អភិបាលខេត្ត៖ ក្មួយៗត្រូវខិតខំប្រឹងរៀនសូត្រឱ្យពូកែពេលណាយើងខ្លាំងមិនមានអ្នកមើលងាយឡើយ
- កំពង់ចាម
ខេត្តកំពង់ចាម ៖ «ក្មួយៗត្រូវខិតខំរៀនសូត្រឱ្យបានពូកែ ហើយយកចំណេះដឹងទាំងប៉ុន្មានដែលខ្លួនចេះមកបម្រើសង្គមជាតិដែលធ្វើឲ្យមានការរីកចម្រើនហើយបើយើងខ្លាំងនោះមិនមានអ្នកណាមើលងាយនោះទេ» ។ នេះជាប្រសាសន៍លើកឡើងពីសំណាក់ឯកឧត្តមអ៊ុន ចាន់ដា អភិបាលខេត្តក្នុងឱកាសបើកបវេសនកាលឆ្នាំសិក្សា ២០២៦-២០២៧ និងទិវាដឹងគុណគ្រូបង្រៀន ដោយធ្វើឡើងនៅវិទ្យាល័យព្រះសីហនុ ក្រុងកំពង់ចាម នាព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦ ។ នាឱកាសនោះ គឺមានការចូលរួមពីសំណាក់សិស្សានុសិស្ស លោកគ្រូអ្នកគ្រូ សាលារដ្ឋ និងឯកជនព្រមទាំងអង្គភាពពាក់ព័ន្ធចូលរួមច្រើនកុះ
ករ ។

ឯកឧត្តមអភិបាលខេត្តមានប្រសាសន៍លើកឡើងថា រាជរដ្ឋាភិបាលកម្ពុជាបានយកចិត្តទុកដាក់លើកំណែទម្រង់វិស័យអប់រំតាំងពីកម្រិតមូលដ្ឋានចំណេះដឹងទូទៅ ហើយក៏បានដាក់ចេញនៅយុទ្ធសាស្ត្រនានា ។ ជាក់ស្ដែង នៅខេត្តកំពង់ចាម គឺមានសាលារៀនស្តង់ដាទំនើបដូចនៅបែកអឺរ៉ុបក្នុងនោះមានសហរដ្ឋអាមេរិកជាដើម គឺបានរៀបចំជាស្តង់ដារតែមួយ ហើយបានណែនាំដល់ថ្នាក់ក្រោមជាតិក្នុងការជំរុញលើកកម្ពស់ដល់ការសិក្សា បរិស្ថានក្នុងសាលា ដោយឱ្យអាជ្ញាធរពាក់ព័ន្ធចូលរួមជាមួយនឹងការធ្វើប្រតិភូកម្មនានាក្នុងក្រុងស្រុកដោយឲ្យគ្រប់គ្រងមុខវាលើសាលាបឋមសិក្សាការអប់រំក្រៅប្រព័ន្ធមត្តេយសិក្សា ក្រៅពីនោះ គឺអនុវិទ្យាល័យស្ថិតនៅក្រោមការគ្រប់គ្រងរបស់ខេត្ត ។

ឯកឧត្តមអ៊ុន ចាន់ដា អភិបាលខេត្តបានបន្តឲ្យដឹងទៀតថា មានសាលាកម្រិតមន្ត្រីរហូតដល់កម្រិតវិទ្យាល័យដោយមានលោកនាយកនាយករងមួយចំនួនបានចូលនិវត្តអ្នកឡើងមកជំនួសដោយមានការគិតគូរពីរដ្ឋបាលខេត្តនៅក្នុងខែវិច្ឆិកាខាងមុខ និងមានការរៀបចំឲ្យមាននាយកសាលាថ្មី ដើម្បីបានចូលទៅគ្រប់គ្រងសាលារៀនឡើងវិញ ។

ទន្ទឹមនិងនោះ ត្រូវតែមានការជំរុញដល់គ្រួសារឲ្យមានសកម្មភាពសមត្ថភាពទទួលយកចំណេះដឹងតាមរយៈការខិតខំប្រឹងប្រែងរៀនសូត្រដោយម្នាក់ៗត្រូវជ្រើសរើសចំណេះដឹងដែលមានក្នុងនោះមានវិទ្យាសាស្ត្រសង្គមនិងវិទ្យាសាស្ត្រពេលណាដែលមានចំណេះដឹងពិតប្រាកដនៅក្នុងខ្លួនពេលឡើងទៅដល់ថ្នាក់ឧត្តមសិក្សាគឺយើងមានសមត្ថភាពពីចម្ងាយ។ ក្នុងនាមរដ្ឋបាលខេត្តសូមស្នើដល់ក្មួយៗដែលជាសិស្សានុសិស្សត្រូវតែខិតខំរៀនសូត្រ ដើម្បីក្លាយខ្លួនជាកូនល្អ សិស្សល្អ មិត្តល្អ មានស្មារតីជាតិនិយមពេលណាដែលយើងខ្លាំងគេមិនមើលងាយយើងឡើយ ។








ចែករំលែកព័តមាននេះ