អគ្គិភ័យឆាបឆេះរោងចក្រកាត់ដេរយីហោ«YTC» សមត្ថកិច្ចកំពុងចេញឡានពន្លត់ហើយ
- កំពង់ស្ពឺ
ខេត្តកំពង់ស្ពឺ ៖ អគ្គិភ័យកំពុងឆាបឆេះរោងចក្រកាត់ដេរយីហោYTC បង្កឱ្យមានការភ្ញាក់ផ្អើល ដល់អ្នកធ្វើដំណើរ និងសមត្ថកិច្ចចេញរថយន្តពន្លត់អគ្គីភ័យ អន្តរាគមន៍ហើយ។

អគ្គិភ័យឆេះរោងចក្របង្កឱ្យមានការភ្ញាក់ផ្អើល កាលពីម៉ោង១និង៥០នាទី រសៀលថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៦ នៅក្នុងរោងចក្រកាត់ដេរយីហោ «YTC» មានទីតាំងស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ៤ ចន្លោះបង្គោលគីឡូម៉ែត្រលេខ៤១-៤២ នៅទល់មុខសាលាស្រុកសំរោងទង ស្ថិតនៅក្នុងឃុំវល្លិ៍ស ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។

កម្លាំងសមត្ថកិច្ចខេត្តកំពង់ស្ពឺ បង្ការពន្លត់អគ្គីភ័យជាច្រើនគ្រឿង បានចេញរថយន្តទៅជួយធ្វើការអន្តរាគមន៍បាញ់ទឹកពន្លត់ចំពោះករណីខាងលើនេះផងដែរ ៕






ចែករំលែកព័តមាននេះ