ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លួ.ច​បូមប្រេងពីកុងតឺន័រគេបាន១ប៊ីដុង បម្រុងចា.ក់ចូល​កុងតឺន័រខ្លួនឯង​ ត្រូវម្ចាស់ឃើញទាន់ ស្រែកឆោឡោ នាំគ្នាដេ.ញតាមចាប់​

3 ថ្ងៃ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ បុរស​ជា​អ្នកបើកបរ​​រថយន្ត​កុងតឺន័រ​ម្នាក់​បាន​បើករថយន្ត​ទៅ​ឈប់​អែប​ខាង ​ហើយ​បាន​ធ្វើ​សកម្មភាព​លួច​បូម​ប្រេង​ពី​រថយន្ត​កុងតឺន័រ​មួយ​គ្រឿងទៀត​​ដែល​កំពុង​ឈប់​លើ​ចិញ្ចើម​ផ្លូវ ត្រូវ​បាន​ម្ចាស់​ឃើញ​ទាន់​ស្រែកផ្អើល​​ឆោឡោ​ ធ្វើ​ឱ្យបុរសជាជនសង្ស័យ​រត់ឡើង​រថយន្ត​បើក​គេច ត្រូវ​​ម្ចាស់​ដេញ​តាម​ឃាត់ខ្លួន​បាន​ប្រគល់ឱ្យ​​សមត្ថកិច្ច​ បង្កឱ្យមានការ​​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១២​អធ្រាត្រ​ថ្ងៃ​ទី​២៤ ខែតុលា ឆ្នាំ​២០២៦ ស្ថិត​តាម​បណ្តោយ​មហាវិថី ឈ្នះ ឈ្នះ ក្នុងភូមិ​ជង្រុក សង្កាត់​ត្រពាំង​ក្រសាំង ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។

ប្រភព​ព័ត៌មាន​បានអោយ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​ ជន​រង​គ្រោះ​បាន​បើករថយន្តសណ្តោង​រ៉ឺ​ក​ម៉ក​ដឹក​ទូ​កុងតឺន័រ ព​ណ៍​ស ពាក់​ស្លាក​លេខ ​ភ្នំពេញ​ 3C-4467 ទៅ​ឈប់​លើ​ចិញ្ចើម​ផ្លូវ​នៅ​មុខហ្គា​រ៉ាសរថយន្ត​មួយ​កន្លែង​តាម​បណ្តោយ​មហាវិថី ឈ្នះ ឈ្នះ ក្នុ​ងូ​មិ​ជង្រុក សង្កាត់​ត្រពាំង​ក្រសាំង​។ បន្ទាប់​មក​ជនសង្ស័យ​បាន​បើករថយន្ត​កុងតឺន័រ​មួយ​គ្រឿង ព​ណ៍​សលាយ​ក្រហម ពាក់​ស្លាក​លេខ​កំពង់ចាម​3B.1037 ធ្វើ​ដំណើរ​តាម​បណ្តោយ​មហាវិថី ឈ្នះ ឈ្នះ​ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង ។

តាមប្រភពព័ត៌មានបាន​ឱ្យដឹងថា ខណៈ​ពេល​ទៅ​ដល់​ត្រង់​ចំណុច​កើតហេតុ​បាន​មក​ឈប់​ក្បែរ​រថយន្ត​រង​គ្រោះ​មិន​ពន្លត់​ម៉ាស៊ីនរថយន្ត​នោះ​ទេ​ ហើយ​បាន​ធ្វើ​សកម្មភាព​យក​ទុ​យោ​​មក​បើក​គម្រប​រ៉េ​សា​វ័​រ​ប្រេង​បាន​បូម​ប្រេង​ដាក់​ប៊ីដុង​បាន​៣០​លី​ត្រ​ ដើម្បី​ចាក់​ចូល​ទៅ​ក្នុង​រ៉េ​សា​វ័​រ​រថយន្ត​របស់​ជនសង្ស័យ ប៉ុន្តែ​បូម​បាន​ពេញ​មួយ​ប៊ីដុង​ ហើយ​គោលបំណង​លើក​ប៊ីដុង​​ប្រេង​បម្រុង​ចាក់​ចូល​ក្នុង​រ៉េ​សា​វ័​រ​រថយន្ត​របស់​ខ្លួន មិន​ទាន់​បាន​ចាក់​ចូល​ផង ​ត្រូវ​បាន​ម្ចាស់​ចុះ​ពី​ក្នុង​រថយន្ត​ ​ដើម្បី​បត់ជើងតូច ​ស្រាប់តែ​ប្រទះ​ឃើញ​ជនសង្ស័យ ​ភ្លាម​ៗ​នោះ​ម្ចាស់​ក៏​បាន​ស្រែក​ឆោឡោ​ធ្វើ​អោយ​ជនសង្ស័យ​ភិតភ័យ​ក៏​បាន​ស្ទុះ​ស្រវា​បើកទ្វារ​រថយន្ត​ដែល​កំពុង​បញ្ឆេះ​ឡើង​បើក​ព្យាយាម​បើក​គេច​ខ្លួន ត្រូវ​បាន​ម្ចាស់​រថយន្ត​រង​គ្រោះ​និង​អ្នកបើកបរ​រថយន្ត​ផ្សេង​ទៀត​ដែល​មាន​រថយន្ត​ឈប់​ក្បែរ​នោះ​បាន​នាំ​គ្នា​ជិះ​ម៉ូតូ​ដេញ​តាម​ពីក្រោយ​រហូត​ទៅ​ដល់​ផ្លូវ​ទាល់​ក្បែរ​ផ្សារ​ឯករាជ​២ ក្នុងភូមិ​ព្រៃ​ព្រីង​ជើង​២ សង្កាត់​ចោម​ចៅ​ទី​៣ ក៏​ឃាត់​បាន​ទាំង​ជនសង្ស័យ​និង​រថយន្ត​ ប្រគល់​ទៅ​អោយ​សមត្ថកិច្ច​ប៉ុស្តិ៍រ​ដ្ឋា​បាល​ត្រ​ពាំ​ក្រ​សាំ​ដើម្បី​សួរនាំ​បន្ត​ ៕