ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា និងវៀតណាម សម្លឹងរកការបង្កើតមជ្ឈមណ្ឌលពាណិជ្ជកម្មរួមមួយនៅរាជធានី

2 ថ្ងៃ មុន

កម្ពុជា និង​វៀតណាម បាន​កំពុង​តែ​សម្លឹង​រក​ការ​បង្កើត​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​រួម​គ្នា​មួយ​នៅ​រាជធានី​ភ្នំពេញ ដើម្បី​ពង្រីក​ពាណិជ្ជកម្ម​ឆ្លង​ដែន និង​បើក​ច្រកចូល​ទីផ្សារ​សម្រាប់​សហគ្រាស​ធុន​តូច និង​មធ្យម​របស់​ប្រទេស​ទាំង​ពីរ ។

គម្រោង​នេះ ត្រូវ​បាន​លាតត្រដាង​នៅ​ពេល​ដែល​ពាណិជ្ជករ​របស់​ប្រទេស​ទាំង​ពីរ​បាន​ចុះហត្ថលេខា​លើ​អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា (MOU) មួយ​កាលពី​ថ្ងៃ​សុក្រ​ស​ប្តា​ហ៍​មុន ។

មជ្ឈមណ្ឌល​ដែល​បាន​គ្រោង​នឹង​ក្លាយជា​ទីកន្លែង​សម្រាប់​ក្រុមហ៊ុន មក​ពី​ប្រទេស​ទាំង​ពីរ ក្នុង​ការ​ដាក់​តាំង​បង្ហាញ និង​លក់ទំនិញ ដែល​នឹង​ជួយ​សម្រួល​ដល់​ការ​នាំ​ចូល​ផលិតផល​វៀតណាម​មក​កាន់​កម្ពុជា ព្រមទាំង​បង្កើន​ការ​នាំ​ចេញ​ផលិតផល​កសិកម្ម​ពី​កម្ពុជា​ទៅ​កាន់​ប្រទេស​វៀតណាម និង​ទីផ្សារ​អន្តរជាតិ​ផ្សេង​ទៀត ។

កាលពី​៩ ខែ​នៃ​ឆ្នាំ​២០២៦​នេះ ពាណិជ្ជកម្ម​រវាង​កម្ពុជា និង​វៀតណាម មាន​តម្លៃ​សរុប​៦,៥​ពាន់​លាន​ដុល្លារ​កើនឡើង​១១,២៦​ភាគរយ ដោយនៅ​ក្នុង​នោះ​កម្ពុជា​នាំ​ចេញ​ទៅ​វៀតណាម មាន​តម្លៃ​៣,១៨ ពាន់​លាន​ដុល្លារ​កើន​៨,២៥​ភាគរយ ហើយ​នាំ​ចូល​មាន​តម្លៃ​៣,៤​ពាន់​លាន​ដុល្លារ​កើន​៩,១៩​ភាគរយ ៕