រាជធានីភ្នំពេញ ៖ នៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៦ វេលាម៉ោងប្រហែល១០:០០នាទីព្រឹក កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលផ្សារដើមគរ នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក បានធ្វើការឃាត់ខ្លួនជនសង្ស័យ០១នាក់ ពីបទហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស ដោយសារមរណៈភាព នៃជនរងគ្រោះ ប្រព្រឹត្តបទល្មើសនៅចំណុចផ្លូវលេខ២៣៩ ភូមិ២ សង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក ដោយជនសង្ស័យបានប្រើប្រាស់បំពង់ដែកទីប ប្រវែងប្រហែល០៩តឹក ធ្វើសកម្មភាពវាយទៅលើជនរងគ្រោះ ចំនួន ០៣ទីប ចំក្បាលបណ្តាលឱ្យជនរងគ្រោះបាត់បង់ជីវិតនៅកន្លែងកើតហេតុ ។
ជនសង្ស័យឈ្មោះ នុន គាច ភេទប្រុស អាយុ៤០ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករអូសបន្លែ ស្នាក់នៅបន្ទប់ជួលពុំចាំលេខ ផ្លូវលេខ២៥១ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក ។
ជនរងគ្រោះឈ្មោះ ឡ.ឡ ភេទប្រុស អាយុ៤៤ឆ្នាំ មុខរបរ កម្មករបើករ៉ឺម៉កដឹកបន្លែ ស្នាក់នៅបន្ទប់ជួល ផ្លូវលេខ២៣០ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក ។
វត្ថុតាងចាប់យក ៖ ទូរសព្ទដៃម៉ាក OPPO A9 ពណ៌ខៀវ, ទូរសព្ទដៃម៉ាក IPhone7 ពណ៌ខ្មៅ (ជារបស់ជនសង្ស័យ), បំពង់ដែកទីប ប្រវែងប្រហែល០៩តឹក (ជារបស់ជនសង្ស័យបានយកមកធ្វើសកម្មភាព) ។
បច្ចុប្បន្ន ជនសង្ស័យខាងលើ កំពុងឃាត់ខ្លួនជាបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីធ្វើការសាកសួរ និងចាត់ការបន្តតាមនីតិវិធី ៕








ចែករំលែកព័តមាននេះ