ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពលរដ្ឋនឹងមានចំណូលជាមធ្យម ៣.២៧៧ដុល្លារ នៅឆ្នាំ២០២៧

3 ថ្ងៃ មុន

រដ្ឋាភិបាល​បង្កើន​ការ​ចំណាយ ៣,២​ភាគរយ ដើម្បី​ទប់​កំណើន​ឲ្យ​បាន ៤,៨​ភាគរយ ហើយ​ប្រាក់​ចំណូល​ពលរដ្ឋ​អាច​កើនឡើង​ប្រមាណ​ជា ៣.២៧៧ ដុល្លារ នៅ​ក្ន​ង​ឆ្នាំ​២០២៧ ។

សេចក្តី​ប្រកាស​ព័ត៌មាន​ពី​ទីស្តីការគណរដ្ឋមន្ត្រី​បាន​ឲ្យ​ដឹង​ថា រដ្ឋាភិបាល​កម្ពុជា​បាន​អនុម័ត​សេចក្តី​ព្រាង​ថវិកា​សម្រាប់​ចំណាយ​នៅ​ឆ្នាំ​២០២៧ ដែល​មាន​ទឹកប្រាក់​ប្រមាណ​៣៩,៧ ទ្រី​លាន​រៀល ពោល គឺ​ស្មើនឹង​ប្រហែល​៩,៧២​ពាន់​លាន​ដុល្លារ ។

ផ្អែក​តាម​ពង្រាង​នេះ គម្រោង​ចំណាយ​តាម​ខ្ទង់​ថវិកាជាតិ​របស់​កម្ពុជា គឺ​មានការ​កើនឡើង​ប្រមាណ​ជា​៣,២​ភាគរយ ហើយ​សេចក្តី​ព្រាង​ថវិកា​នេះ គឺ​មាន​ទំហំ​ស្មើនឹង​១៦,៥៧ ភាគរយ នៃ​ផលិតផល​ក្នុងស្រុក​សរុប​របស់​កម្ពុជា ។

គម្រោង​កញ្ចប់​ថវិកា​ឆ្នាំ​២០២៧​នេះ មាន​គោលបំណង​រក្សា​លំនឹង​ជីវភាព​របស់​ប្រជាពលរដ្ឋ និង​គាំទ្រ​កំណើនសេដ្ឋកិច្ច​ក្នុង​វិស័យ​គោលដៅ ក្នុង​បរិបទ ដែល​មាន​ភាព​មិន​ច្បាស់លាស់​ខ្ពស់​ព្រមទាំង​ធានា​បាន​នូវ​ការ​ឆ្លើយ​តប​ប្រកបដោយ​ប្រសិទ្ធភាព និង​និរន្តរភាព​ហិរញ្ញវត្ថុ​សាធារណៈ ។

ជាមួយ​គ្នា​នោះ​ចំពោះ​ទិដ្ឋភាព​ម៉ាក្រូសេដ្ឋកិច្ច សេដ្ឋកិច្ច​កម្ពុជា​ត្រូវ​បាន​ព្យាករ​ថា នឹង​មាន​កំណើន​ប្រហែល​៤ ភាគរយ​ក្នុង​ឆ្នាំ​២០២៦ ហើយនឹង​កើនឡើង​ដល់ ៤,៨ ភាគរយ​នៅ​ឆ្នាំ​២០២៧ ៕