ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រុស្ស៊ីបា.ញ់មីស៊ីលប្រមាណ១០គ្រា.ប់កម្ទេចស្ពាន​នៅរដ្ឋធានីគៀវ បង្កឱ្យស្ទះចរាចរណ៍យ៉ាងធ្ងន់ធ្ងរ

1 ថ្ងៃ មុន

សង្គ្រាម​អ៊ុយ​ក្រែ​ន ៖ អភិបាលក្រុង​គៀវ ​លោក​វី​តា​លី​គ្លី​ត​ស្កូ​គូសបញ្ជាក់​កាលពី​ថ្ងៃ​ទី​២៧​ តុលា​ ថា ស្ពាន​មួយទៀត​នា​ភាគ​ខាងត្បូង​រដ្ឋធានី​អ៊ុយ​ក្រែ​ន ​រង​ការ​វាយប្រហារ​របស់​រុ​ស្ស៊ី ​។ នោះ​ជា​ស្ពាន​ដ៏​សំខាន់​មួយ​ សម្រាប់​ការ​ដឹក​ជញ្ជូន​និង​ធ្វើ​ដំណើរ​។
ស្ពាន​​ PIVDENNYI ​ដែល​រង​ការ​វាយប្រហារ​នោះ​ នៅ​ខាងលើ​មាន​ហេដ្ឋារចនាសម្ព័ន្ធ​មេត្រូ ដែល​រង​ការ​ខូចខាត ​។ តាម​តេ​ឡេ​ក្រាម ​អភិបាលក្រុង​គៀវ​ថ្លែង​ថា ទីក្រុង​នោះ​ជា​គោលដៅ​នៃ​ការ​វាយប្រហារ​នា​ពេល​យប់​ដោយ​មី​ស៊ីល​ប្រមាណ​ជា​១០​គ្រាប់​។ មុន​នេះ​ រុ​ស្ស៊ី​បាន​វាយប្រហារ​ស្ពាន​២​នៃ​ក្រុង​គៀវ​រួច​ហើយ គឺ​ស្ពាន​ខាងជើង​និង​ស្ពាន​ខាងត្បូង​បណ្ដាល​ឲ្យ​ក្រុង​គៀវ​ស្ទះចរាចរណ៍​យ៉ាង​ខ្លាំង ​។

ម្យ៉ាងវិញទៀត​ រុ​ស្ស៊ី ​និង​អ៊ុយ​ក្រែ​ន ​បាន​ព្រមព្រៀង​លើ​បទ​ឈប់​បាញ់​គ្នា​មនុស្សធម៌​នៅ​ជុំវិញ​ក្រុង​OLECHKY ជាទី​ក្រុង​មួយ​នា​ភាគ​ខាងត្បូង​អ៊ុយ​ក្រែ​ន​កាន់កាប់​ដោយ​រុ​ស្ស៊ី ។ ភរិយា​ប្រធានាធិបតី​អា​មេ​រិ​ក លោកស្រី​មី​ឡា​នី​ញ៉ា​ត្រាំ​ ដែល​ជា​អ្នក​ស្នើ​ឲ្យ​មាន​បទ​ឈប់​បាញ់​គ្នា​នោះ​ដែល​ភាគី​ទាំង​២​ព្រម​ទទួលយក​អះអាង​ថា បទ​ឈប់​បាញ់​គ្នា​នោះ​ចាប់ផ្ដើម​ពី​ព្រឹក​ថ្ងៃ​ទី​២៧ ​តុលា​ ទៅ​។ ការ​ផ្អាក​ប្រយុទ្ធ​គ្នា​នៅ​ទីនោះ អាច​ឲ្យ​មាន​ប្រតិបត្តិការ​មនុស្សធម៌​ក្នុង​មូលដ្ឋាន​ដែល​កំពុង​ស្ថិត​នៅ​ដាច់​ពី​គេ​នោះ​ ។ ប្រជាជន​ក្រុង​នេះ​ដែល​ជាប់​ក្នុង​រង្វង់​នៃ​ការ​ប្រយុទ្ធ​គ្នា ចាប់តាំងពី​ច្រើន​ស​ប្ដា​ហ៍​មក​ហើយ ខ្វះ​ស្បៀង​ និង​ថ្នាំពេទ្យ​។

តាម​តេ​ឡេ​ក្រាម​ក្រសួង​ការពារ​ប្រទេស​រុ​ស្ស៊ី​ប្រកាស​ថា ក្នុង​ក្រប​ខណ្ឌ​នៃ​ការ​រៀបចំ​ប្រតិបត្តិការ​ការ​មនុស្ស​ធ​ម​ក្នុង​តំបន់​OLE​CHKY​ជាទី​ក្រុង​មួយ​នៃ​តំបន់​ឃ័​រ​សុ​ន កងទ័ព​រុ​ស្ស៊ី​​ឈប់​បាញ់​ក្នុង​តំបន់​ឃ័​រ​សុ​ន​ចាប់ពី​ម៉ោង​៤​ព្រឹក​ថ្ងៃ​ទី​២៧​តុលា​ម៉ោង​នៅ​ក្រុង​មូ​ស្គូ​ទៅ​។ ចំណែក​ខាង​ភាគី​អ៊ុយ​ក្រែ​ន​វិញ​អះអាង​ពី​ការ​គោរព​ការ​សន្យា​របស់​ខ្លួន​ ។

លោកស្រី​មី​ឡា​នី​ញ៉ា​ត្រាំ​ប្រកាស​កាលពី​ថ្ងៃ​ទី​២៣ ​តុលា​ ពី​សំណើ​បទ​ឈប់​បាញ់​គ្នា​មនុស្សធម៌​នោះ ដើម្បី​សម្រួល​ដល់​ការ​បញ្ជូន​​ជំនួយ​មនុស្សធម៌​។ ប្រតិបត្តិការ​នេះ ​កើត​មាន​ពេល​មានការ​ខិតចូល​ជិត​គ្នា​រវាង​ប្រធានាធិបតី​អា​មេ​រិ​ក​លោក​ដូ​ណា​ល់​ត្រាំំ​និង​រុ​ស្ស៊ី ដែល​អ៊ុយ​ក្រែ​ន​ និង​សម្ព័​ន្ថ​មិត្ត​អឺរ៉ុប​ស្រងាកចិត្ត​ ។ កាលពី​ថ្ងៃ​ទី​២៦​ តុលា​ រុ​ស្ស៊ី​​ថ្លែង​រួច​ហើយ​ថា​នឹង​បើកចំហ សម្រាប់​បទ​ឈប់​បាញ់​គ្នា​មនុស្សធម៌​បែន​នេះ​ដទៃ​ៗ​ទៀត ដោយ​អះអាង​ជា​ថ្មី​ថា រុ​ស្ស៊ី​វាយតម្លៃ​ខ្ពស់​ចំពោះ​ការ​ខិតខំ​ប្រឹងប្រែង​របស់​បណ្ដា​អ្នក​ចរចា​អា​មេ​រិ​ក​ពិសេស​របស់​លោកស្រី​មី​លី​នី​ញ៉ា​ត្រាំ​ ៕