ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ៊ីរ៉ង់ ៖ ​បាតុកម្ម​​ប្រឆាំង​​ការ​​​បង្ក្រាប​យ៉ាង​​​ព្រៃ​ផ្សៃ​​លើ​​ពួក​​​បះបោរ​​អង់​គ្លេស​

13 ឆ្នាំ មុន

​បាតុកម្ម​​មួយប្រឆាំង​​​ «ការបង្ក្រាប​​យ៉ាង​ព្រៃ​ផ្សៃ» របស់​ប៉ូលិស​​​អង់​គ្លេស​លើពួក​បះបោរ​ក្នុង​ទីក្រុង​​​ទាំង​ឡាយ​​របស់​អង់គ្លេស​​​កាលពីសប្តាហ៍​​មុន​ប្រមូលផ្តុំ​​និស្សិត​​​អ៊ីរ៉ង់​ប្រមាណជា​​​២០០​នាក់ ​​កាលពីថ្ងៃទី​​១៤ សីហា នៅ​​​មុខ​ស្ថានទូត​​អង់​គ្លេស​​​ប្រចាំក្រុង​​​​តេហេរ៉ង់​។​

ក្រោមការ​​​តាមឃ្លាំមើល​​​​របស់ប៉ូលិស​​ប្រឆាំង​កុប្ប​កម្ម​​​ប្រមាណជា​​​៥០នាក់ ​​ពួកយុវជន​​ទាំង​នេះ​មួយ​​ចំនួន​បាន​​​​គប់​ពងមាន់ ពង​ទា សំដៅ​​លើ​ប្លុក​​​អគារ​ស្ថានទូត​​។ កាលពីប៉ុន្មាន​​​ថ្ងៃ​​មុននេះ​ប្រធានា​ធិប​តី​​​​អ៊ីរ៉ង់​ លោកម៉ាមូដ អាម៉ាឌីណឺហ្សាដ ​បាន​​ផ្តល់​​​ការណែនាំ​ដល់​រដ្ឋាភិបាល​​អង់​គ្លេស ​​ដោយ​ឱ្យរដ្ឋាភិបាល​​នេះ​កែប្រែ​​​​ឥរិយាបថ​កាច​សាហាវ​​របស់ខ្លួន ជាមួយពួកបះបោរ​​​អង់​គ្លេស​។ ​​​លោក​គូស​បញ្ជាក់​​ថា តើ​ប្រទេស​នេះ​​ជា​ប្រទេស​បែប​ណា ​​ដែល​ចាត់​​​ការ​ចំពោះ​ប្រជាជន​ខ្លួន​​បែបនេះ?​រឿងអាក្រក់​​​បំផុត​គឺការ​វាយប្រហារ​​ដែល​ពុំអាច​ទទួល​យក​បានរបស់​ប៉ូលិស​​​​ប្រឆាំង​ប្រជាជន​ដែលគ្មាន​អាវុធ​។​

ប្រទេស​​អង់​គ្លេស​​​​ជាអ្នក​​ធ្លាប់​​​​ថ្កោល​ទោស​អ៊ីរ៉ង់​​យ៉ាង​ខ្លាំងក្នុង​​​ឱកាស​នៃការបង្ក្រាប​​​បាតុ​កម្ម ​​ក្រោយ​​ជ័យជម្នះ​​​ដែលមានភាព​ចម្រូង​ចម្រាស់​​របស់​​​លោក​អាម៉ាឌី ណឺហ្សាដ ក្នុង​ការបោះឆ្នោត​ប្រធា​​នា​ធិបតី​ខែមិថុនា​ ឆ្នាំ​២០០៩ ៕​