អភិបាលខេត្តមណ្ឌលគិរី ដឹកនាំកម្លាំងចុះអន្តរាគមន៍បន្ទាន់ ក្រោយឡានធុនធ្ងន់ខូចស្ទះផ្លូវជាតិលេខ៧៦ ត្រង់ស្ពានអូររមីស
- មណ្ឌលគិរី
ខេត្តមណ្ឌលគិរី ៖ ខណៈនេះ ឯកឧត្តម គង់ គឹមនី អភិបាលខេត្តមណ្ឌលគិរី កំពុងដឹកនាំមន្ត្រីជំនាញ និងអាជ្ញាធរសម្រួលផ្លូវធ្វើដំណើរត្រង់ចំណុចស្ពានអូររមីស ដែលមានរថយន្តធំមួយគ្រឿងជាប់គាំងទទឹងផ្លូវ នាព្រឹកថ្ងៃទី២៤ តុលា ២០២៦។

លោក រស់ គីមធន ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តមណ្ឌលគិរីបានឱ្យដឹងថា ករណីរថយន្តកកស្ទះនៅចំណុចជិតស្ពានអូរមីស ក្រុមការងារមន្ទីរ និងអាជ្ញាធរ កំពុងខិតខំដោះស្រាយ ដោយបានសម្រួលរថយន្តមួយចំនួនអាចឆ្លងកាត់បានខ្លះហើយ ។

ចំណែកការងារបន្ត ក្រោយរថយន្តអាចរំដោះបានខ្លះ ក្រុមការងារនិងអូសរថយន្តធំទទឹងផ្លូវចេញ ដើម្បីបើកដំណើរការផ្លូវធ្វើដំណើរឡើងវិញ ។

សូមរំំលឹកថា នាព្រឹកព្រលឹមស្រាងៗ ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៦ នេះ ចរាចរណ៍លើផ្លូវជាតិលេខ៧៦ (សែនមនោរម្យ-ស្នូល) ត្រូវបានផ្អាកទាំងស្រុង ដោយសាររថយន្តដឹកទំនិញធុនធ្ងន់មួយគ្រឿងឡើងចំណោទមិនរួច ហើយរអិលថយក្រោយ រាំងទទឹងផ្លូវត្រង់ចំណុចស្ពានអូររមីស។

ឧបទ្ទេវហេតុនេះ បានធ្វើឱ្យរថយន្តតូចធំរាប់រយគ្រឿងគាំងដំណើរ មិនអាចចេញ-ចូលទីរួមខេត្តមណ្ឌលគិរីបានឡើយ ។
បច្ចុប្បន្ន អាជ្ញាធរ និងកងកម្លាំងសមត្ថកិច្ចកំពុងប្រញាប់ប្រញាល់ចាត់វិធានការដោះស្រាយ ដើម្បីស្ដារចរាចរណ៍លើផ្លូវតែមួយគត់នេះឡើងវិញឱ្យបានឆាប់រហ័ស ៕














ចែករំលែកព័តមាននេះ