ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពួក​ឧទ្ទាម​​លី​ប៊ី​​វាយ​​ប្រហារ​​សំដៅ​ផ្លូវ​​ផ្គត់​ផ្គង់​​ទាំង​​ឡាយ​​របស់​​របប​​លោក​កា​ដា​ហ្វី​

13 ឆ្នាំ មុន

កង​កម្លាំង​ឧទ្ទាម​លី​ប៊ី​កាល​ពី​ថ្ងៃ​ទី​១៤ សីហា បាន​វាយ​ប្រហារ​កង​ទ័ព​ដែល​ស្មោះ​ត្រង់​នឹង​លោក​មូ​អាម៉ា​ កា​ដា​ហ្វី នៅ​ជិត​ព្រំ​ដែន​ទុយ​នី​ស៊ី និង​ក្នុង​ទី​ក្រុង​ ZAOUIAH ចម្ងាយ​៥០​គីឡូ​ម៉ែត្រ​ខាង​លិច​ក្រុង​ទ្រី​ប៉ូលី​ ដោយ​គំរាម​កំហែង​ផ្លូវ​ផ្គត់​ផ្គង់​សំខាន់​ទាំង​ឡាយ​សម្រាប់​របប​លោក​មូ​អាម៉ា កា​ដា​ហ្វី​។

ប៉ុន្តែ​​ភាគី​ទាំង​២​និយាយ​ថា ពុំ​មាន​ចលនា​ចំបង​ណា​មួយ​លើ​រណសិរ្ស​​ដទៃៗ​ទៀត​នៅ​ខាង​កើត​ក្រុង​ទ្រី​ប៉ូលីជិត​ក្រុង​មី​ស្ត្រាតា​ និង​ជុំ​វិញ​ទី​ក្រុង​ប្រេង​ប្រេ​ហ្គា​ឡើយ។ បណ្តា​អ្នក​កាសែត​អាច​ស្តាប់​ឮ​ស្នូរ​កាំ​ភ្លើង​នៅ​ក្រុង​ ZAOUIAH ជា​ទី​ក្រុង​មួយ​មាន​រោង​ចក្រ​ចម្រាញ់​ប្រេង​កាត​ដែល​​ពួក​​ឧទ្ទាម​សង្ឃឹម​ថា អាច​ដណ្តើម​យក​ទី​ក្រុង​នោះ​ដើម្បី​ខ្ទប់​ដង្ហើម​ក្រុង​ទ្រី​ប៉ូលី​។ ផ្លូវ​ថ្នល់​ដែល​ភ្ជាប់​ក្រុង​ទ្រី​ប៉ូលី​នៅ​ព្រំ​ដែន​ទុយ​នី​ស៊ី​ត្រូវ​កាត់​ផ្តាច់​។ រដ្ឋា​ភិ​បាល​អះ​អាង​ថា មាន​ការ​ប៉ះ​ទង្គិច​គ្នា​នានា​ក្នុង​តំបន់​នោះ​ ក៏​ប៉ុន្តែ​បាន​ប្រៀប​ធៀប​ការ​វាយ​លុក​នេះ​របស់​​ពួក​ឧទ្ទាម​ទៅ​នឹង​បេសកកម្ម​អត្ត​ឃាត​មួយ​ដែល​​ត្រូវ​កម្ទេច​ដោយ​កង​ទ័ព​រដ្ឋា​ភិ​បា​ល​។

អ្នក​នាំ​​ពាក្យ​រដ្ឋា​ភិ​បាល​និយាយ​ថា ក្រុង​ ZAOUIAH ស្ថិត​ក្រោម​ការ​ត្រួត​ត្រា​របស់​យើង​ទាំង​ស្រុង​។ ពួកឧទ្ទាម​មួយ​ក្រុម​តូច​សាក​ល្បង​​លុក​ចូល​ភាគ​ខាង​ត្បូង​ទី​ក្រុង​ ប៉ុន្តែ​ទី​បំផុត​ត្រូវ​រារាំង​ដោយ​កង​ទ័ព​របស់​យើង​។ ពួក​ឧទ្ទាម​​អះ​អាង​ផ្ទុយ​ពី​នេះ​ដោយ​ថា កង​កម្លាំង​របស់​ពួក​គេ​កាល​ពី​ថ្ងៃ​ទី១៣ សីហា ស្ថិត​នៅ​ចម្ងាយ​​តែ​៨០០ម៉ែត្រ​ទៀត​ប៉ុណ្ណោះ​ពី​ទី​លាន​​​ទុក្ករ​បុគ្គល​នា​កណ្តាល​ក្រុង​នេះ៕