ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វាយ​ប្រហារ​​ប្រឆាំង​​​ការិយា​ល័យ​​អភិ​បាល​​​ខេត្ត​មួយ​​របស់​​អាហ្វ​ហ្គា​នី​ស្ថាន​​ស្លា.ប់​​២៥​នាក់​

13 ឆ្នាំ មុន

ក្នុង​សេចក្តី​ប្រកាសមួយ​ក្រសួង​មហា​ផ្ទៃ​អាហ្វ​ហ្គា​នី​ស្ថាន​គូស​បញ្ជាក់​ថា ចំនួន​មនុស្ស​ដែល​ស្លា.ប់​ក្នុង​ការ​វាយ​ប្រហារ​អត្ត​ឃាត​មួយ​កាល​ពី​ថ្ងៃ​ទី​១៤ សីហា ប្រឆាំង​ការិយា​ល័យ​របស់​អភិ​បាល​ខេត្ត​ប៉ា​វ៉ាន​ នៅ​ទី​ក្រុង​ចារី​កា​ ទី​ប្រជុំ​ជន​ខេត្ត​នេះ​ស្ថិត​នៅ​ចម្ងាយ​៥៥​គីឡូ​ម៉ែត្រ​ពី​ក្រុង​កា​ប៊ុល​ឡើង​ដល់​២៥​នាក់​ ក្នុង​នោះ​មាន​ជន​វាយ​ប្រហារ​៦​នាក់​។

ក្នុង​សេចក្តី​ប្រកាសមួយ​ក្រសួង​មហា​ផ្ទៃ​អាហ្វ​ហ្គា​នី​ស្ថាន​គូស​បញ្ជាក់​ថា ចំនួន​មនុស្ស​ដែល​ស្លាប់​ក្នុង​ការ​វាយ​ប្រហារ​អត្ត​ឃាត​មួយ​កាល​ពី​ថ្ងៃ​ទី​១៤ សីហា ប្រឆាំង​ការិយា​ល័យ​របស់​អភិ​បាល​ខេត្ត​ប៉ា​វ៉ាន​ នៅ​ទី​ក្រុង​ចារី​កា​ ទី​ប្រជុំ​ជន​ខេត្ត​នេះ​ស្ថិត​នៅ​ចម្ងាយ​៥៥​គីឡូ​ម៉ែត្រ​ពី​ក្រុង​កា​ប៊ុល​ឡើង​ដល់​២៥​នាក់​ ក្នុង​នោះ​មាន​ជន​វាយ​ប្រហារ​៦​នាក់​។

សេចក្តី​​ប្រកាស​លាត​ត្រដាង​ថា ក្នុង​ការ​វាយ​ប្រហារ​អត្ត​ឃាត​សំដៅ​លើ​ការិយា​ល័យ​របស់​អភិ​បាល​ខេត្ត​ប៉ា​វ៉ាន​ក្នុង​ទី​ក្រុង​ចារី​កា​ នា​វេលា​ម៉ោង​១១ និង​៣០​នាទី​ម៉ោង​ក្នុង​ស្រុក​មនុស្ស​២៥​នាក់​ក្នុង​នោះ​មាន​ជន​អត្ត​ឃាត​​៦​នាក់​បាន​ត្រូវ​ស្លាប់​។ និយោ​ជិត​ស៊ីវិល​នៃ​ការិយា​ល័យ​អភិ​បាល​ខេត្ត​១៤​នាក់​ និង​ប៉ូលិស​៥​នាក់​​ត្រូវ​ស្លាប់​។ ម្យ៉ាង​វិញ​ទៀត​មនុស្ស​៣៧​នាក់​ត្រូវ​របួស​ក្នុង​ការ​វាយ​ប្រហារ​ទាំង​នេះ។ ក្នុង​ចំណោម​អ្នក​របួស​ទាំង​នោះ​មាន​និយោ​ជិត​ការិយា​ល័យ​អភិ​បាល​ខេត្ត​៣៤​នាក់​ និង​ប៉ូលិស​៣​នាក់​។

ជន​អត្ត​ឃាត​ម្នាក់​ដែល​បើក​រថ​យន្ត​បង្កប់​គ្រឿង​ផ្ទុះ​បាន​ធ្វើ​ឱ្យ​​រថ​យន្ត​​នេះ​ផ្ទុះ​នៅ​ត្រង់​ច្រក​ចូល​ការិយា​ល័យ​អភិ​បាល​ខេត្ត​ដែល​អាច​ឱ្យ​​​គ្នា​គេ​លុក​ចូល​ខាង​ក្នុង​។ ជន​អត្ត​ឃាត​២​នាក់​ធ្វើ​ឱ្យ​ផ្ទុះ​នៅ​ខាង​ក្នុង​អគារ​ដែល​មាន​ការិយា​ល័យ​នេះ​ហើយ​៣​នាក់​ទៀត​ត្រូវ​បាញ់​សម្លាប់​ដោយ​ប៉ូលិស​ក្នុង​ការ​បាញ់​ត​គ្នា​។

អភិ​បាល​ខេត្ត​ប៉ា​វ៉ាន​ លោក​អាប់​ឌុល​ បា​សៀរ​ សាឡាន​ហ្ស៊ី នៅ​រស់​រាន​មាន​ជីវិត​ពី​ការ​វាយ​ប្រហារ​នោះ​។ នេះ​ជា​ការ​វាយ​ប្រហារ​លើក​ទី​២​ហើយ​ប្រឆាំង​អភិ​បាល​ខេត្ត​នោះ​។ កាល​ពី​ថ្ងៃ​ទី​២១ មិថុនា កន្លង​មក​នេះ​ការ​វាយ​ប្រហារ​អត្ត​ឃាត​មួយ​កើត​មាន​នៅ​ក្បែរ​​ការិយា​ល័យ​របស់​លោក​បណ្តាល​ឱ្យ​មនុស្ស​ស្លាប់​២​នាក់ ៕