ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ច្រឡំគិតថាក្រដាស តាមពិតប្លាស្ទិក! មន្ទីរបរិស្ថានខេត្តសៀមរាប ទម្លា.យការជឿខុសលើ «ក្រដាសសើម» ដែលមនុស្សភាគច្រើនតែងប្រើប្រាស់

4 ថ្ងៃ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ មើលទៅ​ដូច​ក្រដាស តែ​មិន​ប្រាកដ​ថា​គ្មាន​ប្លា​ស្ទិ​ក​ទេ​! ។ ក្រដាស់​សើម (Wet Wipes) ដែល​ប្រើប្រាស់​រាល់ថ្ងៃ ភាគច្រើន​មិនមែន​ជា​ក្រដាស​នោះ​ទេ? ថ្វីបើ​វា​មាន​ភាព​ទន់ និង​សើម​ដូច​ក្រដាសអនាម័យ ប៉ុន្តែ​វា​ត្រូវ​បាន​ផលិត​ចេញពី​សរសៃ​ប្លា​ស្ទិ​ក (Polyester & Polypropylene) លាយ​ជាមួយ​សំឡី ដើម្បី​ឱ្យ​វា​ស្វិត​មិន​ងាយ​រហែក ។ នេះ​បើ​យោង​តាម​ផេ​ក​មន្ទីរ​បរិស្ថាន​ខេត្តសៀមរាប បាន​ប្រកាស​នា​ថ្ងៃ​ទី​២៥ ខែតុលា​នេះ ។

មន្ទីរ​បរិស្ថាន​ខេត្តសៀមរាប បាន​បន្ត​ថា អ្វី​ដែល​គួរ​ដឹង និង​គួរតែ​ជៀសវាង
កុំ​ចុច​ចូល​បង្គន់​ឱ្យ​សោះ​! សរសៃ​ប្លា​ស្ទិ​ក​ក្នុង​ក្រដាស់​សើម មិន​រលាយ​ក្នុង​ទឹក​ទេ វា​បង្កើត​ជា​ដុំ​ស្ទះលូ​ធំ​ៗ (Fatbergs) និង​បង្ក​ការ​ស្ទះ​ទុយោ​បង្គន់​ផ្ទះ​របស់​អ្នក​។
រង់ចាំ​រាប់រយ​ឆ្នាំ ៖ វា​ត្រូវការ​ពេល​ពី​១០០ ទៅ​៥០០ ឆ្នាំ ដើម្បី​បំបែក​ធាតុ​នៅ​ក្នុង​ដី និង​បង្កើត​ជា​មីក្រូ​ប្លា​ស្ទិ​ក (Microplastics) បំពុលបរិស្ថាន និង​ប្រភព​ទឹក​។

ប្រយ័ត្ន​ស្បែក​ស្តើង ៖ សារធាតុ​រក្សា​ក្លិន និង​ជាតិ​គីមី​នៅ​ក្នុង​ក្រដាស់​សើម​មួយ​ចំនួន អាច​បង្ក​ឱ្យ​អា​លែ​ហ្សី​លើ​ស្បែក​ទារក ឬ​ស្បែក​ប្រែប្រួល​ងាយ​។
កែ​ច្នៃ​មិន​បាន (Non-recyclable)៖ ដោយសារ​វា​មាន​ប្រឡាក់​ជាតិ​កខ្វក់ និង​ផ្ទុក​សរសៃ​ប្លា​ស្ទិ​ក​លាយឡំ ។
+​ចំពោះ​ដំណោះស្រាយ​ងាយ​ៗ៖

-បោះ​កន្សែង​សើម​ក្នុង​ធុងសំរាម​ជា​និច្ច (​កុំ​ចុច​ចូល​បង្គន់​)

-ប្រើ​ក្រដាសអនាម័យ​បាញ់​ទឹក ឬ​ប្រើ​កន្សែង​ក្រណាត់​តូច​ៗ​ដែល​អាច​បោក​ទឹក​ប្រើ​ឡើង​វិញ​បាន ។

-ប្រសិនបើ​ចាំបាច់​ត្រូវ​ប្រើ សូម​ជ្រើសរើស​ប្រភេទ 100% Bamboo ឬ Biodegradable គ្មាន​ធាតុ​ផ្សំ​ប្លា​ស្ទិ​ក (​ត្រូវ​មើល​ស្លាក​សញ្ញា​លើ​កញ្ចប់​) ៕