ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បង្ក្រាប​ទីតាំង​ហាង​ស្ទី​ម​-​ម៉ាស្សា រក​ឃើញ​មនុស្ស​២៤​នាក់ និង​ឃាត់ខ្លួន​មេការ​ម្នាក់​ពាក់ព័ន្ធ​បទល្មើស​សញ្ចារ​កម្ម

3 ថ្ងៃ មុន

រាជធានីភ្នំពេញ ៖ ដោយ​អនុវត្ត​តាម​ផែនការ​ដឹកនាំ​របស់ឧត្តមសេនីយ៍ឯក ជួន ណា​រិ​ន្ទ អគ្គស្នងការ​រង និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​២២ ខែតុលា ឆ្នាំ​២០២៦ វេលា​ម៉ោង១៧និង៣០​នាទី កម្លាំង​ចម្រុះ​ដឹកនាំ​ដោយ​លោក​ឧត្ដមសេនីយ៍ទោ ចាន់ កិត្តិ​ខុ​ម ស្នងការ​រង ទទួល​ផែនការ​ងារ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស និង​ការពារ​អនីតិជន និង​ការងារ​យេ​ន​ឌ័​រ លោកស្រី​ឧត្ដមសេនីយ៍ត្រី ឆេ​ង សា​រ៉េ​ត ស្នងការ​រង ទទួល​ដឹកនាំ​ការិយាល័យ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស និង​ការពារ​អនីតិជន និង​ការងារ​យេ​ន​ឌ័​រ និង​លោក​វរសេនីយ៍ទោ សុង សក្ដា នាយការិយាល័យ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស និង​ការពារ​អនីតិជន និង​ការងារ​យេ​ន​ឌ័​រ សហការ​ជាមួយ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​បឹង​កេងកង អាជ្ញាធរ​សង្កាត់ ដោយ​មានការ​សម្របសម្រួល​នីតិវិធី​ច្បាប់​ដោយ​លោកស្រី ស៊ូ សុជាតា ព្រះរាជអាជ្ញា​រង នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ចុះ​បង្ក្រាប​ករណី សញ្ចារ​កម្ម និង​សញ្ចារ​កម្ម​ពេស្យាចារ​ទាក់ទង​នឹង​កុមារ នៅ​ហាង អេស អ៊ឹម ស្ទី​ម​-​ម៉ាស្សា ស្ថិត​នៅផ្ទះ​លេខ​៧០ ផ្លូវ​លេខ​៩៥ ភូមិ​៩ សង្កាត់​បឹង​កេងកង​ទី​៣ ខណ្ឌ​បឹង​កេងកង ជា​លទ្ធផល​រក​ឃើញ​មនុស្ស​ចំនួន ២៤​នាក់ (​ស្រី​១៩​នាក់​) អនីតិជន ចំនួន ០២​នាក់ រួម​និង​វត្ថុ​តាង មួយ​ចំនួន​ ។

បច្ចុប្បន្ន​កម្លាំង​ការិយាល័យ​ជំនាញ កំពុង​កសាង​សំណុំរឿង​បញ្ជូន​ជនសង្ស័យ ចំនួន ០១​នាក់ ជា​មេការ បញ្ជូន​ទៅ​កាន់​តុលាការ ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់​។ ចំពោះ​នារី​បម្រើ​ការងារ ម៉ាស្សា រួម​និង​អនីតិជន ប្រគល់​ជូន​មន្ទីរ​សង្គមកិច្ច​រាជធានី​ភ្នំពេញ ដើម្បី​បន្ត​នីតិវិធី​ ៕