ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ទា.វ​១​ក្រុម​ជិះ​ម៉ូតូ​អូស​ដា.វ និង​កាំបិ.ត​បែក​ផ្កាភ្លើង​ពេញ​ផ្លូវ​ស្វែងរក​កា.ប់​អ្នកដំណើរ​កា.ត់​សាញ ត្រូវ​ជាប់​ខ្នោះ​២​នាក់

1 ថ្ងៃ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖ ក្មេង​ស្ទាវ​១​ក្រុម​មាន​គ្នា​ជាង​១០​បាន​ជិះ​ម៉ូតូ​ច្រើន​គ្រឿង​អូស​ដាវ និង​កាំបិត​បែក​ផ្កាភ្លើង​ពេញ​ផ្លូវ ស្វែង​ករ​កាប់​កាប់​អ្នកដំណើរ ដើម្បី​ជា​ការ​កាត់សាញ ។ ប៉ុន្តែ​សំណាងអាក្រក់​បាន​ជួប​កម្លាំង​នគរបាល​កំពុង​ល្បាត​នៅ​តាម​ផ្លូវ​នោះ​ដែរ ក៏​ត្រូវ​បាន​នគរបាល​ដេញ​តាម​ឃាត់ខ្លួន​បាន​២​នាក់​រួច​វាយ​ខ្នោះដៃ ចំណែក​បក្ខពួក​១០​នាក់​ទៀត​គេចខ្លួន​បាត់​អស់ ។

ការ​បង្ក្រាប​និង​ឃាត់ខ្លួន​ក្រុម​ស្ទាវ​អ្នកលេង​កាំបិត​និង​ដាវ​ខាងលើ​បាន​ធ្វើ​ឡើង កា​ល​ពី​វេលា​ម៉ោង​០២​និង​៣០​នាទី​យប់​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​២៦ ខែតុលា ឆ្នាំ​២០២៦ នៅ​លើ​ផ្លូវ​លេខ​២១៧ ត្រង់​ចំណុច​ផ្លូវ​កោង ស្ថិត​នៅ​ក្នុងភូមិ​ព្រែក​ជ្រៃ សង្កាត់​ស្ពានថ្ម ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ។

ក្មេង​ស្ទាវ​ដែល​ត្រូវ​នគរបាល​ឃាត់ខ្លួន​នោះ​១.​ឈ្មោះ រ៉ា ដា​រ៉ូ ភេទ​ប្រុស អាយុ ១៨​ឆ្នាំ ជនជាតិ​ខ្មែរ មាន​ទីលំនៅ​ភូមិ​ខ្ពប​វែង សង្កាត់​កំពង់​សំណាញ់ ក្រុង​តា​ខ្មៅ ខេត្តកណ្តាល ។ ២. ឈ្មោះ ឡូត ផា​ន់​ណា ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ជនជាតិ​ខ្មែរ មាន​ទីលំនៅ​ភូមិ​តា​ខ្មៅ​១ សង្កាត់​តា​ខ្មៅ ក្រុង​តា​ខ្មៅ ខេត្តកណ្តាល ។ នគរបាល​ដកហូត​បាន​កាំបិត​កែ​ច្នៃ​ដង​ដែក​ប្រវែង​១១៥​សង់ទីម៉ែត្រ​១​ដើម ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម​សេ​១២៥ ពណ៌​ខ្មៅ ផលិត​ឆ្នាំ​២០២៦ ពាក់​ស្លាក​លេខ កណ្តាល 1AW-8074 ០១​គ្រឿង ទូរស័ព្ទ​ដៃ​ម៉ាក​Iphone 11 ចំនួន​០២​គ្រឿង ។

នគរបាល​ខណ្ឌដង្កោ​បាន​ប្រាប់​ឲ្យ​ដឹង​ថា នៅ​វេលា​យប់​ថ្ងៃ​កើតហេតុ កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ស្ពានថ្ម សហការ​ជាមួយ​កម្លាំង​ផ្នែក​ព្រហ្មទណ្ឌ​នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌដង្កោ ធ្វើការ​ល្បាត​តាម​បណ្តោយ​ផ្លូវ​លេខ​២១៧ ។ លុះ​ពេល​ទៅ​ដល់​ត្រង់​ចំណុច​រង្វង់​មូល​កួរស្រូវ ក៏​បានឃើញ​ក្មេង​ស្ទាវ​១​ក្រុម​មាន​គ្នា​១២​នាក់ ជិះ​ម៉ូតូ​ចំនួន​០៦​គ្រឿង អូស​កាំបិត​កែ​ច្នៃ និង​ដាវ លើ​ផ្លូវ​នោះ​បែក​ផ្កាភ្លើង​ពេញ​ផ្លូវ​និង​លាន់ឮ​សម្លេង​ក្រោក​ៗ​ថែម​ទៀត​ផង ។

នគរ​បាន​បាន​ប្រាប់​ឲ្យ​ដឹង​បន្ត​ទៀត​ថា បន្ទាប់​ពី​បានឃើញ​បែប​នេះ កម្លាំង​នគរបាល​ខាងលើ​ក៏​បាន​ដេញ​តាម រហូត​ដល់​ត្រង់​ចំណុច​ផ្លូវ​កោង ស្ថិត​នៅ​លើ​ផ្លូវ​លេខ​២១៧​ដដែល​នោះ នៅ​ក្នុងភូមិ​ព្រែក​ជ្រៃ សង្កាត់​ស្ពានថ្ម ខណ្ឌដង្កោ ។ ទើប​ដេញ​តាម​ទាន់​ជន​ស្ទាវ​ទាំងនោះ និង​ឃាត់ខ្លួន​បាន​២​នាក់ គឺ​ឈ្មោះ​រ៉ា ដា​រ៉ូ និង​ឈ្មោះ ឡូត ផា​ន់​ណា ព្រមទាំង​ដកហូត​បាន​ទាំង​វត្ថុ​តាង​ខាងលើ រួច​នាំ​យក​ទៅ​ធ្វើការ​សាកសួរ​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌដង្កោ​ចាត់ការ​តាម​ច្បាប់ ។

នគរបាល​បាន​ប្រាប់​ឲ្យ​ដឹង​បន្ថែម​ថា ក្រោយ​ពី​បាន​ធ្វើការ​សាកសួរ ជនសង្ស័យ​ទាំង​ពីរ​នាក់​បាន​ឆ្លើយ​សារភាព​ថា នៅ​វេលា​ម៉ោង​ខាងលើ​ពួក​ខ្លួន ​និង​បក្ខពួក​ចំនួន​១០​នាក់​ទៀត ក្នុង​នោះ​មាន​១-ឈ្មោះ ហុប ភេទ​ប្រុស អាយុ​ប្រហែល​១៨​ឆ្នាំ ២-​ឈ្មោះ ភិន ភេទ​ប្រុស អាយុ​២០​ឆ្នាំ និង​០៨​នាក់​ទៀត​មិន​ស្គាល់ឈ្មោះ បាន​នាំ​គ្នា​ជិះ​ម៉ូតូ​ចំនួន​០៦​គ្រឿង​រួម​មាន​ម៉ូតូ​ម៉ាក​ហុងដា​សេ​១២៥ ចំនួន​០៥​គ្រឿង (​ពណ៌​ខ្មៅ​០៣​គ្រឿង ពណ៌​ស​០១​គ្រឿង​) និង​ម៉ូតូ​ម៉ាក​ស្គូ​ពី​ពណ៌​ខ្មៅ ០១​គ្រឿង ប្រដាប់​ដោយ​កាំបិត​និង​ដាវ​ក្នុង​ដៃ ។

ជន​ស្ទាវ​ទាំង​២​នាក់​ខាងលើ​បាន​សារភាព​ទៀត​ថា ចំណែក​ពួក​ខ្លួន​ទាំង​២​នាក់​ជិះ​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម​សេ​១២៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​កណ្តាល​1AW-8074​ ឌុ​ប​គ្នា ហើយ​ការ​បបួល​គ្នា​ជិះ​ម៉ូតូ​តាម​ដងផ្លូវ​ពេល​យប់​នោះ គឺ​មាន​គោលបំណង​ស្វែងរក​កាប់​អ្នក​ណើ​រ​តាម​ផ្លូវ​ពេល​យប់​ដើម្បី​ជា​ការ​កាត់សាញ ។ ពេល​នោះ​ពួក​ខ្លួន​ក៏​បាន​អូស​កាំបិត​លើ​ផ្លូវ​បេតុង​ទៀត​ផង លុះ​មួយសន្ទុះ​ក្រោយមក ក៏​ត្រូវ​នគរបាល​ឃាត់ខ្លួន​តែ​ម្តង ចំណែក​បក្ខពួក​១០​នាក់​ទៀត បាន​ជិះ​ម៉ូតូ​គេចខ្លួន​បាត់​អស់ ៕