ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្លាំង​ចម្រុះ​ចុះ​ត្រួតពិនិត្យ និង​ណែនាំ​ក្លិប​កម្សាន្ត​នឹក​EX និង​ក្លិប​​កម្សាន្ត​ស្តូ​ឌី​យូ ដើម្បី​ការពារ​ថែរក្សា​សន្តិសុខ​សណ្តាប់​សុវត្ថិភាព​សង្គម

2 អាទិត្យ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្លឹ​ប​កម្សាន្ត​ចំនួន​២ គឺ​ក្លុ​ប​កម្សាន្ត​នឹក​EX និង​ក្លឹ​ប​កម្សាន្ត ស្តូ​ឌី​យូ​ដែល​មាន​ទីតាំង​ផ្លូវ​លេខ​២៤២ កែង​ផ្លូវ​លេខ​៥៥ និង​ផ្លូវ​លេខ​៥៥ (​ក្រោយ​ក្រុមហ៊ុន​សែ​ល​កាត​) សង្កាត់​ចតុមុខ ខណ្ឌដូនពេញ ត្រូវ​បាន​កម្លាំង​គណៈ​បញ្ជាការ​ឯកភាព​ខណ្ឌដូនពេញ​ចុះ​រដ្ឋបាល​ពិនិត្យ កាល​យប់​ថ្ងៃ​ទី​៣០ ខែតុលា ឆ្នាំ​២០២៦ ។ ក្នុង​គោលបំណង​ឲ្យ​ម្ចាស់​ក្លិប និង​អ្នក​គ្រប់​ទាំង​២​ក្លិប ត្រូវ​ចូលរួម​សហការ​ជាមួយ​សមត្ថកិច្ច ដើម្បី​ការពារ​ថែរក្សា​សន្តិសុខ​សណ្តាប់​សុវត្ថិភាព​សង្គម ។

នៅ​ក្នុង​ការ​ចុះ​ត្រួតពិនិត្យ​រដ្ឋបាល​នោះ​គណៈកម្មការ​បាន​ធ្វើការ​ណែនាំ​ដល់​ម្ចាស់ និង​អ្នកគ្រប់គ្រង​ក្លិប ដូច​ខាងក្រោម​៖
១-​ធានា​គ្មាន​ការ​បើក​អាជីវកម្ម​ជួញដូរ​ផ្លូវភេទ អំពើ​សញ្ចារ​កម្ម ប្ញ​បម្រើ​ផ្លូវភេទ​ក្នុង​ទីតាំង ។
២-​ធានា​មិន​យក​ទីតាំង​ខាងលើ​ធ្វើ​ជា​កន្លែង រក្សា​ទុក​, ជួញដូរ ចែកចាយ និង​ប្រើប្រាស់​គ្រឿងញៀន​ខុសច្បាប់ ។
៣-​រាយការណ៍​គ្រប់ពេលវេលា នូវ​សមាសភាព​ជនសង្ស័យ​ដែល​មាន​ពាក់ព័ន្ធ​មុខសញ្ញា​បទល្មើស​ព្រហ្មទណ្ឌ​។
៤-​សហការ​នៅ​ពេល​សមត្ថកិច្ច​ចុះ​អនុវត្ត និង​ត្រួតពិនិត្យ​រដ្ឋបាល ឬ​ធ្វើការ​ស្រាវជ្រាវ ។


៥-​ទទួលខុសត្រូវ​មិន​អនុញ្ញាត​ឲ្យ​ភ្ញៀវ​មានការ​ចែកចាយ ជួញដូរ និង​ប្រើប្រាស់​គ្រឿងញៀន​ខុសច្បាប់ ។
៦-​មិន​អនុញ្ញាត​ឲ្យ​ចូល​ចំពោះ​អនីតិជន​។
៧-​សហការ​គ្រប់ពេលវេលា​នូវ​សមាសភាព ដែល​ជា​មុខសញ្ញា​ប្រព្រឹត្ត​បទល្មើស​ឆ្លង
ដែន ។
៨-​គ្រប់គ្រង​មិន​ឲ្យ​មាន​បទល្មើស ភ្នាល់​ល្បែងស៊ីសង​ខុសច្បាប់​គ្រប់​ប្រភេទ ។

៩-​មិន​អនុញ្ញាត​ឲ្យ​មានការ​បង្កទំនាស់ និង​ប្រើប្រាស់​អាវុធ​ខុសច្បាប់​នៅ​ក្នុង​ទីតាំង​អាជីវកម្ម​ជា​ដាច់ខាត ។
១០-​មុន​ពេល​មាន​សភាពការណ៍ ក្នុង​ពេល​មាន​សភាពការណ៍ និង​ក្រោយ​ពេល​មាន​សភាពការណ៍ ម្ចាស់​ទីតាំង​ត្រូវ​រាយការណ៍​ជា​បន្ទាន់ ភ្លាម​ៗ​មក​កាន់​សមត្ថកិច្ច ដើម្បី​ដោះស្រាយ​បញ្ហា​ឲ្យ​បាន​ទាន់​ពេលវេលា ។
១១-​តម្រូវ​ឲ្យ​តម្លើង​កាំ​មេ​រ៉ា​សុវត្ថិភាព គ្រប់​ជ្រុង​ទាំង​ក្នុង និង​ក្រៅ នៃ​ទីតាំង ។

ក្រោយ​ធ្វើការ​ណែនាំ អ្នកគ្រប់គ្រង​ក្លឹ​ប​កម្សាន្ត​ទាំង​២ យល់ព្រម​អនុវត្ត​តាម និង​សហ​ការណ៍​រាយការណ៍​ជូន​សមត្ថកិច្ច​ភ្លាម​ៗ​ពេល​មាន​សភាពការណ៍​កើតឡើង ៕