ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ត្រី​​អនាថា​ធ្លាក់ខ្លួន​ហិតកាវ​កូនតូច​ប្រឈម​នឹង​ការ​​​ខូច​អនាគត​

13 ឆ្នាំ មុន

ក្រុង​ប៉ោយ​ប៉ែត ៖ ​​​ពិត​​ជា​គួរ​ឱ្យ​​ខ្លោច​ផ្សា​​​​សម្រាប់​ជីវិត​​ក្មេង​តូច​​ម្នាក់​ដែល​ កើត​មក​ក្នុង​​ត្រកូល​​អ្នកទីទ័លក្រ​ ហើយ​ម្តាយ​ធ្លាក់​ខ្លួន​ជា​ស្ត្រី​អនាថា​ដើរហិតកាវ​​ កាយសំរាម​រកចំណី​​ទទួល​ទាន​​តាមធុងសំរាម​​ដែលគេ​ដាក់​តាម​​​ផ្លូវ​នៅច្រក​​​ ទ្វារ​​អន្តរ​ជាតិប៉ោយ​ប៉ែត ។ ​តើ​​​ជីវិត​ក្មេង​​​​តូច​ដែល​​មិន​ទាន់​ដឹង​ក្តី​​​​នឹង​ទៅ​យ៉ាងណា?

ក្រុង​ប៉ោយ​ប៉ែត ៖ ​​​ពិត​​ជា​គួរ​ឱ្យ​​ខ្លោច​ផ្សា​​​​សម្រាប់​ជីវិត​​ក្មេង​តូច​​ម្នាក់​ដែល​កើត​មក​ក្នុង​​ត្រកូល​​អ្នកទីទ័លក្រ​ ហើយ​ម្តាយ​ធ្លាក់​ខ្លួន​ជា​ស្ត្រី​អនាថា​ដើរហិតកាវ​​ កាយសំរាម​រកចំណី​​ទទួល​ទាន​​តាមធុងសំរាម​​ដែលគេ​ដាក់​តាម​​​ផ្លូវ​នៅច្រក​​​ទ្វារ​​អន្តរ​ជាតិប៉ោយ​ប៉ែត ។ ​តើ​​​ជីវិត​ក្មេង​​​​តូច​ដែល​​មិន​ទាន់​ដឹង​ក្តី​​​​នឹង​ទៅ​យ៉ាងណា?

នៅច្រក​ទ្វារ​អន្តរជាតិ​​ប៉ោយ​ប៉ែត​​​ បើគេ​សង្កេត​​​ទៅលើ​ក្រុមក្មេង​​ហិតកាវ​គឺ​​សុទ្ធតែ​​​ជា​​​ក្មេងប្រុស​​ពុំ​មាន​​ស្រីទេ តែបច្ចុប្បន្ន​​​​បែរ​ជា​​មាន​​អ្នក​ហិត​កាវ​ជាស្ត្រី​ម្នាក់​ដែល​​​មាន​កូន​តូច​អាយុ​ប្រហែល​២ឆ្នាំ​​​នៅជាប់​តាម​ខ្លួន​​​ដោយបណ្តើរ​​​​កូនផង​​​ហិតកាវ​ផង ​ហើយពេល​ខ្លះដើរ​កាយ​តាមធុងសំរាម​​​រក​ចំណី និងទឹក​​ដែលសេស​សល់​​យក​មកទទួល​ទាន​​ជា​មួយ​កូន​តូច​នោះ​មើល​ទៅជីវិត​ជា​ជន​អនាថា ឬទុរ​គត​​​នេះពិបាក​ក្នុង​ការ​​​យក​ភ្នែក​មើល​ណាស់ ។

ស្ត្រី២​នាក់​​ម្តាយ​និង​កូន​នេះ ​ពុំ​ត្រូវ​​​គេ​ស្គាល់​អត្តសញ្ញាណ​ទេ តែពេល​​ថ្ងៃគេ​ឃើញ​​​នាំកូនស្រី​​កាយធុង​សំរាម​​រកចំណី​​​​ ឯពេល​យប់ឃើញ​ដេក​​ពាស​វាល​ពាសកាល​​គ្មាន​​​ទី​កន្លែង​​​​ពិតប្រាកដ ​​​ម្តង​ដេកត្រង់​​នេះ ម្តង​ដេក​ត្រង់​នោះ​គ្មាន​មុងភួយ​ឡើយ ។

ស្ត្រីអនាថា​​​ និង​​កូន​​​បច្ចុប្បន្ន​​​​​ត្រូវ​​គេ​ទុ​ក​ឱ្យ​ស្ថិត​​​ក្នុង​សភាព​​​ដែល​គ្មាន​វិធី​ដោះ​ស្រាយ​​​ទេ គឺ​នៅ​តែ​រស់​តាម​របៀប​​កាយ​​សំរាម​រក​ទទួល​ទាន​ និង​​បណ្តើរ​កូន​ហិត​កាវ​បង្អួត​ភ្ញៀវ​​ទេ​សចរ​​​បរ​ទេស​​​នៅ​ច្រក​ទ្វារ​​​អន្តរ​ជាតិ​​​ប៉ោយ​ប៉ែត​​ ។ ​​អ្វី​​ដែល​គួរ​ឱ្យ​​​អនិច្ចា​នោះគឺ​កូន​ ប្រសិន​បើអាជ្ញា​ធរ​​​ ឬសមត្ថកិច្ច​​មិនយក​ចិត្ត​ទុកដាក់​ទេ ​អនាគត​​​របស់​គេ​​នា
ពេល​ខាងមុខ​​ប្រាកដ​ជា​មានគ្រោះ​ថ្នាក់​​​​​សុខភាព​ ព្រោះ​តែ​​​កង្វះ​​អនាម័យ​​​​ និង​កង្វះ​​អាហារូបត្ថម្ភ​​​ នេះ​មិនទាន់និយាយដល់​​គ្រោះ​​​អវិជ្ជា​ពេល​ដឹង​​ក្តី​ទេ ​។

នៅក្រុង​ប៉ោយ​ប៉ែត​​បច្ចុប្បន្ន​​​ចំនួនក្មេង​ហិត​កាវ និងជនអនាថា​​ហាក់​មានចំនួនកើន​ឡើង​ ខ្លះ​ដេក​តាម​បរិវេណ​​​កា​ស៊ីណូ ​និ​ងខ្លះ​ដេក​​តាម​តូប​លក់ដូរ​​​នៅ​មុខ​វត្ត​ និង​​​ក្នុង​វត្ត​​​បាលិលេយ្យ​​​ ៕