ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រឹកនេះ​កម្ពុជា-ជប៉ុន​ចុះហត្ថលេខា​លើ​ជំនួយ​ឥត​សំណង​​ និង​ឥណ​ទាន​​​សម្បទាន​​៥៤​លាន​ដុល្លារ​

13 ឆ្នាំ មុន

រាជធានីភ្នំពេញ​​ ៖ ​វេលាម៉ោង​៩​ព្រឹក​នេះ​ថ្ងៃទី​១៥ សីហា ២០១១ សម្តេចអគ្គមហាសេនា​បតី​តេជោ ហ៊ុន សែន ​បាន​អញ្ជើញ​ជាអធិបតី​ក្នុងពិធីចុះហត្ថលេខារវាង​លោកឧបនាយករដ្ឋមន្រ្តី​ហោ ណាំហុង រដ្ឋមន្រ្តីក្រសួង ការ​បរទេស និង​លោកឯកអគ្គរាជទូតជប៉ុន​ប្រចាំ​កម្ពុជា ម៉ាសា​ហ្វូ៊មី គូរ៉ូគី លើលិខិតប្តូរសារស្តីពី​ការផ្តល់​

រាជធានីភ្នំពេញ​​ ៖ ​វេលាម៉ោង​៩​ព្រឹក​នេះ​ថ្ងៃទី​១៥ សីហា ២០១១ សម្តេចអគ្គមហាសេនា​បតី​តេជោ ហ៊ុន សែន ​បាន​អញ្ជើញ​ជាអធិបតី​ក្នុងពិធីចុះហត្ថលេខារវាង​លោកឧបនាយករដ្ឋមន្រ្តី​ហោ ណាំហុង រដ្ឋមន្រ្តីក្រសួង ការ​បរទេស និង​លោកឯកអគ្គរាជទូតជប៉ុន​ប្រចាំ​កម្ពុជា ម៉ាសា​ហ្វូ៊មី គូរ៉ូគី លើលិខិតប្តូរសារស្តីពី​ការផ្តល់​ជំនួយឥតសំណងនិងឥណទានសម្បទាន​របស់​រាជរដ្ឋាភិបាលជប៉ុនដើម្បីអនុវត្តគម្រោ​ងសំខាន់ៗ​នៅ កម្ពុជា​​មានទឹក​ប្រាក់​​៥៤​លាន​ដុល្លារ។

ជំនួយ​នេះ​បាន​បែង​ចែក​ជា​២ផ្នែក​គឺ​​៥៣,៣​លានដុល្លារអាមេរិកសម្រាប់ អនុវត្ត​គម្រោង​កែ​លម្អ និងស្តារឡើងវិញ ប្រព័ន្ធ​ធារាសាស្រ្ត និង​ប្រព័ន្ធ​ដោះទឹកខាងលិចបឹង​ទន្លេ​សាប និង​ជំនួយ​ឥតសំណងមានទឹកប្រាក់​ប្រមាណ​៧សែន​ដុល្លារ​អាមេរិក សម្រាប់អនុវត្ត​គម្រោង​ធ្វើអោយ​ប្រសើរ​ឡើងនៃបរិក្ខារអប់រំ សម្រាប់ផ្នែកធន​ធាន​រ៉ែ និងភូគព្ភសាស្រ្តនៃ​វិទ្យា​ស្ថានបច្ចេកទេស​កម្ពុជា ។

ពិធីចុះហត្ថលេខាលើលិខិតប្តូរសារស្តីពីការផ្តល់ជំនួយឥតសំណង និងឥណទានសម្បទានរបស់រាជរដ្ឋាភិបាលជប៉ុនដើម្បីអនុវត្តគម្រោង ខាងលើនេះ បានរៀបចំ​ធ្វើឡើងនៅទីស្តីការ​ក្រសួងការបរទេសកម្ពុជា​៕