ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រធាន​មន្ទីរ​រ៉ែ និង​ថាមពល ខេត្តតាកែវ​ថ្មី​ ចូលកាន់តំណែង​

2 ថ្ងៃ មុន
  • តាកែវ

ខេត្ត​តាកែវ ​៖ នៅ​រសៀល​ថ្ងៃ​ទី​២៦ ខែតុលា ឆ្នាំ​២០២៦​នេះ ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួង​រ៉ែ និង​ថាមពល រួម​ជាមួយ​លោក​យស ណា​ស៊ី​ ប្រធាន​ក្រុមប្រឹក្សា​ខេត្ត លោក វ៉ី សំណាង អភិបាល​នៃ​គណៈ​អភិបាល​ខេត្តតាកែវ បាន​អញ្ជើញ​ជា​អធិបតីភាព​ភាព ក្នុង​ពិធី​ប្រកាស​ចូល​កាន់​មុខ​តំណែង​ប្រធាន​មន្ទីរ​រ៉ែ និង​ថាមពល ខេត្តតាកែវ​ថ្មី​ ជំនួស​ប្រធាន​មន្ទីរ​ចាស់​ដែល​ត្រូវ​ចូល​និវត្ត​ន៍។

លោក ស សែន​ស្រស់ ដែល​ទើប​ទទួល​បានការ​តែងតាំង​ជា​ប្រធាន​មន្ទីរ​រ៉ែ និង​ថាមពល ខេត្តតាកែវ​ថ្មី បាន​ធ្វើការ​ប្តេជ្ញា​ចិត្ត​យ៉ាង​មុតមាំ​ក្នុង​ការ​បំពេញ​តួនាទី និង​ភារកិច្ច​របស់​ខ្លួន ដោយ​ប្រកបដោយ​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់​។ លោក​បាន​គូសបញ្ជាក់​ពី​ទិស​ដៅ​ការងារ​សំខាន់​ៗ រួម​មាន​៖

ពង្រឹង​ប្រសិទ្ធភាព​ការងារ​៖ បង្កើន​គុណភាព និង​ល្បឿន​នៃ​ការ​ផ្តល់​សេវា​ឱ្យ​កាន់តែ​ល្អ​ប្រសើរ​។

ពង្រឹង​កិច្ចសហការ​ ៖ ធ្វើការ​យ៉ាង​ជិត​ស្និទ្ធ​ជាមួយ​អាជ្ញាធរ​ដែនដី និង​អង្គភាព​ពាក់ព័ន្ធ​គ្រប់​លំដាប់ថ្នាក់​។

អភិវឌ្ឍ​វិស័យ​អាទិភាព ​៖ លើកកម្ពស់​ការ​គ្រប់គ្រង និង​ការ​អភិវឌ្ឍ​ន៍​វិស័យ​រ៉ែ ថាមពល និង​ប្រេងកាត ប្រកបដោយ​ចីរភាព និង​បរិ​យា​បន្ន​។

ការ​ប្តេជ្ញា​ចិត្ត​របស់​លោក​ប្រធាន​មន្ទីរ​ថ្មី​នេះ ធ្វើ​ឡើង​ក្នុង​គោលបំណង​បម្រើ​ផលប្រយោជន៍​ជូន​ប្រជាពលរដ្ឋ​ឱ្យ​នឹង​ក្រុមហ៊ុន​នានា​អោយ​កាន់តែ​មាន​ប្រសិទ្ធភាព​ខ្ពស់ ព្រមទាំង​រួមចំណែក​យ៉ាង​សំខាន់​ដល់​ការ​ប្រមូល​ថវិកា ដើម្បី​ទ្រទ្រង់​កំណើន​សេដ្ឋកិច្ចជាតិ​ផង​ដែរ​ ៕​