ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខេត្តកំពង់ឆ្នាំងរៀបចំ​ពិធី​រត់​ភ្លើង​គប់ និង​ការ​ប្រកួត​កីឡា​ថ្នាក់​ជាតិ​លើក​ទី៥ និង​ការ​ប្រកួត​កីឡា​ថ្នាក់​ជាតិ​ជន​ពិការ​លើក​ទី៣

3 អាទិត្យ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ ពិធី​រត់​ភ្លើង​គប់ និង​ការ​ប្រកួត​កីឡា​ថ្នាក់​ជាតិ​លើក​ទី​៥ ​និង​កីឡា​ជាតិ​ជន​ពិការ​លើក​ទី​៣ ត្រូវ​បាន​ប្រារព្ធ​ឡើង​នៅ​ក្នុង​ខេត្តកំពង់ឆ្នាំង​ ។ ​ពិធី​នេះ​​ធ្វើ​ឡើង នៅ​ព្រឹក​ថ្ងៃ​ទី៣១ ខែតុលា​ ឆ្នាំ​២០២៦ នៅ​សួនច្បារ​និមិត្តសញ្ញា​ឆ្នាំង និង​ដង្ហែ​ភ្លើង​គប់ រត់​ចូល​មក​វិមាន​ឯករាជ្យ ក្រុង​កំពង់ឆ្នាំង ដែល​មាន​ចម្ងាយ​​ជាង​៨​គីឡូម៉ែត្រ ។

ពិធី​ធ្វើ​ឡើង​ក្រោម​អធិបតីភាព​ឯកឧត្តម កែ ប៊ុ​ន​ខៀង រដ្ឋលេខាធិការ​ក្រសួង​អប់រំ​យុវជន​និង​​កីឡា និង​ឯកឧត្តម​ស៊ុន​ សុ​វ​ណ្ណា​រិ​ទ្ធិ អភិបាលខេត្ត​កំពង់ឆ្នាំង និង​មានការ​ចូលរួម​ពី​មន្ត្រីរាជ​ការ​កងកម្លាំងប្រដាប់អាវុធ ​លោកគ្រូ​ អ្នកគ្រូ​ និង​សិក្សា​នុ​សុស្ស និង​កីឡាករ​ជា​ច្រើន​រូប​ទៀត ​។

ឯកឧត្តម ស៊ុន សុ​វ​ណ្ណា​រិ​ទ្ធិ​ អភិបាលខេត្ត​កំពង់ឆ្នាំង​បាន​អាន​សុ​ន្ទ​រក​ថា ស្វាគមន៍​មាន​ខ្លឹមសារ​ថា ព្រឹត្តិការណ៍​រត់​ភ្លើង​គប់​កីឡា​ជាតិ​លើក​ទី​៥ និង​កីឡា​ជាតិ​ជន​ពិធីការ​លើក​ទី​៣ នា​ពេល​នេះ ​គឺជា​សាក្សី​បង្ហាញ​យ៉ាង​ច្បាស់​អំពី​ការ​រីក​ចម្រើន​យ៉ាង​រហ័ស​នៃ​វិស័យ​កីឡា​នៅ​កម្ពុជា ក្រោម​ដំបូល​នៃ​សន្តិភាព ស្ថិរភាព និង​អភិវឌ្ឍន៍​លើ​គ្រប់​វិស័យ ។ ​

«​ព្រះ​អគ្គីជ័យ​» ឬ «​ភ្លើង​គប់​កីឡា​» នេះ​បាន​ក្លាយជា​និមិត្តសញ្ញា​ដ៏​ឧត្តុង្គឧត្តម​របស់​គណៈកម្មការ​អូ​ឡាំ​ពិ​ក​អន្តរជាតិ​ដែល​តំណាង​ឲ្យ​កា​រត​ភ្ជាប់​ រវាង​កីឡា​សម័យ​បុរាណ​ និង​កីឡា​សម័យ​ទំនើប​ ។ ភ្លើង​គុប​កីឡា​នេះ​ បាន​បង្កប់​នូវ​អត្ថន័យ​យ៉ាង​ជ្រាលជ្រៅ​នៃ (​អំណាច​ទេវៈ ថាមពល មិត្ត​ភាព និង​និរន្តរភាព​) ​។ ​ចំណែក​ភ្លើង​គុប​ដែល​កំពុង​តែ​ឆេះ​នៅ​ពេល​នេះ មិន​ត្រឹមតែ​ជាស​មាស​ភាគ​នៃ​ពិធីការ​កីឡា​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​គឺជា (​និមិត្តរូប​នៃ​ពន្លឺ សន្តិភាព មិត្តភាព សាមគ្គីភាព កម្លាំងចិត្ត និង​ក្តី​សង្ឃឹម​)​ ។​  សូម​ក្មួយ​ៗ​ជា​កីឡាករ ​កីឡាការិនី​ទាំងអស់ ​សូម​ប្រកួត​ដោយ​ស្មារតី​កីឡា ដើម្បី​សន្តិភាព ដើម្បី​មិត្តភាព និង​សុខភាព ដោយ​គោរព​តាម​បទបញ្ជា​ការ​ប្រកួត ។

ឯកឧត្តម កែ ប៊ុ​ន​ខៀង រដ្ឋលេខាធិការ​ក្រសួង​អប់រំ​យុវជន ​និង​កីឡា​បាន​មាន​ប្រសាសន៍​ថា កីឡា​ គឺជា​ភាសា​សកល​តែ​មួយ ដែល​មិន​ប្រកាន់ពូជសាសន៍ ពណ៌​សម្បុរ ជំនឿ​សាសនា ឬ​និន្នាការ​នយោបាយ​ឡើយ ។ ​កីឡា​បាន​ត​ភ្ជាប់​បេះដូង​ប្រជាជន​កម្ពុជា​គ្រប់​រូប ឱ្យ​រួមរស់​ស្រឡាញ់​សាមគ្គី និង​មោទនភាព​ជាតិ​រួម​គ្នា ។ ​យុវជន​ម្នាក់​ត្រូវ​លេង​កីឡា ឱ្យ​បាន​មួយ​ប្រភេទ​ប្រចាំជីវិត គឺជា​ការ​កសាង​ធនធានមនុស្ស​ឲ្យ​មាន​កម្លាំង​មាំមួន ប្រាជ្ញា​ឈ្លាសវៃ មាន​វិន័យ​ខ្ពស់ ដើម្បី​ក្លាយជា​ទំពាំង​ស្នង​ឬ​ស្សី​ដ៏​រឹង​មាំ​ ។ កីឡា​គ្មាន​គ្រឿងញៀន​ ឬ​ផ្សែង​បារី ដើម្បី​សុខ​ភាពរឹងមាំ​ ។

​ជា​ចុង​ក្រោយ ​ឯកឧត្តម​បាន​ផ្ដាំផ្ញើ​ដល់​អាជ្ញាធរ​ដែល​ទទួល​រៀបចំ​ការ​ប្រកួត​កីឡា​សូម​យកចិត្តទុកដាក់​រៀបចំ ទីលាន​ប្រកួត និង​ការ​ប្រកួត​ឱ្យ​បាន​ត្រឹមត្រូវ ដើម្បី​ទទួល​បាន​ជោគជ័យ​៕