ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ៉ីរ៉ង់ព្រមានអាមេរិកពី «ស.ង្គ្រា.មវែងឆ្ងាយ» ក្រោយលោក ដូណាល់ ត្រាំ គំរាមវា.យ.ប្រ.ហា.រទីតាំងនុយក្លេអ៊ែរថ្មី

3 អាទិត្យ មុន

សង្គ្រាមអ៉ី​រ៉​ង់ ៖ អ៉ី​រ៉​ង់ ​កាលពី​ថ្ងៃ​ទី​១ ​វិច្ឆិកា​ បាន​ព្រមាន​សហរដ្ឋអាមេរិក​ថា ការ​បង្ក​ឡើង​វិញ​ការ​ប្រទូស្ត​រ៉ា​យ​គ្នា អាច​នាំ​ឲ្យ​មាន​សង្គ្រាម​មួយ​រយៈពេល​យូរ​ជាង​សង្គ្រាម​លើក​មុន​ ។ ក្រុង​តេ​ហេ​រ៉​ង់​ព្រមាន​បែប​នេះ ​បន្ទាប់​ពី​ការ​គំ​រាម​ថ្មី​ៗ​របស់​ប្រធានាធិបតី​
អា​មេ​រិ​ក ​លោក​ដូ​ណា​ល់​ត្រាំ​ ថា នឹង​វាយប្រហារ​ដ៏​ខ្លាំង​បំផុត​លើ​ទីតាំង​មួយ​ ឬ​២​កន្លែង​របស់​អ៉ី​រ៉​ង់​។

ប្រធានាធិបតី​អា​មេ​រិ​ក ​លោក​ដូ​ណា​ល់​ត្រាំ​ ថ្លែង​កាលពី​ថ្ងៃ​ទី​៣១ ​តុលា​ថា អា​មេ​រិ​ក​បាន​កម្ទេច​មួយ​ផ្នែក​ដ៏​ធំ​នៃ​សមត្ថភាព​នុយ​ក្លេអ៊ែរ​អ៉ី​រ៉​ង់ ប៉ុន្តែ​នៅ​ត្រូវ​កម្ទេច​ទីតាំង​មួយ​ ឬ​២​កន្លែង​ទៀត ខណៈ​អ៉ី​រ៉​ង​គំរាម​តបត​វិញ ក្នុង​ករណី​មានការ​វាយប្រហារ​ថ្មី​ៗ​ ។
កាលពី​ថ្ងៃ​ទី​៣១ ​តុលា​ លោក​ត្រាំ​លើក​ឡើង​ថា គេ​នៅ​ត្រូវ​វាយប្រហារ​ភ្នំ​កូ​ឡា​ង​ហៅ​ភ្នំ ​PICKAXE MOUNTAIN ស្ថិត​នៅ​ចម្ងាយ​ប្រមាណ​ជា​២០០​គីឡូម៉ែត្រ​ខាងត្បូង​ក្រុង​តេ​ហេ​រ៉​ង់​ជិត​ប្លុក​នុយក្លេអ៊ែរ​ NATANZ​។

លោក​បន្ត​ថា យើង​នៅ​ត្រូវ​វាយប្រហារ​ទីតាំង​មួយ​ ឬ​២​កន្លែង​ទៀត តែ​យើង​អាច​វាយប្រហារ​ទីតាំង​នោះ​ ប្រើ​ពេល​ត្រឹម​១០​នាទី​ប៉ុណ្ណោះ​ ។ បណ្ដា​សារព័ត៌មាន​អា​មេ​រិ​ក​លើក​ឡើង​ពី​លទ្ធភាព​នៃ​ការ​ធ្វើ​យុទ្ធនាការ​យោធា​រយៈពេល​ដ៏​ខ្លី​តែ​ខ្លាំងក្លា​បំផុត​មួយ បន្ទាប់​ពី​ការ​បោះ​ឆ្នោត​ពាក់កណ្ដាល​អាណត្តិ​នៅ​អា​មេ​រិ​ក​ ។

អ្នកនាំពាក្យ​កងទ័ព​អ៉ី​រ៉​ង់​លោក​ម៉ូ​ហា​ម៉ា​ដ​អាក្រា​មី​នី​ញ៉ា​និយាយ​ថា លើក​នេះ​ លោក​ត្រាំ​នឹង​គ្មាន​ពេល ​ឬ​នឹង​គ្មាន​លក្ខខណ្ឌ​អ្វី សម្រាប់​​លើក​ដើម្បី​បញ្ឈប់​ការ​ប្រទូសរ៉ាយ​គ្នា​ទៀត​ឡើយ​ ។ សង្គ្រាម​ថ្មី​អាច​អូស​បន្លាយពេល​យូរ​ជាង​សង្គ្រាម​លើក​មុន​ ។ មុន​នេះ​ មេដឹកនាំ​កំពូល​អ៉ី​រ៉​ង់​លោក​អា​យ៉ា​តុលា​ម៉ូ​សតា​បា​ខា​មេ​នី​បាន​ព្រមាន​ពី​ការ​តបត​វិញ​ភ្លាម​ៗ ​និង​ខ្លាំងក្លា​ព្រមទាំង​គ្មាន​ព្រំដែន​ភូមិសាស្ត្រ ក្នុង​ករណី​មានការ​វាយប្រហារ​ថ្មី​ៗ​ ។ លោក​ថា ​ប្រសិនបើ​ពួក​សត្រូវ​វាយប្រហារ​ដោយ​យោធា​ ឬ​ភេរវកម្ម​ជា​ថ្មី នោះ​កងទ័ព​និង​ប្រជាជន​អ៉ី​រ៉​ង់​នឹង​តបត​ពួក​គេ​វិញ​ខ្លាំងក្លា​បំផុត​។ លោក​បាន​បញ្ជា​ដល់​បណ្ដា​មេដឹកនាំ​យោធា​ឲ្យ​រៀបរៀង​បញ្ជី​គោលដៅ​សត្រូវ​អា​មេ​រិ​ក​-​ស្យូ​នី​ស្ត​សម្រាប់​វាយបក​វិញ​ ។

ទោះបី​ភាព​ស្ងាប់​ស្ងាត់​កើត​មាន​ចាប់តាំងពី​ដើមខែ​កញ្ញា​ មក​ក្ដី តែ​បណ្ដា​សារព័ត៌មាន លើក​ពី​លទ្ធភាព​នៃ​យុទ្ធនាការ​យោធា​រយៈពេល​ខ្លី​មួយ​តែ​ខ្លាំងក្លា ​ក្រោយ​ការ​បោះ​ឆ្នោត​ពាក់កណ្ដាល​អាណត្តិ​នៅ​អា​មេ​រិ​ក ដែល​នឹង​ប្រព្រឹត្ត​ទៅ​នា​ថ្ងៃ​ទី​៣ ​វិច្ឆិកា​។ កាលពី​ថ្ងៃ​ទី​១​ វិច្ឆិកា​ សារព័ត៌មាន​អា​មេ​រិ​ក​រាយការណ៍​ថា លោក​ត្រាំ​បាន​ជួប​ពិភាក្សា​គ្នា​តាម​ទូរស័ព្ទ​ជាមួយ​នាយក​រដ្ឋមន្ត្រី​អ៉ី​ស្រា​អែ​ល​លោក​បេន​ចា​មីន​នេ​តាន់​យ៉ា​ហ៊ូ​ពី​កាលបរិច្ឆេទ​នៃ​ប្រតិបត្តិការ​យោធា​ដ៏​ខ្លាំង​មួយ​ ៕