ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ករណី​​ឆេះ​សាលាឆាន់​វត្ត​ពោធិ៍ នៅ​ស្រុក​ប​សេដ្ឋ សង្ស័យជន​មិន​ស្គាល់​មុខ​លួ.ច​ដុ.ត

1 ថ្ងៃ មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ​៖ សាលាឆាន់​នៅ​ក្នុង​វត្ត​ពោធិ៍ ត្រូវ​បាន​អគ្គិភ័យ​ឆាបឆេះ​បង្ក​ឱ្យ​មានការ​ភ្ញាក់​ដល់​ព្រះសង្ឃ​និង​ពុទ្ធបរិស័ទ ជួយ​ពន្លត់​ទាន់​ពេលវេលា​។ ជុំវិញករណីនេះ សង្ស័យ​មាន​គេ​លួច​ដុត បណ្តាល​ឱ្យ​រង​ការ​ខូចខាត រូប​បដិមា របស់របរ និង​សម្ភារៈ​ជា​ច្រើន​ទៀត​ផង​។

ទី​អារាម​វត្ត​ពោធិ៍ ស្ថិត​នៅ​ក្នុងភូមិ ពោ​ធំ ឃុំ ពោធិ​អង្គ្រង ស្រុក ប​សេដ្ឋ ខេត្តកំពង់ស្ពឺ សង្ស័យត្រូវ​ជន​មិន​ស្គាល់​មុខ ដុត​បំផ្លាញ​នៅ​វេលា​ម៉ោង ជាង​៤​ទៀប​ភ្លឺ​ថ្ងៃ​ទី​២៧ ខែតុលា ឆ្នាំ ២០២៦ ។

ប្រភព​ព័ត៌មាន​បាន​បង្ហើប​ឲ្យ​ដឹង​ថា ក្នុង​ករណី​ភ្លើង​ឆេះ​សាលាឆាន់​ខាងលើ​នេះ​ បណ្តាល​ឱ្យ​រង​ការ​ខូចខាត​រួមមាន
១-​ព្រះ​ពុទ្ធរូប ខូច​អស់ ចំនួន​១២​អង្គ
២-​កម្រាល​គង់​ខូច​អស់ ចំនួន​១៤
៣-​ធុងបាស់​ធំ​ៗ​ខូច​អស់ ចំនួន​២
៤-​កម្រាលព្រំ ចំនួន​១២​ខ្សែ
៥-​មេក្រូ​ខូច ចំនួន​១​ឆុត
៦-​កង្ហារ​ខូច ចំនួន​៦​គ្រឿង
៧-​ទៀន​ធំ​ៗ ចំនួន​៣​គូរ
៨-​ឆព្វណ្ណរង្សី​ខូច​ចំនួន​៤​គ្រឿង និង ខូចខាត​សម្ភារៈ​ជា​ច្រើន​ទៀត​។

ចំពោះ​មូលហេតុ​ដែល​បណ្តាល​ឲ្យ​ឆេះ​សាលាឆាន់​ក្នុង​វត្ត​ពោធិ៍ នេះ​សមត្ថកិច្ច​កំពុងធ្វើការ​ស្រាវជ្រាវ ដើម្បី​ស្វែងរក​មូលហេតុ​ពិតប្រាកដ​៕