ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តួលេខដ៏គួរឱ្យព្រួយបារម្ភ! អ្នកបាត់បង់ជីវិតព្រោះគ្រោះថ្នាក់ចរាចរណ៍រហូតដល់៧០% គឺមកពីកត្តាមិនពាក់មួកសុវត្ថិភាព

3 ថ្ងៃ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់​អគ្គស្នងការ​នគ​បាល​ជាតិ​បានឱ្យ​ដឹង​ថា មួយ​រយៈ​នេះ​ចំនួន​គ្រោះថ្នាក់​ចរាចរណ៍​មានការ​កើនឡើង ពិសេស​នោះ​ចំពោះ​អ្នកបើកបរ​ម៉ូតូ​ចំនួន​អ្នក​ស្លាប់ ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍ ពេល​បើកបរ​មិន​បាន​ពាក់​មួយ​សុវត្ថិភាព​មាន​រហូត​ដល់​៧០% ។

ថ្លែង​ក្នុង​សិក្ខាសាលា​អប់រំ​ផ្សព្វផ្សាយ​ស្តី​ពី​ច្បាប់​ចរាចរណ៍​ផ្លូវគោក និង​សុវត្ថិភាព​បើកបរ នា​ព្រឹក ថ្ងៃ​ទី​២៦ ខែតុលា ឆ្នាំ​២០២៦ ឯកឧត្តម​ឧត្តមសេនីយ៍ឯក ចែវ ហាក់ អគ្គស្នងការ​រង នៃ​អគ្គស្នងការ​រ​ដ្ឋា​ន​នគ​បាល​ជាតិ បាន​លើក​ឡើង​ថា ករណី​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​បណ្តាល​ឱ្យ​មនុស្ស​ស្លាប់ នៅ​តែ​ជា​កត្តា​ព្រួយបារម្ភ ខណៈ​អ្នក​ស្លាប់​ដោយសារ​ការ​មិន​ពាក់មួក សុវត្ថិភាព​មាន​រហូត​៧០% ពិសេស​នោះ​នៅ​ពេល​យប់​តែ​ម្តង ។

រូបតំណាង

ឯកឧត្តម​ឧត្តមសេនីយ៍ឯក​បាន​បន្ត​ថា កត្តា​គ្រោះថ្នាក់​ចរាចរណ៍​ភាគច្រើន អ្នកបើកបរ​ម៉ូតូ ដែល​ចំនួន​នេះ​នៅ​តែ​ជា​ក្តី​បារម្ភ​របស់​រាជរដ្ឋាភិបាល ក៏​ដូច​ជា ក្រសួង​ពាក់ព័ន្ធ ។

ដោយ​ក្នុង​រយៈពេល​៩ ខែ ដើមឆ្នាំ​២០២៨ គ្រោះថ្នាក់​ចរាចរណ៍​បាន​ស​ម្លា​.​ប់​ជីវិត មនុស្ស ១១៦០​នាក់ ខណៈ​ជា​មធ្យម​ចំនួន​អ្នក​ស្លា​.​ប់ ៥​នាក់​ក្នុង​មួយ​ថ្ងៃ ។

ឯកឧត្តម​បាន​លើក​ឡើង​ថា សិក្ខាសាលា​ថ្ងៃនេះ មាន​គោលបំណង​ធំ គឺ​ធ្វើការ​ផ្សព្វផ្សាយ​ពី​ច្បាប់​ចរាចរណ៍ ដើម្បី​ចូលរួម​កាត់​បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ក្នុង​ប្រទេស​កម្ពុជា ។

បើ​តាម​ឧត្តមសេនីយ៍ឯក ចែវ ហាក់​បាន​បញ្ជាក់​ថា ៖« មួយ​រយៈ​ចុង​ក្រោយ​នេះ តាម​របាយការណ៍​បាន​សង្កេត់​ឃើញ​ថា គ្រោះថ្នាក់​ចរាចរណ៍ មានការ​កើនឡើង​ពិសេស​នោះ​ក្នុង​រយៈពេល​៩​ខែ ឆ្នាំ​២០២៦​នេះ មាន​អ្នក​ស្លា​.​ប់រ​ហូត​ដល់​១១៦០​នាក់ នៅ​ទូ​ទាំង​ប្រ​ទេ ស ។ អី​ញ្ចឹ​ង​ការ​ជា​ឆ្លុះ​បញ្ចាំង​មួយ​ឲ្យ​ឃើញ​ថា ការ​ធ្វើ​ដំណើរ​របស់​បងប្អូន​ប្រជាពលរដ្ឋ គឺ​នៅ​មិន​ទាន់​ទទួលយក​បាន​ក្នុង​ការ​គោរព​ច្បាប់​ចរាចរណ៍​ផ្លូវគោក​នៅឡើយ ។

ពិសេស​នោះ​ការ​ប្រើប្រាស់​ម៉ូតូ​ដែល​មាន​ចំនួន​ខ្ពស់ រហូត​ដល់​៨៣% នៃ​គ្រោះថ្នាក់​ចរាចរណ៍ ផ្តើម​ចេញពី​អ្នក​ប្រើប្រាស់​ទោចក្រយានយន្ត​នេះ​តែ​ម្តង ដែល​មាន​អ្នក​ស្លា​.​ប់រ​ហូត​ដល់​៧០% មិន​ពាក់​មួ​យក​សុវត្ថិភាព​» ។

ជាមួយ​គ្នា​នោះ​ដែរ​ឯកឧត្តម ក៏​បាន​អំពាវនាវ​ដល់​អ្នក​ធ្វើ​ដំណើរ​តាម​ដងផ្លូវ​ត្រូវ​ប្រកាន់​ភ្ជាប់​ជា​និច្ច​នៃ​ការ​គោរព​ច្បាប់​ចរាចរណ៍ ដើម្បី​ចូលរួម​កាត់​បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍ ។ ដោយ​ធ្វើការ​បើកបរ​កុំ​ប្រថុយប្រថាន ដោយ​គ្រោះថ្នាក់​ដោយ​ការ​បើក​ដោយ​ល្បឿន​មាន​ចំនួន​៤៦% មិន​គោរព​សិទ្ធ​អាទិភាព​ចំនួន​២២% ។ តួលេខ​នៃ​គ្រោះថ្នាក់​ចរាចរណ៍​នេះ អាច​ឆ្លុះ​បញ្ចាំង​ថា ការ​គោរព​ច្បាប់​ចរាចរណ៍​មិន​ទាន់​អាច​ទទួលយក​នៅឡើយ ៕