ទីក្រុងវ៉ាស៊ីនតោន៖ នៅពេលការបោះឆ្នោតរដ្ឋសភា និងព្រឹទ្ធសភាកាន់តែខិតចូលមកដល់ លោកដូណាល់ត្រាំត្រៀមបើកវេទិកាឃោសនាបោះឆ្នោតនៅរដ្ឋមីស៊ីហ្គែនភាគខាងកើត។ ពោលគឺយុទ្ធនាការនេះធ្វើឡើងមួយថ្ងៃបន្ទាប់ពីអតីតប្រធានាធិបតីអាមេរិក លោកបារ៉ាក់អូបាម៉ា ទើបតែចុះទៅឃោសនានៅរដ្ឋនេះដែ។ វាជាការឆ្លុះបញ្ចាំងឱ្យឃើញថារដ្ឋនេះមានសារៈសំខាន់ខ្លាំងនៅក្នុងការបោះឆ្នោតសភានាដើមខែវិច្ឆិកា។ រដ្ឋមីស៊ីហ្គែនមានការប្រកួតប្រជែងយ៉ាងខ្លាំងក្លាបំផុតមួយនៅក្នុងព្រឹទ្ធសភា។

វាជាការប្រកួតប្រជែងគ្នាជាចំហរវាងអតីតអ្នកតំណាងរាស្ត្ររបស់គណបក្សសាធារណរដ្ឋ លោកម៉ាយរ៉ូជើ (Mikde Rogers) និងបេក្ខជនរបស់គណបក្សប្រជាធិបតេយ្យ លោកអាប់ឌុល អែលសាយេត (Abdul El-Sayed) ដែលនឹងជួយសម្រេចជោគវាសនាថាតើគណបក្សណានឹងមានសំឡេងភាគច្រើនដាច់ខាតនៅក្នុងសភា។ លោកដូណាល់ត្រាំធ្លាប់និយាយវាយប្រហារលោកអែលសាយេតជាហូរហែចេញពីសេតវិមាន និងចេញពីវេទិកាជួបជុំនានាកាលពីពេលកន្លងមក។ ប៉ុន្តែលោកពុំទាន់បានចុះទៅឃោសនានៅរដ្ឋមីស៊ីហ្គែននៅឡើយទេនៅឆ្នាំនេះ។

ប្រសិនបើលោកអែលសាយេតទទួលជ័យជម្នះនៅក្នុងការបោះឆ្នោតលើកនេះមែន លោកនឹងក្លាយជាជនអម្បូរមូស្លីមដំបូងគេបំផុតដែលជាប់ឆ្នោតជាសមាជិកព្រឹទ្ធសភា។ លោកត្រាំព្យាយាមពិពណ៌នាថាលោកសាយេតជាជនមូស្លីមជ្រុលនិយម ហើយលោកឧស្សាហ៍និយាយមាក់ងាយឈ្មោះរបស់លោកសាយេតជាញឹកញាប់។ ជាការឆ្លើយតប លោកអែលសាយេតតែងតែបដិសេធការចោទប្រកាន់នោះជាហូរហែ និងនិយាយការពារការប្រកាន់យកជំនឿសាសនារបស់លោក។

លោករ៉ូជើបានចោទប្រកាន់ដោយមិនបង្ហាញភស្តុតាងថាលោកអែលសាយេតមានទំនាក់ទំនងជាមួយចលនានៅអេហ្ស៊ីបឈ្មោះ «ចលនាភាតរៈមូស្លីម -Muslim Brotherhood» ដែលជាចលនាឥស្លាមដ៏មានវ័យចំណាស់បំផុត និងមានឥទ្ធិពលបំផុតនៅលើសាកលលោក។ លោករ៉ូជើថ្លែងថា «ប្រសិនបើលោកចង់ទៅអង្គុយកៅអីនៅព្រឹទ្ធសភាអាមេរិក យើងចង់ដឹងថាតើលោកនឹងធ្វើការបម្រើឱ្យអាមេរិកាំង ឬលោកបម្រើឱ្យក្រុមភេរវកម្មនៅក្រៅប្រទេស?»

កន្លងមក លោកអែលសាយេតតែងតែបដិសេធថាលោកគ្មានទំនាក់ទំនងជាមួយក្រុមភាតរៈឥស្លាមទេ។ លោកថាវាជារឿងគួរឱ្យអាម៉ាស់ណាស់សម្រាប់លោករ៉ូជើដែលចោទសួរនូវសំណួរពាក់ព័ន្ធនឹងថាតើលោកបម្រើឱ្យផលប្រយោជន៍អាមេរិកដែរឬទេ។ នៅឯវេទិកាឃោសនារៀបចំនៅទីក្រុងដឺទ្រ័រ (Detroit) លោកអូបាម៉ារិះគន់ការនិយាយវាយប្រហារទៅលើលោកអែលសាយេត ដោយចាត់ទុកថានោះជាការប៉ុនប៉ងបង្អាប់បង្អោនថាលោកសាយេតមិនមែនជាអ្នកជាតិនិយមជាងពួកគេ (ពួកសាធារណរដ្ឋ)។ លោកអូបាម៉ាក៏ជាអ្នកកាន់សាសនាឥស្លាមដូចលោកអែលសាយេតដែរ៕ ប្រភព៖ Reuters

ចែករំលែកព័តមាននេះ