ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សមយុទ្ធ ​៖ អាមេរិក និងកូរ៉េខាងត្បូង ចញ្ជួនយន្តហោះប្រយុទ្ធទំនើបៗជាច្រើនគ្រឿង ចូលរួមសមយុទ្ធអាកាសរួមគ្នា

3 ថ្ងៃ មុន

កូ​រ៉េ​ខាងត្បូង​-​អា​មេ​រិ​ក ៖ តាម​ទីភ្នាក់ងារ​ព័ត៌មាន​កូរ៉េ​ខាងត្បូង​ YONHAP​ ថា ប្រទេស​កូរ៉េ​ខាងត្បូង​ និង​សហរដ្ឋអាមេរិក ចាប់​ធ្វើ​សមយុទ្ធ​អាកាស​រួម ​កាលពី​ថ្ងៃ​ទី​២៦​ តុលា ដោយ​ផ្ដោត​លើ​បេសកកម្ម​ប្រឆាំង​ប្រតិបត្តិការ​អាកាស​ និង​ការ​ហាមឃាត់​អាកាស​និង​សំដៅ​ពង្រឹង​ប្រតិបត្តិការ​រួម​ក្នុង​ពេល​មាន​សង្គ្រាម​ ។ នេះ​ជា​សេចក្ដីរាយការណ៍​របស់​កងទ័ព​កូរ៉េ​ខាងត្បូង​ ។

ក្នុង​សេចក្ដី​ប្រកាស​មួយ​កងទ័ពអាកាស​កូរ៉េ​ខាងត្បូង​ថ្លែង​ថា សមយុទ្ធ​មានឈ្មោះ​ថា FREEDOM FLAG ធ្វើ​រយៈពេល​២​ស​ប្ដា​ហ៍​​នៅ​មូល​ដ្ឋា​អាកាសចរណ៍​គុន​សាន ក្នុង​ខេត្ត​JEOLLA​ខាងជើង ជាមួយ​បណ្ដា​មធ្យោបាយ​អាកាស​គន្លឹះ​របស់​សម្ព័ន្ធមិត្ត ក្នុង​នោះ​មាន​យន្តហោះ​ប្រយុទ្ធ​របស់​កងទ័ពអាកាស​កូរ៉េ​ខាងត្បូង​ធុន​F-15K KF-16 និង​F-35A ។

យន្តហោះ​ដឹក​ជញ្ជូន​ធុន KC-330 និង​យន្តហោះ​ចាប់​រក​និង​ត្រួតពិនិត្យ​អាកាស​ធុន​E-737 PEACE EYE ១​គ្រឿង​ក៏​ចូលរួម​ក្នុង​សមយុទ្ធ​នោះ​ដែរ​។ ខាង​អា​មេ​រិ​ក​មានការ​ចូលរួម​របស់​យន្តហោះ​ប្រដេញ​F-16 ន់ិង​យន្តហោះ​ស៊ើ​ប​ការណ៍​ធុន​RC-135 របស់​កងទ័ពអាកាស​និង​ឧទ្ធម្ភាគចក្រ​១​គ្រឿង​របស់​កង​ម៉ា​រី​ន​។ ក្រៅពី​នេះ​មាន​យន្តហោះ​ប្រដេញ​បំបាំងកាយ ធុន​F-35B និង​យន្តហោះ​ស៊ើ​ប​ការណ៍​គ្មាន​មនុស្ស​បើក​ធុន​MQ–9 REAPER​។

សមយុទ្ធ​នេះ​ ធ្វើ​ឡើង​ដើម្បី​កែ​លម្អ​ដល់​ប្រតិបត្តិការ​រួម និង​កសាង​សមត្ថភាព​ប្រតិបត្តិការ​រួម ក្នុង​ពេល​មាន​សង្គ្រាម​ដូច​ជា​កិច្ច​ការពារ​អាកាស​និង​ការ​ហាមឃាត់​អាកាស​ ។ សមយុទ្ធ​FREEDOM FLAG តែង​ប្រព្រឹត្ត​ទៅ​២​លើក​ក្នុង​១​ឆ្នាំ ចាប់​អនុវត្ត​ក្នុង​ឆ្នាំ​២០២៤​មក​ជំនួស​សមយុទ្ធ​អាកាស​ទ្រង់ទ្រាយ​ធំ​របស់​សម្ព័ន្ធមិត្ត​លើក​មុន​ ៕