ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សិង្ហ​បុរី​នឹង​អភិវឌ្ឍ​ជំនាញ​ក្នុងស្រុក​ផ្តោត​លើ​វិស័យ​ថាម​ពល​នុយក្លេអ៊ែរ ខ​ណៈសមត្ថភាព​ផលិត​ថាមពលនុយក្លេអ៊ែរ​កម្រិត ៩៩ ជី​ហ្គា​វ៉ា​ត់​ កំពុង​សាងសង់​នៅ​ជុំវិញ​ពិភពលោក

2 ថ្ងៃ មុន

សិង្ហ​បុរី​៖ មេដឹកនាំ​ថាមពល​របស់​ប្រទេស​សិង្ហ​បុរី​ បាន​ប្រកាស​ដោយ​មោទនភាព​ថា សិង្ហ​បុរី​នឹង​អភិវឌ្ឍ​ជំនាញ​ក្នុងស្រុក​ផ្តោត​លើ​វិស័យ​ថាមពលនុយក្លេអ៊ែរ​តាម​រយៈ​គម្រោង​ថ្មី​ៗ​ចំនួន​បី ខ​ណៈសេដ្ឋវិទូ និង​ជា​អ្នកជំនាញ​ខាង​ថាមពល​បាន​អះអាង​ថា​ប្រទេស​ជា​ច្រើន​កំពុង​តែ​ផ្តោត​លើ​ការ​ផលិត​ថាមពលនុយក្លេអ៊ែរ​កម្រិត​ខ្ពស់​។

​ថ្លែង​នៅ​ថ្ងៃ​ទី​១​នៃ​ការ​បើក​ឆាក​ព្រឹត្តិការណ៍​ស​ប្តា​ហ៍​ថាមពល​អន្តរជាតិ​សិង្ហ​បុរី​ឆ្នាំ ២០២៦ Singapore International Energy Week 2026 លោក​បណ្ឌិត Tan See Leng រដ្ឋមន្ត្រីក្រសួង​ថាមពល ពាណិជ្ជកម្ម និង​ឧស្សាហកម្ម (​ទទួល​បន្ទុក​ផ្នែក​ថាមពល និង​ឧស្សាហកម្ម​) របស់​ប្រទេស​សិង្ហ​បុរី បាន​លើក​ឡើង​ថា សិង្ហ​បុរី​នឹង​អភិវឌ្ឍ​ជំនាញ​ក្នុង​ស្រុកលើ​វិស័យ​ថាមពលនុយក្លេអ៊ែរ តាម​រយៈ​គម្រោង​ថ្មី​ៗ​ចំនួន​បី​។ គម្រោង​ទាំងនេះ​នឹង​ជួយ​កសាង​សមត្ថភាព​ក្នុង​ការ​វាយតម្លៃ​ថា តើ​បច្ចេកវិទ្យា​ថាមពលនុយក្លេអ៊ែរ​កម្រិត​ខ្ពស់ មាន​ភាព​សម​ស្រប​សម្រាប់​ការ​ផលិត​ថាមពល​អគ្គិសនី​នៅ​ក្នុង​ប្រទេស​សិង្ហ​បុរី​ដែរ​ឬទេ​។

​គម្រោង​ទាំង​៣ ដែល​សិង្ហ​បុរី កំពុង​សម្លឹង​នោះ គឹ​រួម​មាន កម្មវិធី​អភិវឌ្ឍ​ធនធានមនុស្ស​ផ្នែក​នុយក្លេអ៊ែរ​សម្រាប់​មន្ត្រី​រដ្ឋាភិបាល កម្មវិធី​បណ្តុះបណ្តាល​អ្នកជំនាញ​ក្នុង​វិស័យ​ឧស្សាហកម្ម និង​កម្មវិធី​អាហារូបករណ៍​សម្រាប់​អ្នកដឹកនាំ​វិស័យ​ថាមពល​នា​ពេល​អនាគត​។ កម្មវិធី​ទាំងនេះ​នឹង​ជួយ​ពង្រឹង​ចំណេះដឹង និង​សមត្ថភាព​របស់​សិង្ហ​បុរី​ក្នុង​ការ​វាយតម្លៃ​បច្ចេកវិទ្យា​ថាមពល​នុយក្លេអ៊ែរ​ទំនើប​។

​លោក​បណ្ឌិត Tan See Leng មាន​ប្រសាសន៍​បាន​បញ្ជាក់​ថា រដ្ឋាភិបាល​នៅ​មិន​ទាន់​សម្រេចចិត្ត​ប្រើប្រាស់​ថាមពលនុយក្លេអ៊ែរ​នៅឡើយ​ទេ ប៉ុន្តែ​ការ​កសាង​ជំនាញ និង​ចំណេះដឹង​ចាប់ពី​ពេល​នេះ គឺ​មាន​សារៈសំខាន់​សម្រាប់​ការ​សម្រេចចិត្ត​នា​ពេល​អនាគត​។ លោក​ក៏​បាន​បញ្ជាក់​ពី​ការ​ប្តេជ្ញា​រក្សា​ស្តង់ដារ​សុវត្ថិភាព និង​សន្តិសុខ​នុយក្លេអ៊ែរ​ខ្ពស់​បំផុត ប្រសិនបើ​ប្រទេស​សម្រេច​ប្រើប្រាស់​បច្ចេកវិទ្យា​នេះ​។

​ចំណែក​លោក Dr. Fatih Birol គឺជា​សេដ្ឋវិទូ និង​ជា​អ្នកជំនាញ​ខាង​ថាមពល​ជនជាតិ​ទួ​រ​គី ដែល​បច្ចុប្បន្ន​កំពុង​កាន់​តំណែង​ជា នាយក​ប្រតិបត្តិ​នៃ​ទីភ្នាក់ងារ​ថាមពល​អន្តរជាតិ​International Energy Agency – IEA) បាន​ថ្លែង​នៅ​ថ្ងៃ​ទី​២ នៃ​ព្រឹត្តិការណ៍​ស​ប្តា​ហ៍​ថាមពល​អន្តរជាតិ​សិង្ហ​បុរី​ឆ្នាំ ២០២៦ ថា​ពិភពលោក​កំពុង​បង្កើន​សមត្ថ​ភា​ប​ផលិត​ថាមពល​នុយ​ក្លេ​រ​អ៊ែ​រ​។ លោក Dr. Fatih Birol លើក​ឡើង​ថា សមត្ថភាព​ផលិត​ថាមពលនុយក្លេអ៊ែរ​កម្រិត ៩៩ ជី​ហ្គា​វ៉ា​ត់ (GW) កំពុង​ស្ថិត​ក្នុង​ដំណាក់កាល​សាងសង់​នៅ​ជុំវិញ​ពិភពលោក ដែល​ជា​តួលេខ​ខ្ពស់​បំផុត​មិន​ធ្លាប់​មាន​៤ ទសវត្សរ៍​ចុង​ក្រោយ​នេះ ខណៈ​ដែល​បណ្តា​ប្រទេស​នានា​កំពុង​ស្វែងរក​ប្រភព​ថាមពល​ដែល​មាន​សុវត្ថិភាព និង​អាច​ទុកចិត្ត​បាន ក្នុង​បរិបទ​ដែល​ទីផ្សារ​ថាមពល​កំពុង​មាន​ភាព​ប្រែប្រួល​មិន​នឹងនរ​។

​លោក​បាន​បន្ត​ថា មិន​ត្រឹមតែ​មានការ​សាងសង់​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែម​ទាំង​មាន​ចំណាប់អារម្មណ៍​យ៉ាង​ខ្លាំង​ក្នុង​ការ​បង្កើត​គម្រោង​ថ្មី​ៗ​បន្ថែម​ទៀត ដែល​នេះ​ឆ្លុះ​បញ្ចាំង​ពី​ការ​ផ្លាស់​ប្តូរ​ផ្នត់គំនិត និង​ប្រតិកម្ម​នៅ​ក្នុង​បរិបទ​បច្ចុប្បន្ន​។
​ការ​ប្រើប្រាស់​ថាមពល​មានការ​កើន​ឡើងជា​រៀងរាល់ថ្ងៃ ទាំង​ការ​ប្រើប្រាស់​តាម​ផ្ទះ​និង​ឧស្សាហកម្ម​ពាណិជ្ជកម្ម​។

​ការ​កើនឡើង​នៃ​ការ​ប្រើប្រាស់​ថាមពល​ក្នុង​វិស័យ​រថយន្ត​ក៏​ហក់​ឡើង​ដែរ​។ បើ​តាម លោក Dr. Fatih Birol ក្នុង​រយៈពេល ៨ ខែ​ចុង​ក្រោយ​នេះ វិស័យ​រថយន្ត​អគ្គិសនី​មានការ​រីក​ចម្រើន​យ៉ាង​ខ្លាំង​។ ជាក់ស្តែង នៅ​ក្នុង​ប្រទេស​ចិន ការ​ប្រើប្រាស់​រថយន្ត​ប្រភេទ​នេះ​បាន​កើនឡើង​យ៉ាង​ខ្លាំង​។ ទោះបីជា​មាន​បញ្ហា​ប្រឈម​មួយ​ចំនួន​ក៏​ដោយ ប៉ុន្តែ​នៅ​ក្នុង​តំបន់​ផ្សេង​ទៀត​នៃ​ពិភពលោក ចំនួន​រថយន្ត​អគ្គិសនី​បាន​កើនឡើង ៦០% ក្នុង​រយៈពេល ៨ ខែ​ចុង​ក្រោយ​នេះ​។ ការ​ផ្លាស់​ប្តូរ​ទាំងនេះ គឺជា​ប្រតិកម្ម​ដំបូង​ចំពោះ​វិបត្តិ​ដែល​កំពុង​កើត​មាន ប៉ុន្តែ​យើង​នឹង​ឃើញ​ការ​ផ្លាស់​ប្តូរ​ជា​មូលដ្ឋាន​កាន់តែ​ធំធេង​ជាង​នេះ​ទៅ​ទៀត​។

​លោក​បាន​បន្ត​ថា ខ្ញុំ​ចង់​លើក​ឡើង​ពី​ចំណុច​សំខាន់​មួយ​សម្រាប់​តំបន់​អាស៊ី​៖ យើង​កំពុង​ឈាន​ចូល​ដល់​យុគសម័យ​នៃ​ថាមពល​អគ្គិសនី​។ ទោះបីជា​យើង​នៅ​តែ​បន្ត​ប្រើប្រាស់​ប្រេង និង​ឧស្ម័ន​ធម្មជាតិ​សម្រាប់​ថាមពល​ក៏​ដោយ ប៉ុន្តែ​តម្រូវការ​ថាមពល​អគ្គិសនី​នឹង​កើនឡើង​យ៉ាង​ខ្លាំង​។

នៅ​ក្នុង​បណ្តា​ប្រទេស​អាស៊ី តម្រូវការ​ថាមពល​កំពុង​កើនឡើង​យ៉ាង​ខ្លាំង ដោយ​តម្រូវការ​ថាមពល​អគ្គិសនី​កើនឡើង​លឿន​ជាង​តម្រូវការ​ថាមពល​សរុប​ដល់​ទៅ​ពីរ​ដង​។ នេះ​រួម​បញ្ចូល​ទាំង​ការ​ផ្លាស់​ប្តូរ​ទៅ​ប្រើប្រាស់​ថាមពល​អគ្គិសនី​នៅ​ក្នុង​វិស័យ​ឧស្សាហកម្ម វិស័យ​រថយន្ត និង​វិស័យ​ទិន្នន័យ​ផង​ដែរ​៕