ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទោះ​កម្ពុជា​រួច​ផុត​ពី​គន្លង​ព្យុះសង្ឃរា «​អ៊ី​ន​ហ្វា​» តែ​តំបន់​ទាំងនេះ​ត្រូវ​ប្រយ័ត្ន​ភ្លៀង និង​ខ្យល់​កន្ត្រាក់​

6 ម៉ោង មុន
  • ភ្នំពេញ


រាជធានី​ភ្នំពេញ ៖ អាកាសធាតុ​ប្រែប្រួល​ទៀត​ហើយ​! ព្យុះសង្ឃរា «​អ៊ី​ន​ហ្វា​» (In-fa) កំពុង​បង្ក​ឥទ្ធិពល តើ​ខេត្ត ឬ​រាជធានី​ណាមួយ​ខ្លះ​ត្រូវ​មាន​ភ្លៀង​ធ្លាក់?

ក្រសួង​ធនធានទឹក និង​ឧតុនិយម​បាន​ប្រកាស​នា​ព្រឹក​ថ្ងៃ​ទី​៣០ ខែតុលា​នេះ​ថា ព្យុះ​ទី​៣១ ឈ្មោះ អ៊ី​ន​ហ្វា ​(In-fa) T2631 បាន​វិ​វត្ត​ទៅ​ជា​ព្យុះសង្ឃរា ហើយ​មាន​ឥទ្ធិពល​លើ​របប​ខ្យល់មូសុង​ឦសាន​ដែល​បក់​លើ​ឈូង​សមុទ្រ​បេង​ហ្គា​ល សមុទ្រ​អាន់​ដា​ម៉ា​ន់ សមុទ្រ​ចិន​ខាងត្បូង អាង​ទន្លេមេគង្គ សមុទ្រ​កម្ពុជា និង​លើ​ព្រះរាជាណាចក្រ​កម្ពុជា​។ ព្រះរាជាណាចក្រ​កម្ពុជា​ពុំ​ស្ថិត​នៅ​ក្នុង​គន្លង​ផ្លូវ​ដើរ​របស់​ព្យុះ អ៊ី​ន​ហ្វា នេះ​ទេ​។

ស្ថានភាព​បែប​នេះ​នឹង​ធ្វើ​ឱ្យ​ធាតុអាកាស ចាប់ពី​ថ្ងៃ​ទី​៣០ ខែតុលា ដល់​ថ្ងៃ​ទី​១ ខែ​វិ​ឆ្ឆិ​កា ឆ្នាំ​២០២៦៖
១- តំបន់​វាលទំនាប ៖ សីតុណ្ហភាព​មធ្យម​អប្បបរមា ២៤°C និង​សីតុណ្ហភាព​មធ្យម​អតិបរមា ៣២°C​។ ខ្យល់​បក់​មក​ពី​ទិសឦសាន និង​ទិសបូព៌​មាន​ល្បឿន​មធ្យម ៤​ម៉ែត្រ​/​វិនាទី​។ ខេត្តបន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ សៀមរាប កំពង់ធំ កំពង់ឆ្នាំង កំពង់ចាម ត្បូងឃ្មុំ ព្រៃវែង ស្វាយ​រៀង តាកែវ កណ្តាល និង​រាជធានី​ភ្នំពេញ អាច​មាន​ភ្លៀង​ធ្លាក់​ជាមួយ​ផ្គរ​រន្ទះ និង​ខ្យល់​កន្ត្រាក់​គ្របដណ្តប់​លើ​ផ្ទៃដី ២០% ។

២- តំបន់​ខ្ពង់រាប​៖ សីតុណ្ហភាព​មធ្យម​អប្បបរមា ២៤°C និង​សីតុណ្ហភាព​មធ្យម​អតិបរមា ៣១°C​។ ខ្យល់​បក់​មក​ពី​ទិសឦសាន និង​ទិសអាគ្នេយ៍​មាន​ល្បឿន​មធ្យម ៥​ម៉ែត្រ​/​វិនាទី​។ ខេត្តឧត្តរមានជ័យ ក្រចេះ ស្ទឹង​ត្រែង រតនគិរី មណ្ឌលគិរី កំពង់ស្ពឺ ប៉ៃលិន ព្រះ​វិហារ ជួរ​ភ្នំ​ដងរែក និង​តំបន់​ជួរ​ភ្នំ​ក្រ​វ៉ា​ញ អាច​មាន​ភ្លៀង​ធ្លាក់​ជាមួយ​ផ្គរ​រន្ទះ និង​ខ្យល់​កន្ត្រាក់​គ្របដណ្តប់​លើ​ផ្ទៃដី ១៥%​។

៣- តំបន់​មាត់សមុទ្រ​៖​សីតុណ្ហភាព​មធ្យម​អប្បបរមា ២៥°C និង​សីតុណ្ហភាព​មធ្យម​អតិបរមា ៣៣°C​។ ខ្យល់​បក់​មក​ពី​ទិសឦសាន និង​ទិសអាគ្នេយ៍​មាន​ល្បឿន​មធ្យម ៤​ម៉ែត្រ​/​វិនាទី​។ ខេត្តកោះកុង ព្រះ​សីហ​នុ កំពត កែប និង​ជួរ​ភ្នំ​បូកគោ អាច​មាន​ភ្លៀង​ធ្លាក់​ជាមួយ​ផ្គរ​រន្ទះ និង​ខ្យល់​កន្ត្រាក់​គ្របដណ្តប់​លើ​ផ្ទៃដី ៤០% ។ ដោយឡែក​ចំពោះ​រលក​សមុទ្រ​មាន​កម្ពស់​មធ្យម​អប្បបរមា ០,៥០​ម៉ែត្រ និង​កម្ពស់​មធ្យម​អតិបរមា ១,៥០​ម៉ែត្រ ៕