ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យន្ត​ហោះ​បួន​គ្រឿង​ដែល​ដឹក​ប្រជា​ជន​អ៊ុយ​ក្រែន​ជម្លៀស​ខ្លួន​ពី​ទី​ក្រុង​អូឡេស្គី​បាន​ចុះ​ចត​នៅ​បេឡារូស

3 អាទិត្យ មុន

ទី​ក្រុង​កៀវ៖ យន្ត​ហោះ​ចំនួន​បួន​គ្រឿង​ដែល​ដឹក​ប្រជា​ជន​អ៊ុយ​ក្រែន​ចេញ​ពី​ទី​ក្រុង​អូឡេស្គី​បាន​ចុះ​ចត​នៅ​អាកាស​យាន​ដ្ឋាន​ហ្គោ​មែល (Gomel) ប្រទេស​បេឡារូស​នៅ​ថ្ងៃ​នេះ​។ ក្រុម​អ្នក​ដែល​ចង់​ជម្លៀស​ខ្លួន​ចេញ​ពី​ទី​ក្រុង​ដែល​គ្រប់​គ្រង​ដោយ​កង​ទ័ព​រុស្ស៊ី និង​ដែល​ប្រឈម​នឹង​វិបត្តិ​ស្បៀង​អាហារ​ធ្ងន់​ធ្ងរ​នោះ​បាន​ធ្វើ​ដំណើរ​ដោយ​រថ​យន្ត​បឺស​កាត់​តាម​ជ្រោយ​ឧប​ទ្វីប​គ្រី​មៀ​ឆ្ពោះ​ទៅ​ទី​ក្រុង​របស់​រុស្ស៊ី​​ឈ្មោះ​អាណា​ប៉ា (Anapa)។

បន្ទាប់​មក​ ពួក​គេ​ឡើង​ជិះ​យន្ត​ហោះ​ទៅ​បេឡារូស​មួយ​ដំណាក់​កាល​ទៀត​ មុន​នឹង​វិល​ចូល​អ៊ុយ​ក្រែន​ដោយ​ធ្វើ​ដំណើរ​កាត់​តាម​ច្រក​ព្រំ​ដែន​​បែល​តា (Belta)។ ប្រជា​ជន​ដែល​រស់​នៅ​ស៊ី​អត់​ស៊ី​ឃ្លាន​ និង​ដែល​អស់​ថាម​ពល​ពី​ក្នុង​ខ្លួន​បាន​ជម្លៀស​ខ្លួន​តាម​រថ​យន្ត​បឺស​កាល​ពី​ថ្ងៃ​សុក្រ​។ នេះ​ជា​ផ្នែក​មួយ​នៃ​ប្រតិ​បត្តិ​ការ​ជម្លៀស​មនុស្ស​ដែល​ធ្វើ​រួម​គ្នា​រវាង​រុស្ស៊ី និង​អ៊ុយ​ក្រែន​។ គេ​រំពឹង​ថា​ត្រឹម​តែ​រយៈ​ពេល​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ អ្នក​ទាំង​នោះ​នឹង​ធ្វើ​ដំណើរ​ទៅ​ដល់​គោល​ដៅ​ចុង​ក្រោយ​នៅ​អ៊ុយ​ក្រែន​។

យន្ត​ហោះ​ទី​បួន ហើយ​ក៏​ជា​យន្ត​ហោះ​ចុង​ក្រោយ​គេ​បាន​ចុះ​ចត​នៅ​អាកាស​យាន​ដ្ឋាន​ហ្គោ​មែល​ ប្រទេស​បេ​ឡា​រូស​។ ការ​ជម្លៀស​មនុស្ស​ទាំង​នេះ​ធ្វើ​ឡើង​ក្រោយ​ពី​មាន​កិច្ច​ព្រម​ព្រៀង​នៃ​បទ​ឈប់​បាញ់​នៅ​ទី​ក្រុង​អូឡេស្គី​​។ កាល​ពី​ថ្ងៃ​ទី​២៧ ខែ​តុលា អ៊ុយ​ក្រែន​ប្រកាស​ថា​បទ​ឈប់​បាញ់​នឹង​ចូល​ជា​ធរមាន​នៅ​ទី​ក្រុង​នៃ​តំបន់​ខឺសុន​មួយ​នេះ​។ បទ​ឈប់​បាញ់​នេះ​ជា​​រឿង​ចាំ​បាច់​ដើម្បី​ជួយ​សម្រួល​ប្រតិ​បត្តិ​ការ​មនុស្ស​​ធម៌​ រួម​ទាំង​​ការ​ដឹក​ជញ្ជូន​ជំនួយ​ទៅ​ចែក​ជូន​ប្រជា​ជន​ដែល​កំពុង​អត់​-ឃ្លាន​ផង​ដែរ​​។ សម្រាប់​អ្នក​ដែល​ចង់​ចាក​ចេញ​ពី​ទី​ក្រុង​នោះ​អាច​ចាក​ចេញ​បាន​តាម​ច្រក​របៀង​សុវត្ថិ​ភាព​។

បទ​ឈប់​បាញ់​នឹង​បិទ​បញ្ចប់​ទៅ​វិញ​នៅ​ថ្ងៃ​ទី​១ ខែ​វិច្ឆិកា​។ នេះ​បើ​យោង​តាម​​អ្នក​ចរ​ចា​របស់​អ៊ុយ​ក្រែន​ម្នាក់​​ដែល​​ជា​អ្នក​តំណាង​រាស្ត្រ​។ កាល​ពី​ថ្ងៃ​ទី​៣០ ខែ​តុលា​ គណៈ​ប្រតិ​ភូ​របស់​អ៊ុយ​ក្រែន​បាន​ធ្វើ​ដំណើរ​ចូល​ទី​ក្រុង​អេឡេស្គី​ដោយ​សុវត្ថិ​ភាព​ដើម្បី​បំពេញ​បេសក​កម្ម​មនុស្ស​ធម៌​។ នៅ​ថ្ងៃ​ដដែល​នោះ គណៈ​ប្រតិ​ភូ​អ៊ុយ​ក្រែន​រួម​ជា​មួយ​ប្រជា​ជន​នៅ​ទី​ក្រុង​អូឡេស្គី​​បាន​​ជម្លៀស​ខ្លួន​ចេញ​ពី​ទី​នោះ​សំដៅ​ទី​ក្រុង​អាណាប៉ា​ មុន​នឹង​បន្ត​ដំណើរ​តាម​យន្ត​ហោះ និង​រថ​យន្ត​បឺស​ចូល​ប្រទេស​អ៊ុយ​ក្រែន​។ ជំទាវ​ត្រាំ​បាន​លះ​បង់​ពេល​វេលា​ដើម្បី​ចូល​រួម​ចំណែក​ធ្វើ​ឱ្យ​មាន​បទ​ឈប់​បាញ់​នេះ៕ ប្រភព៖ Reuters​