ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រឈមមុខដាក់គ្នាយ៉ាងតានតឹង៖ នាវាឆ្មាំឆ្នេរតៃវ៉ាន់ និងចិន បើកកៀកគ្នាតែមួយគីឡូម៉ែត្រជាង

3 អាទិត្យ មុន

ចិន​-​កោះ​តៃវ៉ាន់ ៖ កង​ឆ្មាំ​ឆ្នេរសមុទ្រ​តៃវ៉ាន់​បាន​ចោទប្រកាន់​ចិន​ថា បាន​បំពាន​បន្ទាប់​ពី​នាវា​ចិន​១​គ្រឿង​បើក​ចូល​ក្នុង​ដែនទឹក​ហាមឃាត់​ជិត​កោះ​ផ្កាថ្ម​កាន់កាប់ ​ដោយ​តៃវ៉ាន់​ដែល​ប្រទាំង​ប្រទើស​គ្នា ក្នុង​សមុទ្រ​ចិន​ខាងត្បូង​ ។

ចិន​ចាត់​ទុក​តៃវ៉ាន់​ថា ជា​ខេត្ត​បំបែក​ខ្លួន​មួយ​ដោយ​មិន​បដិសេធ​ឡើយ​ពី​ការ​ប្រើ​កម្លាំង ​ដើម្បី​ដណ្ដើម​យក​។ ក្រុង​ប៉េ​កាំ​ង​តែង​បញ្ជូន​ស្ទើរ​រាល់ថ្ងៃ​បណ្ដា​នាវាចម្បាំង​ និង​កង​យន្តហោះ​យោធា​ទៅ​ក្បែរ​ៗ​កោះ​នោះ ហើយ​រយៈពេល​ប៉ុន្មាន​ខែ​ចុង​ក្រោយ​នេះ បាន​បង្កើន​ការ​ល្បាត​របស់​កង​ឆ្មាំ​ឆ្នេរសមុទ្រ​របស់​ខ្លួន ពិសេស​ ក្នុង​ដែនទឹក​ស្ថិត​នៅ​ភាគ​ខាងកើត​តៃវ៉ាន់ ដែល​នាំ​ឲ្យ​តៃវ៉ាន់​មានការ​ព្រួយបារម្ភ​ខ្លាំង​ ។

កង​ឆ្មាំ​ឆ្នេរសមុទ្រ​តៃវ៉ាន់​គូសបញ្ជាក់​ថា នាវា​១​គ្រឿង​នៃ​កង​ឆ្មាំ​ឆ្នេរសមុទ្រ​ចិន កាលពី​ព្រឹក​ថ្ងៃ​ទី​៣១ ​តុលា​ បាន​ចូល​មក​ក្នុង​ដែនទឹក​ក្បែរ​ប្រជុំ​កោះ​ប្រា​តាស់​ភាគ​និរតី​នៃ​កោះ​សំខាន់​តៃវ៉ាន់​ ។ នាវា​១​គ្រឿង​នៃ​កង​ឆ្មាំ​ឆ្នេរសមុទ្រ​តៃវ៉ាន់ បាន​ឃាត់​នាវា​ចិន​នោះ ហើយ​បាន​ស្នើ​ឲ្យ​ចាក​ចេញពី​ដែនទឹក​នោះ​វិញ​។ ពេល​នោះ​មានការ​ប្រឈម​មុខ​គ្នា​ខ្លាំង​បំផុត​ដោយ​នាវា​ទាំង​២ ស្ថិត​នៅ​កៀក​គ្នា​មែនទែន​ឃ្លាត​គ្នា​ត្រឹម​១,៩​គីឡូម៉ែត្រ ។

ក្រុង​ប៉េ​កាំ​ង​អះអាង​ថា ដែនទឹក​ដែល​នាវា​របស់​ខ្លួន​ធ្វើការ​ល្បាត​ជា​ដែនទឹក​ស្របច្បាប់​របស់​ខ្លួន​។ កង​ឆ្មាំ​ឆ្នេរសមុទ្រ​តៃវ៉ាន់​បន្ត​ថា ឧប្បត្តិហេតុ​នោះ​ជា​ការ​លុកលុយ​ប្រភេទ​នេះ​លើក​ទី​១៣​ហើយ​នៅ​ជិត​ប្រជុំ​កោះ​ប្រា​តាស់​នា​ឆ្នាំ​នេះ​ទាក់ទិន​នឹង​នាវា​១៦​គ្រឿង​៕