សហរដ្ឋអាមេរិក ៖ ក្នុងការបោះឆ្នោតពាក់កណ្ដាលអាណត្តិនៅអាមេរិក គណបក្សសាធារណរដ្ឋរបស់ប្រធានាធិបតី លោកដូ
ណាល់ត្រាំ ពិតជាមានការបារម្ភពីការរបូតកៅអីមួយចំនួន ។ នៅក្នុងព្រឹទ្ធសភាវិញពួកអ្នកប្រជាធិបតេយ្យក៏សង្ឃឹមមានប្រៀបលើពួកអ្នកសាធារណរដ្ឋដែរ ។

តើក្នុងការបោះឆ្នោតនេះ ពណ៌ក្រហមមានតិចជាងពណ៌ខៀវឬ? ក្នុងការបោះឆ្នោតថ្ងៃទី៣ វិច្ឆិកា ពិតជាមានការផ្លាស់ប្ដូរ ខណៈពលរដ្ឋអាមេរិកជិត២៥០លាននាក់ ត្រូវបោះឆ្នោតជ្រើសរើសតំណាងរបស់ពួកគេក្នុងការបោះឆ្នោតពាក់កណ្ដាលអាណត្តិដ៏សំខាន់ ។ កៅអីសភា៤៣៥ និងកៅអីព្រឹទ្ធសភា៣៥ក្នុងចំណោម១០០ ព្រមទាំងកៅអីអភិបាលរដ្ឋចំនួន៣៥ ត្រូវដណ្ដើមយកក្នុងការបោះឆ្នោតពាក់កណ្ដាលអាណត្តិនេះ។
ក្នុងការបោះឆ្នោតនេះ គណបក្សប្រជាធិបតេយ្យសង្ឃឹមដណ្ដើមបានកៅអីសភាច្រើនជាងគណបក្សសាធារណរដ្ឋ។ តាមការស្ទាបស្ទង់ ក្នុងសភាពួកអ្នកសាធារណរដ្ឋអាចរក្សាបានសំឡេងភាគច្រើនស្ដើងបំផុតត្រឹម២១៩ទល់នឹង២១៤សម្រាប់គណបក្សប្រជាធិបតេយ្យ។
តាមការស្ទាបស្ទង់មតិរបស់វ៉េបសាយ DECISION DEST HQ ថា ពួកអ្នកប្រជាធិបតេយ្យមានសង្ឃឹម៨០% អាចដណ្ដើមបានសំឡេងភាគច្រើន។ ការស្ទបស្ទង់ដែលធ្វើកាលពីថ្ងៃទី២៣ តុលា បង្ហាញថា គណបក្សប្រជាធិបតេយ្យ អាចដណ្ដើមបានកៅអីសភា២២០ ដោយគណបក្សសាធារណរដ្ឋអាចទទួលបានកៅអីត្រឹម១៩៦ ។
ចំណែកទូរទស្សន៍ CNN ព្យាករណ៍ថា សំឡេងរបស់គណបក្សប្រជាធិបតេយ្យ ហាក់ដណ្ដើមបានថែមប៉ុន្មានកៅអីប៉ុណ្ណោះ។ ទោះបីយ៉ាងណា ប្រធានក្រុមសមាជិកសភានៃគណបក្សប្រជាធិបតេយ្យ លោកHAKEEM JEFFRIES មានការជឿក្នុងចិត្តថា យើងសង្ឃឹមដណ្ដើមបានសំឡេងភាគច្រើនក្នុងសភាមកវិញ៕

ចែករំលែកព័តមាននេះ