ពលរដ្ឋកម្ពុជាដើរលេងក្រៅប្រទេស ធ្លាក់ចុះជាង២០ភាគរយ
- ភ្នំពេញ
ពីខែមករា ដល់ខែកញ្ញា ឆ្នាំ២០២៦ ពលរដ្ឋកម្ពុជាដែលបានដើរទេសចរណ៍នៅក្រៅប្រទេស ត្រូវបានគេដឹងថា មានជាង៨សែននាក់ដោយធ្លាក់ចុះប្រមាណជា២៤ ភាគរយ ។
ស្ថិតិដែលប្រកាសដោយក្រសួងទេសចរណ៍កាលពីថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៦ បានឲ្យដឹងថា នៅក្នុងអំឡុងពេលនេះ ពលរដ្ឋកម្ពុជាបានចេញទៅទេសចរណ៍នៅក្រៅប្រទេស គឺមានចំនួនប្រមាណជា៨១៩.១៧៣នាក់ ធ្លាក់ចុះ២៤,២ ភាគរយ ។
គោលដៅទេសចរណ៍ដែលពលរដ្ឋកម្ពុជាចេញទៅ គឺភាគច្រើននៅអាស៊ាន ដែលភាគច្រើនគឺមានវៀតណាម ម៉ាឡេស៊ី សិង្ហបុរី ។ ក្រៅពីនោះ មានកូរ៉េខាងត្បូង ជប៉ុន និងអឺរ៉ុប ។
គួររំលឹកថា ចំនួនភ្ញៀវទេសចរកម្ពុជា ដែលបានដើរលេងក្រៅប្រទេសបានធ្លាក់ចុះជាបន្តបន្ទាប់ ដោយឆ្នាំ២០២៤ ពលរដ្ឋកម្ពុជាដើរលេងក្រៅប្រទេស១,៣៦ លាននាក់ នៅឆ្នាំ២០២៥បានធ្លាក់ដល់១,០៨ លាននាក់ ៕
ចែករំលែកព័តមាននេះ