ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ប្រឡង​ជ្រើសរើស​សិស្ស​ឆ្នើម​ថ្នាក់​ទី​១០ ប្រចាំស្រុកព្រៃឈរ ដណ្តើមពានរង្វាន់សម្តេចមហា​បវរធិបតី ហ៊ុន ម៉ាណែត

3 អាទិត្យ មុន
  • កំពង់ចាម

ខេត្តកំពង់ចាម​ ៖ ក្នុង​ការ​លើកកម្ពស់​វិស័យ​អប់រំ​ប្រកបដោយ​គុណភាព​ឱ្យ​កាន់តែ​ប្រសើរ​ឡើង​ ជាក់ស្ដែងព្រឹក​ថ្ងៃ​ទី​២៥ ខែតុលា ឆ្នាំ​២០២៦ ឯកឧត្តម អ៊ុ​ន ចាន់​ដា អភិបាលខេត្ត​បាន​អញ្ជើញ​ចូលរួម​ក្នុង​ពិធី​បើក​វិញ្ញាសា​ប្រឡង​ជ្រើសរើស​សិស្ស​ឆ្នើម​ថ្នាក់​ទី​១០ ប្រចាំ​ស្រុក​ព្រៃឈរ ដណ្តើម​ពានរង្វាន់​សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា នា​ឱកាស​នោះ​ក៏​មានការ​អញ្ជើញ​ចូលរួម​ពី​សំណាក់​ឯកឧត្តម កើត រិ​ទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ ដោយ​បាន​ធ្វើ​ឡើង​នៅ​វិទ្យាល័យ ហ៊ុន សែន ព្រៃ​ទទឹង ស្រុក​ព្រៃឈរ ។

លោក​លី ម៉េ​ង​សាន ប្រធាន​មន្ទីរ​អប់រំ​យុវជន​និង​កីឡា​ខេត្ត​បាន​ឲ្យ​ដឹង​ថា​ ការ​ប្រឡង​ជ្រើសរើស​សិស្ស​ឆ្នើម​ថ្នាក់​ទី​១០​គឺ​មក​ពី​វិទ្យាល័យ​ចំនួន​៥​ក្នុង​នោះ​រួម​មាន ១-វិទ្យាល័យ​ហ៊ុន សែន ព្រៃ​ទទឹង ២-​វិទ្យាល័យ​រណ​ឬ​ទ្ធិ​-​គន្ធ​បុប្ផា ៣-​វិទ្យាល័យ ហ៊ុន សែន ល្វា ៤-វិទ្យាល័យ ហ៊ុន សែន គរ ៥-វិទ្យាល័យ​ស្រេង គី​ម ដែល​មាន​បេក្ខជន​ចូលរួម​សរុប​ចំនួន​១៦៥ ​។ ​ហើយ​មុខ​វិជ្ជា​ដែល​ត្រូវ​ប្រឡង​មាន​ចំនួន ៤​ រួម​មាន​៖ គណិត​វិទ្យា រូបវិទ្យា អក្សរសាស្ត្រ និង​ប្រវត្តិវិទ្យា​។

អ្នកស្រី​វ៉ា​សុខា នាយិកា​វិទ្យាល័យ​ហ៊ុន​សែន ព្រៃ​ទទឹង បាន​ឲ្យ​ដឹង​ដែរ​ថា កម្មវិធី​ប្រឡ​ង​សិស្ស​ឆ្នើម​ថ្នាក់​ទី​១០​នេះ ត្រូវ​បាន​ផ្ដួចផ្ដើម​ឡើង​ដោយ​ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី​កើត រិ​ទ្ធ រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌​។ ហើយ​ឆ្នាំ​២០២៥ កន្លង​ទៅ​សិស្ស​ដែល​ដណ្ដើម​បាន​ជ័យ លា​ភី​លេខ​១​និង​លេខ​២​គឺ​មក​ពី​វិទ្យាល័យ​របស់​អ្នកស្រី​ផ្ទាល់​តែ​ម្ដង​។ សម្រាប់​កម្មវិធី​ដែល​ទទួល​បាន​ជោគជ័យ​ដោយ​ថ្នាក់​ស្រុក​និង​រៀបចំ​ជា​អន្តរ​ស្រុក​-ខេត្ត ក្រោម​ការ​ជួយ​ជ្រោមជ្រែង​ពី​សំណាក់​ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី​ហង់ ជួនណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ​យុវជន​កីឡា ដើម្បី​លើកកម្ពស់​វិស័យ​អប់រំ​ឲ្យ​កាន់តែ​មាន​សន្ទុះ​រីក​ចម្រើន មិន​ចាញ់​ប្រទេស​ជិតខាង​។

សូម​បញ្ជាក់​ថា ការ​ប្រឡងរាល់​ឆ្នាំ ត្រូវ​បានក្រសួង​អប់រំ យុវជន និង​កីឡា ទទួល​បន្ទុក​រៀបចំ និង​ចេញ​វិញ្ញាសា​ប្រឡង ព្រមទាំង​កែ​សន្លឹក​កិច្ចការ​របស់​បេក្ខជន​។

ដោយឡែក ក្រុមការងារ​របស់​ក្រសួងយុត្តិធម៌ ទទួល​បន្ទុក​រៀបចំ និង​សម្របសម្រួល​ដំណើរការ​ប្រឡង ដោយ​សហការ​ជាមួយ​វិទ្យាល័យ​ទាំង​៥ និង​មានការ​ចូលរួម​សង្កេតការណ៍​ពី​សំណាក់​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ដំណើរការ​ប្រឡង​បាន​ប្រព្រឹត្ត​ទៅ​ដោយ​រលូន​ ៕