ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សង្គ្រាមយេម៉ែន-អារ៉ាប៊ីសាអូឌីត៖ រាជធានីរីយ៉ាដ ញ័ររង្គើ ដោយ​សារការវា.យ.ប្រ.ហា.រតាមអាកាស ខណៈអារ៉ាប៊ីសាអូឌីតបា.ញ់ស្ទាក់មីស៊ីលពួកហ៊ូធី

3 ថ្ងៃ មុន

សង្គ្រាម​យេ​ម៉ែ​ន​-​អា​រ៉ា​ប៊ី​សា​អូឌីត ៖ អា​រ៉ា​ប៊ី​សា​អូឌីត​ ដែល​គាំទ្រ​រដ្ឋាភិបាល​យេ​ម៉ែ​ន គូសបញ្ជាក់​កាលពី​ថ្ងៃ​ទី​២៦​ តុលា​ ថា បាន​បាញ់​ទម្លាក់​មី​ស៊ី​ល​បាលី​ស្ទិ​ក​១​គ្រាប់ បាញ់​ចេញ​ដោយ​ពួក​ឧទ្ទាម​ហ៊ូ​ធី​យេ​ម៉ែ​ន ​សំដៅ​ក្រុង​រី​យ៉ា​ដ ហើយ​យុទ្ធ​ជន​ហ៊ូ​ធី​ស្និទ្ធ​អ៉ី​​រ៉​ង់
​ក៏​អះអាង​ពី​ការ​វាយប្រហារ​ថ្មី​លើ​ព្រ​លាន​យន្តហោះ​អន្តរជាតិ​ក្រុង​រី​យ៉ា​ដ​ ។

មុន​នេះ ​រាជធានី​អា​រ៉ា​ប៊ី​សា​អូឌីត ​ញ័រ​រង្គើរ​ដោយ​ការ​ផ្ទុះ​នានា ហើយ​ប្រជាជន​ក្រុង​នោះ​បាន​ទទួល​សារ​ព្រមាន​ពី​ការ​គំរាមកំហែង​វាយប្រហារ​តាម​អាកាស​ថ្មី​ទៀត​ ។ អ្នកនាំពាក្យ​កងទ័ព​អា​រ៉ា​ប៊ី​សា​អូឌីត​ក្នុង​សារ​មួយ​ផ្សាយ​តាម​បណ្ដាញ​សង្គម​និយាយ​ថា កងការពារ​អាកាស​បាន​បាញ់​ស្ទាក់​ និង​កម្ទេច​មី​ស៊ី​ល​បាលី​ស្ទិ​ក​១​គ្រាប់​បាញ់​មក​ដោយ​ពួក​ហ៊ូ​ធី​សំដៅ​ក្រុង​រី​យ៉ា​ដ​ ។ អ្នកនាំពាក្យ​រូប​នោះ​បន្ត​ថា កងកម្លាំង​ចម្រុះ​បាន​វាយប្រហារ​កម្ទេច​ទីតាំង​បាញ់​មី​ស៊ី​ល​បាលី​ស្ទិ​ក​៤​កន្លែង​របស់​ពួក​ហ៊ូ​ធី ព្រមទាំង​ឃ្លាំង​មី​ស៊ី​ល​មួយ​របស់​ពួក​នោះ ​ដែល​កាន់កាប់​ទឹកដី​យេ​ម៉ែ​ន​មួយ​ផ្នែក​ដ៏​ធំ​។

ពួក​ហ៊ូ​ធី​និង​អា​រ៉ា​ប៊ី​សា​អូឌីត​តែង​វាយប្រហារ​គ្នា​រាល់ថ្ងៃ តាំងពី​ចាប់ផ្ដើម​សង្គ្រាម​ជា​ថ្មី​ពី​ខែកក្កដា​មក​។ អ្នកនាំពាក្យ​យោធា​ពួក
​ហ៊ូ​ធី​លោក​យ៉ា​ហ៍​យ៉ា​សា​រេ​ថ្លែង​ថា កងកម្លាំងប្រដាប់អាវុធ​របស់​យើង កាលពី​ថ្ងៃ​ទី​២៦ ​តុលា​ បាន​វាយប្រហារ​ជាមួយ​មី​ស៊ី​ល
​បាលី​ស្ទិ​ក​ចំ​ព្រ​លាន​យន្តហោះ​ក្រុង​រី​យ៉ា​ដ ​។ កងកម្លាំង​របស់​យើង​ក៏​វាយប្រហារ​លើ​បណ្ដា​ស្ថានីយ​បូម​ប្រេង​ឆៅ​ជាមួយ​ដ្រូ​ន​ច្រើន​គ្រឿង​ដែល​ហោះ​ទៅ​ដល់​គោលដៅ​ ។

ព្រ​លាន​យន្តហោះ​ក្រុង​រី​យ៉ា​ដ​បាន​បិទទ្វារ​បន្ទាប់​ពី​ការ​វាយប្រហារ​ដ៏​បង្ហូរឈាម​មួយ​របស់​ពួក​ហ៊ូ​ធី​បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​១៣​នាក់ ​និង​របួស​ច្រើន​រយ​នាក់​មក​​ ។ ព្រ​លាន​យន្តហោះ​នោះ ​ទើប​ប្រកាស​ពី​កា​របើរ​ការ​ហោះហើរ​ឡើង​វិញ​ក្នុងស្រុក​ និង​អន្តរជាតិ​ពិសេស មក​ពី​ក្រុង​ឌូ​បៃ ប៉ា​រី​ស​ ​និង​គែរ​។ ប៉ុន្តែ​មាន​តែ​យន្តហោះ​មួយ​ចំនួន​តូច​ប៉ុណ្ណោះ​ ដែល​ហ៊ាន​ហោះ​ឡើង​។ នា​ល្ងាច​ថ្ងៃ​ទី​២៥​ តុលា ​ព្រ​លាន​យន្តហោះ​នេះ​ រង​ការ​វាយប្រហារ​ដោយ​មី​ស៊ី​ល​បាលី​ស្ទិ​ក​ច្រើន​សិប​គ្រាប់​។ ចំណែក​មី​ស៊ី​​ល​២​គ្រាប់​វាយ​ប្រហារ​មូលដ្ឋាន​អាកាសចរណ៍​ KHAMIS MOSHAIT ​និង​មូលដ្ឋាន​នាវាចរណ៍​JAZAN ។

អា​រ៉ា​ប៊ី​សា​អូឌីត​ កាលពី​ថ្ងៃ​ទី​២៥ ​តុលា​ គូស​បញ្ជា​គ់​ពី​ការ​ស្ទាក់​កម្ទេច​មីស៊ី​ល​បាលី​ស្ទិ​ក​១០​គ្រាប់ ​នៅ​ភាគ​ខាងត្បូង​ប្រទេស ព្រមទាំង​មី​ស៊ី​​ល​បណ្ដែត​១​គ្រាប់​ ដែល​បាញ់​សំដៅ​មូលដ្ឋាន​នាវាចរណ៍KHAMIS MOSHAIT​។ ផ្នែក​ការពារ​ស៊ី​វិល​អា​រ៉ា​ប៊ី​សា​អូឌីត​រៀបរាប់​ពី​មនុស្ស​២​នាក់​រង​របួស​នា​ភាគ​ខាងត្បូង​ប្រទេស ដោយសារ​បំណែក​មី​ស៊ី​​ល​ដែល​ធ្លាក់ និង​ពី​អគារ​ព្រមទាំង​រថយន្ត​ច​ជា​ច្រើន​រង​ការ​ខូចខាត​។ តាំងពី​ដើមខែ​នេះ​មក​ពួក​ហ៊ូ​ធី​បាន​បង្កើន​ការ​វាយប្រហារ​ជា​ពិសេស​លើ​ក្រុង​រី​យ៉ា​ដ លើ​ហេដ្ឋារចនាសម្ព័ន្ធ​ប្រេងកាត​និង​ព្រ​លាន​យន្តហោះ​អា​រ៉ា​ប៊ី​សា​អូឌីត​ ៕