ពួកបះបោរលីប៊ីបានវាយប្រហារឆ្ពោះទៅដណ្តើមកាន់កាប់ទីក្រុងហ្សាវីយ៉ាហ៍ និងក្រុងហ្គារីយ៉ាន ខណៈដែលកងទ័ពស្និទ្ធិលោកកាដាហ្វី ប្រមូលផ្តុំនៅជិតព្រំដែនទុយនីស៊ី។
ពួកឧទ្ទាមលីប៊ីប្រកាសកាលពីថ្ងៃទី១៤ សីហា ថា បានវាយដណ្តើមត្រួតត្រាទីក្រុងជាច្រើននៅក្បែររដ្ឋធានីទ្រីប៉ូលី។
ពួកបះបោរកាលពីថ្ងៃទី១៣ សីហា អាចលុកចូលរហូតដល់កណ្តាលទីក្រុងហ្សាវីយ៉ាហ៍ចម្ងាយត្រឹមតែ៤០គីឡូម៉ែត្រភាគនិរតីក្រុងទ្រីប៉ូលី តែក្រោយមករងការវាយប្រហារដោយកងកម្លាំងលោកកាដាហ្វីគាំទ្រដោយរថក្រោះ កាំភ្លើងត្បាល់ និងកាំភ្លើងយន្តធុនធ្ងន់។ ការប្រយុទ្ធគ្នាមានសភាពខ្លាំងក្លាបំផុត។ ការប្រយុទ្ធគ្នានៅបន្តទៀតនាថ្ងៃទី១៤ សីហា។
ជាមួយនឹងការរុលទៅដល់ទីក្រុងហ្សាវីយ៉ាហ៍ច្រកចូលរដ្ឋធានីពួកឧទ្ទាមមកពី JEBEL NEFOUSSA តំបន់ភ្នំជាប់ព្រំដែនទុយនីស៊ីប៉ុនប៉ងគំរាមកំហែងរបបលោកកាដាហ្វីពីចង្កេះភាគ និរតី៕
ចែករំលែកព័តមាននេះ