ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដៃដល់ណាស់ ! ក្រុមប្ល.ន់ម៉ូតូនៅស្វាយរៀង រត់សម្ងំនៅភ្នំពេញ ត្រូវកម្លាំងជំនាញតាមស្រាវជ្រាវក្របួចបានទាំងអស់

2 ថ្ងៃ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ឃ្មួ​ញ សហការ​ជាមួយ​កម្លាំង​ជំនាញ​នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​សែន សុខ បង្ក្រាប​ឃាត់ខ្លួន​ជនសង្ស័យ ចំនួន​៣​នាក់ ក្នុង​អំពើ​កាប់​ប្ល​.​ន់ យក​ម៉ូតូ​០៣​គ្រឿង នៅ​ខេត្តស្វាយរៀង ។ នេះ​បើ​យោង​តាម​ផេ​ក ក្រុមការងារ​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​បាន​ប្រកាស​នា​ព្រឹក​ថ្ងៃ​ទី​២៧ ខែតុលា​នេះ​។

អនុវត្ត​តាម​បទបញ្ជា​ផ្ទាល់​របស់​ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណា​រិ​ន្ទ អគ្គស្នងការ​រង​និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ និង​ដឹកនាំ​បញ្ជា​កម្លាំង​ផ្ទាល់​ពី​លោក​វរសេនីយ៍ឯក ហួរ ម៉េ​ង​វ៉ាង អធិការ​នគរបាល​ខណ្ឌ​សែន​សុខ នា​ថ្ងៃ​ទី​២៦ ខែតុលា ឆ្នាំ​២០២៦ វេលា​ម៉ោង​ប្រហែល ១៦:៣០​នាទី កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ឃ្មួ​ញ បាន​ទទួល​ព័ត៌មាន និង​មានការ​សហការ​ពី​ជំនាញ​អធិការដ្ឋាន​នគរបាល ខណ្ឌ​សែន​សុខ បាន​ស្រាវ​វ​ជ្រាវ​ការងារ​តាម​ជំនាញ ហើយ​ឈាន​ដល់​ការ​ឃាត់ខ្លួន​ជនសង្ស័យ ចំនួន​៣​នាក់ រួម​ទាំង​ម៉ូតូ​៣​គ្រឿង ម៉ាក​សេ​125 ហុងដា​ឌ្រី​ម ២​គ្រឿង គ្មាន​ស្លាក​លេខ និង​១​គ្រឿង​ទៀត មាន​ស្លាក​លេខ ពោធិ៍សាត់ 1N 1914 មក​សួរនាំ​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ឃ្មួ​ញ ។

ជនសង្ស័យ​ទាំង​០៣ បាន​ឆ្លើយ​សារភាព​ថា ម៉ូតូ​ទាំង​០៣​គ្រឿង ខ្លួន​នឹង​បក្ខពួក​មាន​គ្នា​ច្រើន​នាក់ ធ្វើ​សកម្មភាព​កា​.​ប់​ប្ល​.​ន់​យក​ម៉ូតូ​នៅ​ស្រុក​ស្វាយ​ទាប កាលពី​ថ្ងៃ​ទី​២៤ និង​២៥ ខែតុលា ឆ្នាំ​២០២៦ និង​០១​គ្រឿង​ទៀត​ជា​មធ្យោបាយ​ធ្វើ​សកម្មភាព​កា​.​ប់​ប្លន់ ហើយ​ម៉ូតូ​០១​គ្រឿង​នេះ ដែល​ជិះ​ធ្វើ​សកម្មភាព ក៏​ត្រូវ​បាន​ជនសង្ស័យ​កា​.​ប់​ប្ល​.​ន់​ពី​ជន​រង​គ្រោះ​ផង​ដែរ ។

បច្ចុប្បន្ន​ជនសង្ស័យ និង​វត្ថុ​តាង​ខាងលើ សមត្ថកិច្ច​អធិការដ្ឋាន​នគរបាល​ខណ្ឌ​សែន​សុខ​និង​ប្រគល់​ជូន​សមត្ថកិច្ច​ខេត្ត​ស្វ​សយ​រៀង ដើម្បី​បន្ត​និ​តិ​វិធី ៕

Screenshot