ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អគ្គិភ័យ​ឆាបឆេះ​ទំនិញ​ក្នុង​រថយន្ត​ក្រុមហ៊ុន​វី​រៈ​ប៊ុ​ន ថាំ ផ្អើល​ផ្លូវជាតិ​លេខ​៦

1 ម៉ោង មុន
  • សៀមរាប

​ខេត្ត​សៀម​រា​ប ៖ ​រថយន្ត​របស់​ក្រុមហ៊ុន វី​រះ​ប៊ុ​ន​ថាំ កំពុង​បើកបរ​សុខ ៗ ត្រូវ​បាន​អគ្គិភ័យ​ឆាបឆេះ​ទំនិញ​ក្នុងរថយន្ត​អស់ទាំង​ស្រុង បង្ក​ការ​ភ្ញាក់ផ្អើល​ពេញ ផ្លូវជាតិ​លេខ​៦ ។

ហេតុ​ការ​ឆេះ​រថយន្ត​កណ្តាលផ្លូវ​នោះ​បាន​កើតឡើង​ថ្ងៃ​ទី​២៨ ខែ តុលា ឆ្នាំ​២០២៦ នៅ​វេលា​ម៉ោង ៧ និង ០០​នាទី ព្រឹក និង​រលត់​ជា​ស្ថាពរ​វេលា​ម៉ោង ៨​និង ០០ នាទីព្រឹកថ្ងៃដដែល​ ស្ថិត​ក្នុងភូមិ​ថ្មី ឃុំ​គោក​ធ្លក ក្រោម ស្រុក​ជីក្រែង ខេត្តសៀមរាប លើ​ផ្លូវជាតិ​៦ ចន្លោះ​បង្គោល​គីឡូម៉ែត្រ​លេខ​ ២៥៤ និង ២៥៥ មាន​ចម្ងាយ​ពី​អធិការដ្ឋាន​២ គីឡូម៉ែត្រ​ ។

បើ​តាម​ប្រភព​ពី​មន្ត្រី​នគរបាល​ស្រុក​ជីក្រែង បាន​ប្រាប់​ភ្នាក់ងារ​កោះសន្តិភាព យើង​នៅ​រសៀល ថ្ងៃ​ទី​២៨ ខែតុលា ឆ្នាំ​២០២៦ នេះ​ថា​: មាន​ឧបទ្ទវហេតុ​អគ្គិភ័យ​ឆាបឆេះ​ទំនិញ​ក្នុង​រថយន្ត​របស់​ក្រុមហ៊ុន​វី​រះ​ប៊ុ​ន​ថាំ​មួយគ្រឿង​ម៉ាក ZO MOTORS ZM8 ពណ៌​ទឹកក្រូច ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 3G-8834 ​ប្រភេទ​ដឹក​ទំនិញ​ធុន​ធំ ត្រង់​ចំណុចមុខ​ហាង​ហ្គា​ឡឺ​រី ស្ថិត​ក្នុងភូមិ ថ្មី ឃុំ​គោក​ធ្លក​ក្រោម ស្រុក​ជីក្រែង ខេត្ត​សៀម រាប លើ​ផ្លូវជាតិ​៦ ចន្លោះ​បង្គោល​គ​.​ម​២៥៤ និង​២៥៥​។

តាម​ប្រភព​បញ្ជាក់​ថា អ្នកបើកបរ​ឈ្មោះ ខុន មក​រា ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ ទីលំនៅ​បច្ចុប្បន្ន​ភូមិ​សូ​រិ​យា​លើ សង្កាត់​រលាប ក្រុង​ពោធិ៍សាត់ ខេត្តពោធិ៍សាត់​។

ក្នុង​ហេតុការណ៍​នោះ ​កម្លាំង​នគរបាល​អធិការដ្ឋាន ស្រុក​ជីក្រែង និង កម្លាំង​ប៉ុស្តិ៍​ឃុំ​គោក​ធ្លក ក្រោម កម្លាំង​ប៉ុស្តិ៍​ឃុំ​កំពង់ក្តី បាន​ចុះ​ជួយ​អន្តរាគមន៍​មានះ – រថយន្ត​ពន្លត់​អគ្គិភ័យ​ស្រុក​ជីក្រែង​០១​គ្រឿង ប្រើប្រាស់​អស់​ទឹក​ចំនួន​០២ រថយន្ត ។​            

‎​មូលហេតុ សង្ស័យ​បណ្តាល​មក​ពី​ផ្ទុះ​កំប៉ុង​ហ្គា​ស ក្នុង​រថយន្ត ។​ ចំណែកអី​​វ៉ា​ន់​ក្នុង​រថយន្ត​រងការខូចខាត​អស់ទាំង​ស្រុង​។​      

បច្ចុប្បន្ន រថយន្ត​របស់​ក្រុមហ៊ុន វី​រៈ​ប៊ុ​ន​ថាំ ត្រូវ​បានសមត្ថកិច្ច នគរបាល​ស្រុក​ជីក្រែង បាន​ជួ​យស​ម្រូ​លចរាចរណ៍ និងប្រគល់​ឱ្យ អ្នកបើកបរយក​ទៅក្រុមហ៊ុន ដើម្បី​ជួសជុលប្រើប្រាស់ឡើង​វិញ ៕