រាជធានីភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់ នៃអគ្គស្នងការនបាលជាតិ បានឲ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍នៅតែជាក្តីបារម្មណ៍ និងបញ្ហាប្រឈម ដែលរាជរដ្ឋាភិបាល កំពុងតែគិតគូរ ហើយនគបាលជាតិ នឹងធ្វើការបង្ហាញទិន្នន័យអ្នកជិះល្មើសភ្លើងស្តុប ចរាចរណ៍នៅពេលខាងមុខនេះ ខណៈពង្រឹងពិន័យកាន់តែតឹងឡើងវិញ ចំពោះការមិនពាក់មួយសុវត្ថិភាពពេលធ្វើដំណើរ ។
ថ្លែងក្នុងសិក្ខាសាលាអប់រំផ្សព្វផ្សាយស្តីពី «ច្បាប់ចរាចរណ៍ផ្លូវគោក និងសុវត្ថិភាពបើកបរ» ដល់បុគ្គលិក Grab នាព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៦ ឧត្តមសេនីយ៍ឯក ចែវ ហាក់ អគ្គស្នងការរង នៃស្នងការរដ្ឋាននគបាលជាតិ បានលើកឡើងថា នៅក្នុងសន្នីបាត នៅពេលខាងមុខនេះ នឹងបង្ហាញទិន្នន័យចំពោះអ្នកជិះល្មើសភ្លើងស្តុបចរាចរណ៍ ។
លោកបានបញ្ជាក់ថា ៖ «ក្នុងសន្នីបាតធំខាងមុខនេះ ខ្ញុំនឹងបង្ហាញទិន្នន័យ អាចនឹងមានពួកយើងកំពុងនៅទីនេះដែរ! កន្លែងដែលអត់មានប៉ូលិសនាំគ្នាជិះរ៉ុយ ទាំងភ្លើងស្តុបកំពុងក្រហម ប៉ុន្តែជាប់នៅក្នុងកាម៉េរាហើយ ព្រោះនៅតាមភ្លើងស្តុបសុទ្ធតែមានកាម៉េរ៉ា។ បន្តិចទៀត នឹងពិន័យបង្កាត់ដៃ នឹងដល់ផ្ទះហើយ។ ប្រទេសសាំហ្គាពួរគេធ្វើហើយ អ្នកល្មើសមិនទាន់ដល់ផ្ទះផង បង្កាត់ដៃដល់ផ្ទះមុនហើយ ប៉ុន្តែខ្ញុំមិនទាន់ចង់ធ្វើបែបនេះ» ។
លោកបានលើកឡើងថា ក្នុងរយៈពេល៩ខែ ឆ្នាំ២០២៦ មកនេះ គ្រោះថ្នាក់ចរាចរណ៍មានការកើនឡើងភាគីច្រើនដោយសារការ បើកបរម៉ូតូ ដែលមានរហូតដល់៨៣%។ ចំនួនគ្រោះថ្នាក់ដោយសារម៉ូតូគឺច្រើនណាស់ ដោយក្នុងនោះអ្នកមិនពាក់មួកសុវត្ថិភាពមានចំនួន៧០% ។
លោកបានបញ្ជាក់់យ៉ាងដូច្នេះថា ៖ «ខ្ញុំនឹងសិក្សាពិន័យរឿងមិនពាក់មួយសុវត្ថិភាពឡើងវិញ ព្រោះថា អ្នកស្លាប់ ដោយសារមិនពាន់មួកសុវត្ថិភាព៧០% ។ អីចឹងបើគាត់ពាក់មួកសុវត្ថិភាព ប្រហែលស្លាប់ដល់៧០% នោះទេ គឺអាច ត្រឹម២០%ឬ ៣០% ឬគ្រាន់តែរបួសធ្ងន់ ឬស្រាល» ។
ឧត្តមសេនីយ៍ឯក បានលើកឡើងថា អ្នកប្រើប្រាស់ម៉ូតូមានអត្រាគ្រោះថ្នាក់ច្រើនជាងគេ ដែលចំណុចនេះ ត្រូវតែនាំគ្នាគិតគូរឡើយវិញ ក្នុងការទប់ស្កាត់កាត់បន្ថយឲ្យមកចំនួនតិច។ នៅចប្ចុប្បន្ន ច្បាប់ចរាចរណ៍ មិនទាន់មានការរឹតបន្តឹងខ្លាំងនោះទេ ដោយសារបញ្ហាជីវិភាពរបស់ប្រជាពលរដ្ឋ បច្ចុប្បន្ននេះ មានការពិបាក ដូច្នេះហើយការរឹតបន្តឹងច្បាប់ចរាចរណ៍ ផ្លូវគោក មានដោយកន្លែងនៅរាជធានីខេត្តចំនួន២៥។ ខេត្តចំនួន៥ ត្រូវបានរឹតបន្តឹងច្បាប់ចរាចរណ៍មាន ៖ រាជធានីភ្នំពេញ ខេត្តកណ្តាល ខេត្តព្រះសីហនុ ខេត្តកំពង់ស្ពឺ និងខេត្តស្វាយរៀង។ ប៉ុន្តែការរឹតបន្តឹងនេះ បើគ្មានការចូលរួមពីអ្នកធ្វើដំណើរនោះទេ ចំនួនអ្នកគ្រោះចរាចរណ៍ក៏មិនថយចុះនោះដែរ ។
នៅក្នុងឪកាសនោះដែរលោក កាន់ ឈុនណាត ប្រធានគ្រប់គ្រងផ្នែកកិច្ចការសាធារណៈ Grab បានលើកឡើងថា បង្ហាញសុវត្ថិភាព ត្រូវបានចាត់ទុកជារឿងអាទិភាពលេខ១ ។ ការរៀបចំកម្មវិធីនេះ ដើម្បីបំពាក់បំប៉នចំណេះដឹងផ្នែកច្បាប់ចរាចរណ៍ និងបច្ចេកទេសចរណ៍បើកបរប្រកបដោយសុវត្ថិភាព ជូនដល់ដៃគូបើកបរ។ រាល់ការធ្វើដំណើរ និងការដឹកជញ្ជូន គឺផ្តល់នូវទំនុកចិត្ត និងសុវត្ថិភាពខ្ពស់បំផុត សម្រាប់អ្នកបើកបរ និងអតិថិជន ។
លោកបញ្ជាក់ថា ៖ «យើងមានគោលការណ៍ណែនាំច្បាស់លាស់ ប្រសិនបើមានការាយការណ៍ អំពីការបើកបរគ្រោះថ្នាក់ ឬល្មើស ច្បាប់ យើងនឹងធ្វើការត្រួតពិនិត្យភ្លាមៗ។ វិធានការអាចរាប់ចាប់ពីការរំលឹក ណែនាំ ការតម្រូវឲ្យចូលរួមវគ្គបណ្តុះបណ្តាលឡើង វិញ រហូតដល់ការផ្អាក ឬបិទគណនីបណ្តោះអាសន្ន ឬជាស្ថាពរប្របើមានបទល្មើសធ្ងន់ធ្ងរ ៕




ចែករំលែកព័តមាននេះ