ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្លៀក​ខើច​ខ្លី​ប្រឆាំងការ​គំរាម​​កំហែង​ស្ត្រី​ភេទ​

13 ឆ្នាំ មុន

ក្រុម​ស្ត្រី​​ជាច្រើន​​នាក់​ក្នុង​ទីក្រុង​វ៉ាស៊ីន​តោន ​បាន​នាំគ្នា​​​ស្រាតសម្លៀក​បំពាក់​ចេញ​ទុក​តែ​​ឈុត​ក្នុង បង្ហាញដើម​ទ្រូង​កាល​ពី​​​ថ្ងៃទី​១៣ សីហា ​កន្លង​មក ​សម្រាប់ចូលរួម​ក្នុង​កម្ម​វិធី «ស្លាត់​វ៉ក» (Slut Walk) ជាការ​ឃោស​នា​បំផុស​ចលនា​ឱ្យ​បញ្ឈប់​​អំពើ​ហិ.ង្សា​លើ​ផ្លូ​វ​ភេទ​ និង​ដាក់​កំហុស​​លើ​​ស្ត្រី​​ដែល​ជា​ជន​រងគ្រោះ ។

ក្រុម​ស្ត្រី​​ជាច្រើន​​នាក់​ក្នុង​ទីក្រុង​វ៉ាស៊ីន​តោន ​បាន​នាំគ្នា​​​ស្រាតសម្លៀក​បំពាក់​ចេញ​ទុក​តែ​​ឈុត​ក្នុង បង្ហាញដើម​ទ្រូង​កាល​ពី​​​ថ្ងៃទី​១៣ សីហា ​កន្លង​មក ​សម្រាប់ចូលរួម​ក្នុង​កម្ម​វិធី «ស្លាត់​វ៉ក» (Slut Walk) ជាការ​ឃោស​នា​បំផុស​ចលនា​ឱ្យ​បញ្ឈប់​​អំពើ​ហិង្សា​លើ​ផ្លូ​វ​ភេទ​ និង​ដាក់​កំហុស​​លើ​​ស្ត្រី​​ដែល​ជា​ជន​រងគ្រោះ ។

ស្ត្រី​ប្រហែល​២.០០​០​នាក់ បាន​ដើរ​​ជា​ក្បួន​ចេញ​​​ពី​បរវេណ​​ខាង​មុខ​សេត​វិមាន​ឆ្ពោះទៅ​ទីលាន​អនុ​ស្សាវរីយ៍​​វ៉ាស៊ីន​តោន ដោយ​មាន​លើក​បដា​បំផុស​​ចលនា​ក្នុង​អត្ថ​ន័យ​ផ្សេងៗ​​ដូចជា «នេះ​គឺជា​ឈុត​ដែល​ខ្ញុំ​​ស្លៀក​នៅ​ពេល​ត្រូវចាប់​រំលោភ» ​ឬ «ការ​រំលោភ​​ចាប់​ផ្តើម​​ឡើង​តាំងពី​វ័យ​​អនីតិ​ជន»។

លោក​ស្រីថេ​​រ៉េ​ស៊ីយ៉ា វ៉ាឌ័រ ​ដែល​ធ្លាប់​ទទួល​​​រង​ការ​​រំលោភ​​ផ្លូវភេទ​​កាលពី​យុវ​វ័យ​​​ និង​បាន​នាំ​កូន​ស្រី​អាយុ​២៣​​ខែ ​មក​ដើរ​ជា​ក្បួន​​បាតុ​កម្ម បាន​​បញ្ជាក់​ឱ្យ​​ដឹងថា «​បើ​ថ្ងៃ​ណា​មួយ​កូន​ស្រី​របស់ខ្ញុំ​ទទួលរង​ការ​​រំលោភ​​ផ្លូវ​​ភេទ​ ខ្ញុំ​​មិន​ចង់​ឱ្យ​​នាង​ទទួល​រង​​នូវ​ដំណៀល​​ឡើយ» ៕