នគរបាលស្រុកគងពិសី ប្រកាសដំណឹងស្វែងរកសាច់ញាតិ បុរសម្នាក់ជួបគ្រោះ.ថ្នា.ក់.ច.រា.ចរណ៍
- កំពង់ស្ពឺ
ខេត្តកំពង់ស្ពឺ ៖ បុរសម្នាក់ ត្រូវបានគេប្រទះឃើញដេកស្លាប់ កាលពីវេលាម៉ោង៨ និង១០នាទីយប់ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៦ ដោយសារតែគ្រោះថ្នាក់ចរាចរណ៍នៅលើកំណាត់ផ្លូវជាតិលេខ៣ ស្ថិតនៅក្នុងភូមិព្រៃតាមួច ឃុំស្នំក្រពើ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។
នគរបាលស្រុកគងពិសីបានបញ្ជាក់ថា ករណីគ្រោះថ្នាក់ចរាចរណ៍ បណ្ដាលឲ្យបុរសម្នាក់បានស្លាប់នៅនឹងកន្លែង មិនមានអ្នកស្គាល់អត្តសញ្ញាណ និងមិនមានភ្ជាប់នូវឯកសារសម្គាល់ខ្លួននោះឡើយ ។ បុរសរងគ្រោះមានភិនភាគកម្ពស់១.៦២សង់ម៉ែត្រ ទម្ងន់ប្រហែល៥៦គីឡូក្រាម សប្បុរសណ្តែកបាយ ស្លៀកខោពណ៌ខ្មៅបៃតងជើងវែង ខោក្នុងពណ៌ខៀវ សក់ស្លូត អត់ពាក់អាវ ពិការដៃខាងឆ្វេង អាយុប្រហែល៤២ឆ្នាំ ។
ប្រសិនបើបងប្អូន ប្រជាពលរដ្ឋណា មានបាត់សមាជិកគ្រួសារ ឬមួយបងប្អូនប្រជាពលរដ្ឋណាបានស្គាល់ សូមទំនាក់ទំនងលេខទូរស័ព្ទ របស់សមត្ថកិច្ចរៀងរាល់ម៉ោងធ្វើការ 097 66 19 377 / 016 522 905 / 098 66 77 06។
នគរបាលស្រុកគងពិសីបានបញ្ជាក់ទៀតថា បច្ចុប្បន្ន សពបុរសខាងលើ ត្រូវបានសមត្ថកិច្ចយកទៅតម្កល់នៅវត្តជោតនារាម ហៅវត្តថ្មី(ខាងត្បូងផ្សារត្រាំខ្នារ) រង់ចាំសាច់ញាតិក្រុមគ្រួសារមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី ៕

ចែករំលែកព័តមាននេះ