ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​វាយតម្លៃ​របស់​មន្ទីរ​បញ្ច​កោណ ៖ ការ​ចំណាយ​របស់​អា​មេ​រិ​ក​ក្នុង​សង្គ្រាម​អ៊ី​រ៉​ង់ កើន​ដល់​ជាង​៤៧​ពាន់​លាន​ដុល្លារ

1 ម៉ោង មុន

សហរដ្ឋអាមេរិក ៖ យោធា​សហរដ្ឋអាមេរិក​បាន​ចំណាយ​ប្រាក់​អស់​ជាង ៤៧ ពាន់​លាន​ដុល្លារ​អា​មេ​រិ​ករ​ហូត​មក​ទល់​ពេល​នេះ ដើម្បី​បន្ត​ធ្វើសង្គ្រាម​នៅ​អ៊ី​រ៉​ង់ ដែល​ខ្ពស់​ជាង​ការ​វាយតម្លៃ​ក្នុង​ខែកក្កដា​របស់​ក្រសួងការពារជាតិ​អា​មេ​រិ​ក​ជាង ២៥%​។ នេះ​បើ​ការ​ចេញផ្សាយ​ពី​ទីភ្នាក់ងារសារព័ត៌មាន Reuters ផ្អែក​តាម​ទិន្នន័យ​ដែល​ទទួល​បាន​ពី​មន្ទីរ​បញ្ច​កោណ​។

ទោះ​យ៉ាងណា​ក៏​ដោយ ក្រសួងការពារជាតិ​អា​មេ​រិ​ក​មិន​ទាន់​បាន​ឆ្លើយ​តប​ជា​បន្ទាន់​ចំពោះ​សំណើសុំ​ការ​អត្ថាធិប្បាយ​លើ​ការ​វាយតម្លៃ​របស់​ខ្លួន ដែល​មិន​ទាន់​ត្រូវ​បាន​ចេញផ្សាយ​ជា​សាធារណៈ​នោះ​ទេ​។ ការ​បញ្ចេញ​ព័ត៌មាន​ពី​ការ​កើនឡើង​ការ​ចំណាយ​នៃ​សង្គ្រាម​អ៊ី​រ៉​ង់​នេះ​កើតឡើង ខណៈ​គណបក្ស​សាធារណរដ្ឋ​កំពុង​ប្រឈម​មុខ​នឹង​ផលវិបាក​នយោបាយ នៃ​សង្គ្រាម​ដែល​មិនសូវ​ទទួល​បានការ​គាំទ្រ​មួយ​នេះ មុន​ពេល​ការ​បោះ​ឆ្នោត​ថ្ងៃ​ទី​៣ ខែវិច្ឆិកា ដែល​នឹង​កំណត់​លើ​ការ​គ្រប់គ្រង​ស្ថាប័ន​សភា​របស់​បក្ស​សាធារណរដ្ឋ និង​បក្ស​ប្រជាធិបតេយ្យ សម្រាប់​រយៈពេល​ពីរ​ឆ្នាំ​ខាង​មុខ​។

ការ​វាយតម្លៃ​ចុង​ក្រោយបង្អស់​របស់​មន្ទីរ​បញ្ច​កោណ​នេះ ត្រូវ​បាន​គេ​ប្រៀបធៀប​នឹង​ការ​វាយតម្លៃ​កាលពី​ខែកក្កដា​របស់​រដ្ឋមន្ត្រី​ការពារ​ជាតិ លោក Pete Hegseth ដែល​ថា ថ្លៃ​ចំណាយ​លើ​សង្គ្រាម​នៅ​អ៊ី​រ៉​ង់​មាន​ចំនួន ៣៧,៥ ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក​។

ខណៈ​ពេល​ដែល​តួលេខ​ទាំងនោះ​រួម​បញ្ចូល​ទាំង​ថ្លៃ​ចំណាយ​លើ​ប្រតិបត្តិការ​ជា​ច្រើន រាប់ ចាប់តាំងពី​ប្រតិបត្តិការ​ហោះហើរ​រហូត​ដល់​ការ​គាំទ្រ​ផ្នែក​ប្រព័ន្ធ​ឌី​ជី​ថ​ល​ផ្សេង​ៗ ក៏​ដោយ ក៏​ការ​វាយតម្លៃ​សង្គ្រាម​នៅ​អ៊ី​រ៉​ង់​របស់​យោធា​សហរដ្ឋអាមេរិក មិន​បាន​គិត​ឱ្យ​ច្បាស់លាស់​អំពី​ការ​ចំណាយ​ដ៏​មហាសាល​ដែល​រំពឹង​ទុក ដើម្បី​ជួសជុល​ការ​ខូចខាត​ដល់​មូលដ្ឋានទ័ព​អា​មេ​រិ​ក ដែល​រង​ការ​វាយប្រហារ​ដោយ​មី​ស៊ី​ល និង​ដ្រូ​ន​អ៊ី​រ៉​ង់​នោះ​ទេ​៕