ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កុងតឺន័របុករះក្បាលនាគពុះចែកទ្រូងផ្លូវជាតិលេខ៤

1 ម៉ោង មុន
  • ព្រះសីហនុ

​ខេត្តព្រះសីហនុ ៖ រថ​យន្ត​​កុង​ទី​ន័​រ​១​គ្រឿង បាន​បើកបរ​បុក​រះ​ក្បាល​នាគ​របាំង​ពុះ​ទ្រូង​ផ្ល​វ ជាតិ​លេខ​៤ បណ្តាល​រថយន្ត​ខូចខាត​ធ្ងន់​។

ហេតុការណ៍​នេះ​បាន​កើត​មាន​ឡើង​នៅ​ថ្ងៃ​ទី​២៧ តុលា ឆ្នាំ​២០២៦ វេលា​ម៉ោង ០៦និង​៥០​នាទី យប់ លើ​ដងផ្លូវ​ជាតិ​លេខ​៤ ចន្លោះ​បង្គោលគីឡូម៉ែត្រ​លេខ ១៧៩-១៨០ ស្ថិត​ក្នុងភូមិ​វាល​មាស ឃុំ​វាល​រេញ ស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហ​នុ ។

តាម​សមត្ថកិច្ច​ឲ​ដឹង​ថា​ ករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះបង្ក​ឡើង​ដោយ​ខ្លួនឯង គឺ​រថយន្ដ១​គ្រឿង​ម៉ាក FREIGHTLINER ពណ៌​ខៀវ ពាក់​ផ្លា​ក​លេខ ភ្នំពេញ 3D-9040 និង​សឺ​មី​រ៉ឺ​ម៉ក ពាក់​ផ្លា​ក​លេខ ព្រះ​សីហ​នុ 4A-1069 ដែល​មាន​ទិស​ដៅ​ពី​រាជធានី​ភ្នំពេញ ឆ្ពោះទៅ ខេត្ត​ព្រះ​សីហ​នុ និង​អ្នកបើកបរ​មិន​ទាន់​ស្គាល់​អត្តសញ្ញាណ ។ លុះ​មក​ដល់​ចំណុច​កើតហេតុ​ខាងលើ បាន​បើកបរ​ក្នុង​ល្បឿន​លឿន រួច​បាន​បុក​ខឿន​ចែក​ទ្រូងផ្លូវ​តែ​ម្ដង​។ ករណី​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើ​នេះ​មិន​បណ្ដាល​ឱ្យ មាន​មនុស្ស​រង​របួស​ទេ ។

ប​ច្ចប្ប​ន្ន វត្ថុ​តាង (​រថយន្ដ​) បាន​ស្ទូច​យក​មក​រក្សា​ទុកជា​បណ្ដោះអាសន្ន​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ព្រៃ​នប់ ។​ចំណែក​អ្នកបើកបរ​រថយន្ដ​បាន​ចេញពី​កន្លែង​កើតហេតុ​បាត់​មុន​ពេល​សមត្ថកិច្ច​ទៅ​ដល់ ។

សូម​បញ្ចា​ក់​ថា ចំណុច​គ្រោះថ្នាក់​នេះ តែង​កើត​មាន​ករណី​គ្រោះ​រថយន្ត​បុក​របាំង​ពុះ​ទ្រូងផ្លូវ​ជា​បន្តបន្ទាប់ ដែល​តាម​មតិ​ខ្លះ​ថា មក​ពី​បើកបរ​ចំណុច​នោះ​ក្នុង​ល្បឿន​លឿន វ៉ា​ជែង ខ្លះ​ថា​មក​ពី​ភ្លើង​សូ​​ឡា​បំពាក់​ចំណុច​ក្បាល​នាគ​ពុះ​ទ្រូ​វ​ផ្លូវ​មិនសូវ​ភ្លឺ ងងឹត​ ទើប​អ្នក​បើកបរ​មើល​មិនសូវ​ឃើញ (​វ៉ា​ក់​អើ​) ។

​ជាមួយ​គ្នា​នេះដែរ ​ពលរដ្ឋ​ស្នើ​ដល់​មន្ត្រី​ជំនាញ អាជ្ញា​ធរ​ជួយ​ពិនិត្យ បន្ថែម​ភ្លើង និង​ស្លាក​សញ្ញា​ចំណាំងផ្លាត ដើម្បី​បាន​អ្នក​ធ្វើ​ដំណើរ​បាន​ចាំង​ផ្លា​ត​ឃើញច្បាស់ មិនសូវ​បង្ក​គ្រោះថ្នាក់​ផ្សេង​ៗ​ ៕