ពិធីតាំងពិព័រណ៌និងអុំទូក៥ថ្ងៃ ទាក់ទាញភ្ញៀវទេសចរមកលេងកម្សាន្តជាង៦៧ម៉ឺននាក់នៅក្រុងកំពង់ចាម
- កំពង់ចាម
ខេត្តកំពង់ចាម ៖ ពិតជាគួរឱ្យសរសើរដោយការរៀបចំរបស់រដ្ឋបាលខេត្តក្នុងកម្មវិធីបុណ្យអុំទូកចេញព្រះវស្សា បានដំណើរការដោយចាប់តាំងពីថ្ងៃទី២២-២៦ ខែតុលា ឆ្នាំ២០២៦ ក្នុងកម្មវិធីសប្បាយតាំងពិព័រណ៍ ការប្រគំតន្ត្រីខ្នាតយក្ស បាញ់កាំជ្រួច បានទាក់ទាញភ្ញៀវជាតិ និងអន្តរជាតិមកកម្សាន្តលេងនៅក្រុងកំពង់ចាម មានរហូតទៅដល់ជាង៦៧ម៉ឺននាក់ឯណោះ។

លោកស្រី សុភ័ក្ត្រ អភិបាលរងខេត្ត និងជាអ្នកនាំពាក្យសាលាខេត្តបានហើយដឹងថា ក្រោមការយកចិត្តទុកដាក់ពីសំណាក់ឯកឧត្តមអ៊ុន ចាន់ដា អភិបាលខេត្តរួមជាមួយអង្គភាពមន្ទីរពាក់ព័ន្ធបានបង្កើតនៅព្រឹត្តិការណ៍សប្បាយរីករាយជូនដល់ប្រជាពលរដ្ឋមានទៅដល់៧ក្នុងនោះមានអុំទូកបណ្ដែតប្រទីប អុចកាំជ្រួច តាំងពិពណ៌ផលិតផលភូមិមួយផលិតផលមួយ
ការប្រគុំតន្ត្រីខ្នាតយក្ស ល្ខោនបាសាក់ប្រដាល់គុនខ្មែរ ។

អ្នកនាំពាក្យសាលាខេត្តបានបន្តឲ្យដឹងទៀតថា ចំពោះគោលបំណងរៀបចំបុណ្យអុំទូកនេះឡើងដើម្បីថែរក្សាប្រពៃណីល្អផូផង់របស់ដូនតាខ្មែរយើងដែលបានបន្សល់ទុករាប់រយពាន់ឆ្នាំមកហើយ បុណ្យចេញព្រះវស្សានេះ គឺជាបុណ្យមួយរបស់ព្រះពុទ្ធសាសនាដែលជាសាសនារបស់រដ្ឋដែលមានពលរដ្ឋរហូតដល់ជាង៩០%កំពុងតែមានជំនឿ និងប្រតិបត្តិតាម ។ ជាមួយនោះ ដើម្បីបង្កើតភាពសប្បាយជូនដល់ប្រជាពលរដ្ឋទាំងនៅក្នុងខេត្ត និងក្រៅខេត្តរួមទាំងភ្ញៀវបរទេសឱ្យមកកម្សាន្តលេងនៅក្រុងកំពង់ចាម ក្រោមកិច្ចខិតខំពង្រឹងសន្តិសុខ និងសណ្ដាប់ធ្នាប់ពីសំណាក់កងកម្លាំងសមត្ថកិច្ចមានភាពល្អប្រសើរ ហើយក៏ជាការបង្ហាញហើយអន្តរជាតិបានមើលឃើញពីប្រទេសកម្ពុជា មានសុខសន្តិភាព និងការអភិវឌ្ឍន៍របស់រាជរដ្ឋាភិបាលកម្ពុជា ។

សម្រាប់ទូកងដែលបានចូលរួមប្រណាំងក្នុងនោះមកពីខេត្តរួមមាន កំពង់ចាមត្បូងឃ្មុំ ក្រចេះ កណ្ដាល រាជធានីភ្នំពេញ សៀមរាប និងតាកែវ ហើយលទ្ធផលទទួលបានទូកងខ្នាតខ្លីលេខ១មានចំនួន៦ទូក លេខ២មាន៦ទូក លេខ៣ចំនួន៦ទូក ហ្នឹងទូកងប្រភេទខ្នាតវែងលេខ១មាន៧ទូក លេខ២ មាន៨ទូក លេខ៣ មាន៦ទូក ក្រៅពីនេះជាប់លេខផែនកិត្តិយស ។

លោកស្រី សុភ័ក្ត្រ អ្នកនាំពាក្យសាលាខេត្តបានបញ្ជាក់ថា ក្នុងពេលខាងមុខឆ្នាំ២០២៧ រដ្ឋបាលខេត្តនិងរៀបចំកម្មវិធីប្រណាំងទូក.ងចេញព្រះវស្សាឲ្យមានភាពអធិកអធម្មជាងនេះបន្ថែមទៀត ដើម្បីបង្កើតភាពសប្បាយរីករាយជូនដល់ពលរដ្ឋមកពីគ្រប់ទី។
ជាក់ស្ដែងគ្រាន់តែរយៈពេល៥ថ្ងៃដែលបានរៀបចំដោយអាជ្ញាធរខេត្តគិតចាប់ពីថ្ងៃទី២២-២៦ ខែតុលា ឆ្នាំ២០២៦ រួមមាន៖
-ទេសចរជាតិ៖ ៦៧៥,៣០៦ នាក់
-ទេសចរបរទេស៖ ៣២៨ នាក់
សរុប៖ ៦៧៥,៦៣៤ នាក់ ។

















ចែករំលែកព័តមាននេះ