឹង​ធ្វើ​ឱ្យ​ធាតុ​ធា​កាស ចាប់ពី​ថ្ងៃ​ទី​៣ ដល់​ថ្ងៃ​ទី​៥ ខែវិច្ឆិកា ឆ្នាំ​២០២៦៖
១-​តំបន់​វាលទំនាប ៖ សីតុណ្ហភាព​មធ្យម​អប្បបរមា​២៤°C និង​សីតុណ្ហភាព​មធ្យម​អតិបរមា ៣២°C ។ ខ្យល់​បក់​មក​ពី​ទិសឦសាន និង​ទិសបូព៌​មាន​ល្បឿន​មធ្យម ៤​ម៉ែត្រ​/​វិនាទី​។ ខេត្តបន្ទាយមានជ័យ ពោធិ៍សាត់ សៀមរាប កំពង់ឆ្នាំង កំពង់ធំ កំពង់ចាម ត្បូងឃ្មុំ ព្រៃវែង ស្វាយ​រៀង តាកែវ កណ្តាល និង​រាជធានី​ភ្នំពេញ អាច​មាន​ភ្លៀង​ធ្លាក់​ជាមួយ​ផ្គរ​រន្ទះ និង​ខ្យល់​កន្ត្រាក់​គ្របដណ្តប់​លើ​ផ្ទៃដី ២០%​។

២-​តំបន់​ខ្ពង់រាប ៖ សីតុណ្ហភាព​មធ្យម​អប្បបរមា ២៤°C និង​សីតុណ្ហភាព​មធ្យម​អតិបរមា ៣១°C​។ ខ្យល់​បក់​មក​ពី​ទិសឦសាន និង​ទិសបូព៌​មាន​ល្បឿន​មធ្យម ៥​ម៉ែត្រ​/​វិនាទី​។ ខេត្តឧត្តរមានជ័យ ព្រះ​វិហារ ស្ទឹង​ត្រែង ក្រចេះ រតនគិរី មណ្ឌលគិរី កំពង់ស្ពឺ ប៉ៃលិន ព្រះ​សីហ​នុ ផ្លូវ​ស្ថិត​និង​ទឹក និង​តំបន់​ជួរ​ភ្នំក្រវាញ អាច​មាន​ភ្លៀង​ធ្លាក់​ជាមួយ​ផ្គរ​រន្ទះ និង​ខ្យល់​កន្ត្រាក់​គ្របដណ្តប់​លើ​ផ្ទៃដី ១៥% ។

៣-​តំបន់​មាត់សមុទ្រ​៖ សីតុណ្ហភាព​មធ្យម​អប្បបរមា ២៥°C និង​សីតុណ្ហភាព​មធ្យម​អតិបរមា ៣៣°C​។ ខ្យល់​បក់​មក​ពី​ទិសឦសាន និង​ទិសបូព៌​មាន​ល្បឿន​មធ្យម ៤​ម៉ែត្រ​/​វិនាទី​។ ខេត្តកោះកុង ព្រះ​សីហ​នុ កំពត កែប និង​ជួរ​ភ្នំ​បូកគោ អាច​មាន​ភ្លៀង​ធ្លាក់​ជាមួយ​ផ្គរ​រន្ទះ និង​ខ្យល់​កន្ត្រាក់​គ្របដណ្តប់​លើ​ផ្ទៃដី ៤០%​។ ដោយឡែក​ចំពោះ​រលក​ទឹកសមុទ្រ​មាន​កម្ពស់​មធ្យម​អប្បបរមា ០,៥០​ម៉ែត្រ និង​កម្ពស់​មធ្យម​អតិបរមា​១,៥០​ម៉ែត្រ ៕