សង្គ្រាមអ៉ីរ៉ង់ ៖ ទីបញ្ជាការដ្ឋានកណ្ដាលកងទ័ពអាមេរិកនៅមជ្ឈឹមបូព៌ាអះអាង កាលពីថ្ងៃទី២៥ តុលា ថា អាមេរិកបានជួយបណ្ដាប្រទេសនៅតំបន់ឈូងសមុទ្រពែរ្ស៍ក្នុងការនាំចេញប្រេង១,៥ពាន់លានធុងកាត់ច្រកសមុទ្រហ័រមូស ចាប់តាំងពីរដូវក្ដៅមក ដោយពង្វាងការបិទខ្ទប់របស់អ៉ីរ៉ង់ ។

យោងតាមសេចក្ដីប្រការមួយទីបញ្ជាការដ្ឋានកណ្ដាលនោះរៀបរាប់ថា នាវាពាណិជ្ជកម្មជាង៣០០០គ្រឿង អាចឆ្លងកាត់ដោយជោគជ័យច្រកសមុទ្រហ័រមូស ជាមួយការជួយទ្រទ្រង់របស់កងទ័ពអាមេរិក រយៈពេល៦ខែចុងក្រោយនេះ ។ ៩៥%នៃនាវាទាំងនោះអាចបើកឆ្លងកាត់ច្រកសមុទ្រនេះ ដោយមានសន្តិសុខពេញលេញ។ បច្ចុប្បន្ននេះ ផ្លូវនាវាចរណ៍សំខាន់២នៃច្រកសមុទ្រ
ហ័រមូស អាចដោះយកគ្រាប់មីនអ៉ីរ៉ង់ចេញ ដោយសារការខិតខំប្រឹងប្រែងរបស់ក្រុមដោះមីនយើង។ នេះបើតាមការអះអាងរបស់មេបញ្ជាការកងទ័ពអាមេរិកនៅមជ្ឈឹមបូព៌ា ឧត្ដមនាវី BRAD COOPER ដែលចុះទៅសួរសុខទុក្ខកងទាហានអាមេរិកដាក់ពង្រាយនៅតំបន់នោះ ។
ការវាយប្រហារបណ្ដានាវាដែលធ្វើផ្ទុយពីការទាមទាររបស់អ៉ីរ៉ង់ រយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ កើតមានច្រើន។ តាមបណ្ដាអ្នកវិភាគថា អ៉ីរ៉ង់ចង់បង្ហាញសមត្ថភាពរបស់ខ្លួនក្នុងការរារាំងការធ្វើនាវាចរណ៍កាត់ច្រកសមុទ្រហ័រមូសដោយមិនបំពេញតាមការទាមទាររបស់ខ្លួន ខណៈការបោះឆ្នោតពាក់គណ្ដាលអាណត្តិនៅអាមេរិកជិតចាប់ផ្ដើម។ នៅអាមេរិកការឡើងថ្លៃប្រេងខ្ពស់ជាចំំណុចនៃការខឹងសម្បារចំពោះក្រុមលោកត្រាំ។

បែបនេះហើយបានជាមុនការបោះឆ្នោតនោះ អាមេរិកបានចុះកិច្ចព្រមព្រៀងមួយជាមួយរុស្ស៊ីស្ដីពីការ នាំចេញប្រេងម៉ាស៊ូត
រុស្ស៊ីទៅសហរដ្ឋអាមេរិក លែងខ្វល់ពីការសម្រេចរបស់សភាអាមេរិកទាំង២ ដាក់ទណ្ឌកម្មខ្លាំងបំផុតលើរុស្ស៊ីខាងផ្នែកប្រេង
រហូតដល់គំរាមបណ្ដាប្រទេសនាំប្រេងរុស្ស៊ីចូល បង្កើនពន្ទគយដល់១០០%ទៀតផង ៕

ចែករំលែកព័តមាននេះ